fbpx
no-alternative title

Agoda ផ្តល់ក្តីរំពឹងរកប្រាក់ចំណូលពីអ្នកទេសចរណ៍ក្នុងស្រុក នៅក្នុងប្រទេសតំបន់អាស៉ី

អាស៉ី(រ៉យទ័រ)៖ ភ្នាក់ផ្តល់សេវាកម្មដំណើរកំសាន្ត Agoda កំពុងដាក់ចេញយុទ្ធសាស្ត្រថ្មី ផ្តោតលើអតិថិជនជាអ្នកទេសចរណ៍ក្នុងស្រុក ដើម្បីទប់ទល់វិបត្តិ Covid-19 ដែលបានញាំញីអាជីវកម្មក្នុងវិស័យទេសចរណ៍យ៉ាងខ្លាំង។  ប្រធានក្រុមហ៊ុន Agoda លោក John Brown បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសថៃ វៀតណាម និងកោះតៃវ៉ាន់ គឺស្ថិតក្នុងចំណោមទីផ្សារគោលដៅសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងប្រទេសទាំងនោះ។  ដោយសារការធ្វើដំណើរឆ្លងដែនត្រូវបានរិតត្បឹត និងការភ័យខ្លាចរបស់ភ្ញៀវទេសចរណ៍ ទើបក្រុមហ៊ុន Agoda ត្រូវពឹងផ្អែកលើភ្ញៀវទេសចរណ៍ក្នុងស្រុក ដូចជាអ្នកទេសចរណ៍នៅក្នុងទេសថៃជាដើម។ មុនពេលផ្ទុះឡើងនៃមេរោគ...

មកស្គាល់ប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk

លោក Elon Musk ត្រូវបានគេចាត់ទុកថា ជាបុគ្គលឆ្នើមក្នុងពិភពជំនួញនាសម័យទំនើបនេះ។ គាត់គឺជាសហគ្រិនដ៏អស្ចារ្យមួយរូបខាងបច្ចេកវិទ្យា ហើយលោកបានកើតនៅថ្ងៃទី ២៨ មិថុនា ឆ្នាំ ១៩៧១ ក្នុងទីក្រុង Pretoria រដ្ឋធានីរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ គាត់បានរៀនសរសេរកូដបង្កើតកម្មវិធីកុំទ្យូទ័រដោយខ្លួនឯង ហើយនៅពេលគាត់អាយុ ១២ឆ្នាំ គាត់អាចបង្កើតវីឌីអូហ្គេមមួយដោយដាក់ឈ្មោះថា Blastar ហើយលក់វាទៅឲ្យក្រុមហ៊ុនទស្សនាវដ្តីមួយបានតម្លៃ ៥០០ដុល្លារ។ កាលពីវ័យកុមារ លោក Elon Musk បានសម្រេចចិត្តថា...

ការបើកអាជីវកម្មដឹកជញ្ជូនទំនិញអនឡាញនៅភ្នំពេញ ដោយប្រើដើមទុនជាសាច់ប្រាក់ $500

ស្របពេលដែលទីផ្សារលក់អនឡាញនៅកម្ពុជាកំពុងមានសម្ទុះកាន់ខ្លាំង ធ្វើឲ្យទីផ្សារពាក់ព័ន្ធសំខាន់ពីរ គឺទីផ្សារដឹកជញ្ជូន និងទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ កើនឡើងដូចគ្នា។ ថ្ងៃនេះ apamat.com សូមនាំយកអត្ថបទចេញរកស៉ីថ្មីមួយទៀត មកជូនមិត្តអ្នកអាន អំពីទីផ្សារដឹកជញ្ជូនដូចតទៅ។ បច្ចុប្បន្ន ទីផ្សារដឹកជញ្ជូនទំនិញធុនស្រាលនៅក្នុងក្រុងភ្នំពេញ កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីចិន។ គិតត្រឹមពេលអត្ថបទនេះចេញផ្សាយ ការប្រកួតប្រជែងនោះបានធ្វើឲ្យតម្លៃសេវាដឹកជញ្ជូន បានធ្លាក់នៅសល់ត្រឹម ២៥០០រៀលក្នុងមួយកញ្ចប់ ដោយផ្តល់ឲ្យដោយក្រុមហ៊ុនចិន Best Express ខណៈក្រុមហ៊ុនចិនមួយទៀតគឺ Cambodian Express (CE)...

ផ្សារបន្លែធំបំផុតនៅប្រទេសចិនត្រូវបានបិទ ក្រោយពីរកឃើញករណីឆ្លង ៤៥នាក់ថ្មីនៃ COVID-19

ចិន - ទីក្រុងប៉េកាំងបានបិទផ្សារលក់អាហារមួយចំនួន រួមបញ្ចូលទាំងផ្សារបន្លែផ្លែឈើធំបំផុតប្រចាំទីក្រុង ស្របពេលមានការភ័យខ្លាចនៃការឆ្លងវីរុសកូរូណាកើតឡើងសារជាថ្មី។ Xinfadi ផ្សារលក់បន្លែផ្លែឈើបោះដុំដ៏ធំបំផុតប្រចាំទីក្រុងប៉េកាំង ត្រូវបានបិទនៅភ្លាមៗវេលាម៉ោង ៣ព្រឹកថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺ COVID-19 បន្ទាប់ពីវីរុបង្កជំងឺនេះត្រូវបានគេរកឃើញក្នុងចំណោមអ្នកលក់ដូរនៅផ្សារ និងនៅលើសម្ភារៈប្រើប្រាស់របស់ពួកគេ។ ឧបករណ៍ពិនិត្យតាមបំពង់ករបស់មនុស្សទាំង ៤៥នាក់នោះបានបង្ហាញលទ្ធផលវិជ្ជមាន ប៉ុន្តែអ្នកឆ្លងទាំងនោះមិនទាន់បញ្ចេញរោគសញ្ញាអ្វីឡើយ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយរដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ។ វីរុសកូរូណាក៏ត្រូវបានរកឃើញនៅលើជ្រុញរបស់អ្នកលក់ត្រីសាលម៉ុងនៅផ្សារ Xinfadi ផងដែរ នេះបើតាមរបាយការណ៍របស់កាសែត Global Times ហើយផ្សារលក់អាហារសមុទ្រមួយនៅតំបន់ Jinshen ខេត្ត...

ក្រុមហ៊ុន Honda ដំណើរការចង្វាក់ផលិតកម្មតាមបណ្ដារោងចក្រឡើងវិញ ក្រោយរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត

រ៉យទ័រ - កាលពីថ្ងៃសុក្រកន្លងទៅ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនផលិតយានយន្តជប៉ុន Honda Motor បាននិយាយថា Honda ចាប់ផ្តើមសកម្មភាពផលិតម៉ូតូ និងរថយន្តនៅតាមបណ្ដារោងចក្រទាំងឡាយរបស់ខ្លួនឡើងវិញ ទាំងនៅសហរដ្ឋងាមេរិក និងប្រទេសដទៃទៀត ក្រោយពីក្រុមហ៊ុននេះសង្ស័យថាត្រូវបានលុកលុយតាមប្រព័ន្ធអ៊ីនធើណេតក្នុងសប្ដាហ៍នេះ។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពីក្រុមហ៊ុន Honda បានចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងរោងចក្រផលិតយានយន្តរបស់ខ្លួនសារជាថ្មីនៅទឹកដីអាមេរិកខាងជើង និងក្រោយពីការបិទរោងចក្រកាលពីចុងខែមីនា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាឱ្យស្នាក់នៅផ្ទះដោយសារបញ្ហាកូរូណាក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសកាណាដា។ អ្នកនាំពាក្យបាននិយាយថា Honda បានចាប់ផ្តើមផលិតយានយន្តកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅឯទីតាំងសំខាន់របស់ខ្លួនក្នុងរដ្ឋអូហៃយូ សហរដ្ឋអាមេរិក ដែលផលិតបានរថយ​ន្តម៉ាក CR-...

ឡាវនាំចេញច្រើន តែប្រទេសនៅបន្តប្រឈមនឹងឱនភាពពាណិជ្ជកម្ម

ទីក្រុងវៀងច័ន្ទ - តម្លៃនៃការនាំចេញទំនិញរបស់ប្រទេសឡាវនៅខែឧសភា បានកើនឡើងខ្ពស់ជាងខែមេសា ប៉ុន្តែប្រទេសនេះនៅតែបន្តជួបវិបត្តិពាណិជ្ជកម្ម ដែលការនាំចូលច្រើនជាងការនាំចេញ។ នៅអំឡុងខែមេសា ការនាំចេញផលិតផលរបស់ឡាវមានតម្លៃ ២០៩លានដុល្លារអាមេរិក ដោយសារតែឥទ្ធិពលនៃបញ្ហាជំងឺឆ្លងសកល COVID-19 ហើយរហូតដល់ខែឧសភា ការនាំចេញរបស់ប្រទេសនេះបានកើនតម្លៃដល់ជិត ២៦៤លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយការសែត Vientiane Times កាលពីថ្ងៃសុក្រ។ ទំនិញនាំចេញសំខាន់ៗមាន រ៉ែទង់ដែង ឈើគ្រញូង ក្រដាសសំណល់ គ្រឿងស្ពាន់ គ្រឿងកំប៉ុងនិងភេសជ្ជៈថាមពល សម្លៀកបំពាក់ គ្រឿងបន្លាស់និងឧបករណ៍អគ្គិសនី...

តើទីផ្សារសេវាកម្មដឹកជញ្ជូនទំនិញលក់លើអនឡាញនៅកម្ពុជា កំពុងឆ្ពោះទៅរកសង្គ្រាមប្រជែងតម្លៃ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារលក់ទំនិញលើអនឡាញនៅកម្ពុជាបាននិងកំពុងតែរីកលូតលាស់ខ្លាំង ប៉ុន្តែមួយភាគធំគឺកំពុងតែត្រូវបានទិញ-លក់តាមរយៈបណ្តាញសង្គម Facebook នៅឡើយ។ ស្របពេលគ្នានេះ ទីផ្សារដឹកជញ្ជូនទំនិញក៏កំពុងតែមានល្បឿនប្រកួតប្រជែងខ្លាំង ខណៈអាជីវកម្មដឹកជញ្ជូនតូចៗកាន់តែច្រើនត្រូវបានបង្កើត និងក្រុមហ៊ុនធំៗរបស់ចិនក៏កំពុងហូរចូលមកទីផ្សារកម្ពុជាដូចគ្នា។ ថ្ងៃនេះ apamat.com នឹងនាំលោកអ្នកស្វែងយល់អំពីបច្ចុប្បន្នភាពទីផ្សារដឹកជញ្ជូនទំនិញអនឡាញនៅកម្ពុជា ដូចខាងក្រោម។ ទីផ្សាររាជធានីភ្នំពេញ នៅតាមផ្លូវតូចធំក្នុងទីក្រុងដែលមានប្រជាជនកំពុងរស់នៅជាង២លាននាក់នេះ គឺមានទៅដោយម៉ូតូក្រុមហ៊ុនដឹកជញ្ជូនអាហារ និងទំនិញអនឡាញ ធ្វើដំណើរទៅមកមិនដាច់។ អាជីវកម្មទទួលដឹកអីវ៉ាន់អនឡាញជាច្រើន ដែលត្រូវបានបង្កើតឡើងយុវជនខ្មែរ កំពុងគិតថ្លៃសេវាដឹកពីអតិថិជនចាប់ពី $១/កញ្ចប់ និងគិតទៅតាមតំបន់(Zone) ខណៈក្រុមហ៊ុនចិនដូចជា Cambodia Express...

ក្រុមហ៊ុនលក់អាហារ Fastfood, Taco Bell ប្ដឹងក្រុមហ៊ុនដឹកអាហារ Grubhub ដែលបំពានលើកិច្ចព្រមព្រៀង

រ៉យទ័រ - ក្រុមហ៊ុនលក់អាហារ​ Taco Bell ដែលជាមេសម្ព័ន្ធរបស់ក្រុមហ៊ុនលក់អាហារ Fastfood យីហោ Yum! Brand បានចោទប្រកាន់ក្រុមហ៊ុនដឹកអាហារ Grubhub នៅថ្ងៃព្រហស្បតិ៍នេះ ពីបទរំលោភលើកិច្ចសន្យាចែកចាយ ហើយការចោទប្រកាន់នេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដឹកអាហារ Just Eat Takeaway បានព្រមព្រៀងទិញយក Grubhub ក្នុងតម្លៃ $៧.៣ពាន់លាន។ Yum! Brand ដែលនៅក្រោមការគ្រប់គ្រងរបស់...

ក្រុមហ៊ុនរុករក និងផលិតប្រេងរបស់ថៃ PTTEP បោះលក់បណ្ណបំណុលតម្លៃ ៥០០លានដុល្លារ

ថៃ៖ ក្រុមហ៊ុនរុករក និងផលិតប្រេង PTT Exploration and Production (PTTEP) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិស័យថាមពលគ្រប់គ្រងដោយរដ្ឋាភិបាលថៃ PTT Plc បានបោះលក់មូលបត្របំណុលដុល្លារ ( U.S dollar-denominated Bond) តម្លៃ ៥០០លានដុល្លារអាមេរិក ឲ្យអ្នកវិនិយោគបរទេស។ បណ្ណបំណុលនេះនឹងត្រូវចុះបញ្ចីលក់នៅក្រុមហ៊ុនមូលបត្រសិង្ហបុរី Singapore Exchange Securities Trading Limited...

App ដឹកអាហារ Just Eat Takeaway នឹងទិញយកក្រុមហ៊ុនគូប្រជែង Grubhub ក្នុងតម្លៃ $៧,៣ពាន់លាន

ប៊ីប៊ីស៊ី - App កម្មង់ និងចែកចាយអាហារតាមអនឡាញ Just Eat Takeaway របស់អាឡឺម៉ង់ បានយល់ព្រមទិញយកគូប្រជែងរបស់ខ្លួន ក្រុមហ៊ុនអាមេរិក Grubhub ក្នុងតម្លៃ ៥,៧៥ពាន់លានផោន ស្មើនឹង ៧,៣ពាន់លានដុល្លារអាមេរិក។ នៅពេលក្រុមហ៊ុនទាំងពីររួមគ្នាតែមួយ វានឹងមានអតិថិជនសកម្មជាង ៧០លាននាក់ ដែលតែងតែធ្វើការបញ្ជាទិញជិត ៦០០លានដងក្នុងមួយឆ្នាំ ហើយប្រសិនបើការទិញយកនេះត្រូវបានបញ្ចប់ជាស្ថាពរដោយជោគជ័យ វានឹងក្លាយជាក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំបំផុតនៅលើលោកបន្ទាប់ពីប្រទេសចិន។ ការប្រកាសទិញយកនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាង Grubhub និង...

អ្វីទៅជាទីផ្សារគោលដៅ? តើគេកំណត់ទីផ្សារគោលដៅដោយរបៀបណា?

ទីផ្សារគោលដៅ គឺជាការកំណត់យកថានរណាខ្លះគឺជាអតិថិជនសក្តានុពល ដែលនឹងទិញផលិតផល ឬសេវាកម្មរបស់អ្នក។ អាចនិយាយឲ្យសមញ្ញថា គឺជាក្រុមមនុស្សដែល មានលទ្ធភាព និងចង់ទិញផលិតផល ឬសេវាកម្មរបស់អ្នក។ ហេតុអ្វីបានជាការកំណត់ទីផ្សារសំខាន់? មានម្ចាស់អាជីវកម្មខ្នាតតូចថ្មីៗនៅកម្ពុជាជាច្រើន មិនបានកំណត់ទីផ្សារគោលដៅរបស់ពួកគាត់នោះទេ មានន័យថាពួកគាត់ចំណាយពេល និងលុយទៅធ្វើទីផ្សារដែលមិនមានប្រសិទ្ធភាព។ ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួន គាត់កំណត់អតិថិជនគោលដៅសម្រាប់មនុស្សគ្រប់គ្នា គ្រប់អាយុ គ្រប់ភេទ គ្រប់ឋានៈ និង គ្រប់វ័យ។ ប៉ុន្តែតាមពិត រាល់ផលិតផល ឬសេវាកម្មរបស់យើងមានអ្នកទិញតាមប្រភេទនៃក្រុមមនុស្ស មិនអាចមានអ្នកទិញគ្រប់ប្រភេទបានទេ។ ឧទាហរណ៍ថា អ្នកបើកលក់កាបូបមនុស្សស្រីតម្លៃថ្លៃ...

តើថ្លៃដើមគឺជាអ្វី? គេគណនាវាដោយរបៀបណា?

បើនិយាយពីពាក្យថ្លៃដើម ស្តាប់ទៅវាមានន័យថាថ្លៃដើមនៃទំនិញដែលយើងទិញ ឬផលិតបន្ទាប់ពីលក់ឲ្យអតិថិជន។ ប៉ុន្តែវាមិនដូច្នោះទេ វាត្រូវបានគេគណនាតាមស្តង់ដាគណនេយ្យ ដោយមានរួមបញ្ចូលការចំណាយដទៃទៀត ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធ្វើដំណើរជាដើម។ ប៉ុន្តែថ្លៃដើម មិនត្រូវបានបូកជាមួយថ្លៃចំណាយក្នុងប្រតិបត្តិការដូចជា ចំណាយលើប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង និងថ្លៃជួលជាដើមនោះទេ។ ការដឹងអំពីថ្លៃដើមគឺសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកបើកហាងលក់ទំនិញ ព្រោះវាជួយយើងក្នុងការប្រៀបធៀបតម្លៃជាមួយគូប្រជែងរបស់យើង។ ឧទាហរណ៍ថា យើងបើកលក់ហាងលក់រាយ មានហាងមួយរកស៊ីដូចយើងដែរ ហើយគេលក់នៅជាប់យើង គេទិញទំនិញពីកន្លែងលក់ដុំមួយបានធូថ្លៃជាងយើង ដើម្បីយកមកលក់បន្ត។ នេះហើយគឺជាបញ្ហា យើងលក់ចាញ់គេដោយសារតែយើងលក់ក្នុងតម្លៃថ្លៃជាងគេ...

ពន្ធកាត់ទុកគឺជាអ្វី? ហេតុអ្វីបានជាត្រូវបង់?

ពន្ធកាត់ទុក គឺជាពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់ប្រាក់ចំណាយមួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន(ជនជាតិខ្មែរ) និងអនិវាសនជន(ជនជាតិបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជា)។ អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក។ ពន្ធកាត់ទុកដែលប្រមូលបានត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ។ អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ពន្ធ៖ អត្រា ១៥ ភាគរយចំពោះ ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល សួយសារចំពោះទ្រព្យអរូបី(royalties for intangible) និងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែល...

តើអ្នកគ្រប់គ្រងត្រូវធ្វើអ្វីខ្លះ?

ដំបូងយើងចាប់ផ្តើមនិយាយខ្លីៗអំពីអ្នកគ្រប់គ្រង និងអង្គភាព ជាទីដែលអ្នកគ្រប់គ្រងធ្វើការសិន។ បន្ទាប់មកសឹមមើលថាតើអ្នកគ្រប់គ្រងត្រូវធ្វើអ្វីខ្លះ! អ្នកគ្រប់គ្រង ធ្វើឲ្យកិច្ចការត្រូវបានគេដាក់ឲ្យធ្វើ និងកិច្ចការដែលដាក់ខ្លួនឯង សម្រេចតាមរយៈមនុស្សផ្សេងទៀត។ ពួកគេបង្កើតការសម្រេចចិត្ត បែងចែកធនធាន និងដឹកនាំសកម្មភាពរបស់អ្នកដទៃឲ្យចូលរួមសម្រេចគោលដៅមួយ។ អ្នកគ្រប់គ្រងធ្វើការនៅក្នុង អង្គភាពមួយដែលធ្វើការយ៉ាងស្និតជាមួយសង្គមរាប់ចាប់ពីមនុស្សពីរនាក់ ឬច្រើននាក់ រួមគ្នាធ្វើការប្រទាក់ក្រឡាគ្នាដើម្បីបន្តសម្រេចគោលដៅរួមមួយ ឬគោលដៅច្រើនទៀត។ អ្នកដែលឃ្លាំមើលសកម្មភាពទាំងអស់របស់អ្នកដទៃ និងអ្នកដែលទទួលខុសត្រូវក្នុងការសម្រេចគោលដៅនៅក្នុងអង្គភាពគឺជាអ្នកគ្រប់គ្រង (ពេលខ្លះគេហៅថា អ្នកចាត់ការ ឬអភិបាល ដែលភាគច្រើនប្រើក្នុងអង្គភាពមិនស្វែងរកប្រាក់ចំណេញ)។ មុខងារនៃការគ្រប់គ្រង កាលពីមុនសតវត្សរ៍ទី២០ មុខងារនៃការគ្រប់គ្រងត្រូវបានគេសរសេរថារាល់អ្នកគ្រប់គ្រងត្រូវធ្វើការលើមុខងារ ៥ គឺ...

សារៈសំខាន់នៃការស្រាវជ្រាវទីផ្សារ សម្រាប់អាជីវកម្មរបស់អ្នក

គ្រាន់តែធ្វើការស្រាវជ្រាវទីផ្សារ (Market research) សម្រាប់អាជីវកម្មរបស់អ្នក អ្នកប្រហែលជាយល់ថាវាហាក់ដូចជាស្មុកស្មាញពេកហើយ ប៉ុន្តែអ្នកត្រូវតែធ្វើវា ព្រោះវាជាគន្លឹះជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ។ ការស្រាវជ្រាវទីផ្សារ គឺធ្វើឡើងនៅពេលដែលអ្នកសម្រួចគោលដៅជាក់លាក់មួយ ហើយអ្នកនឹងត្រូវស្វែងរកវិធីសម្រេចគោលដៅនោះ។ យើងអាចនិយាយពាក្យម៉្យាងទៀតថាជាការស្រាវជ្រាវដើម្បីកំណត់អតិថិជនគោលដៅ។ Marketing research តម្រូវឱ្យមានការទាក់ទងជាមួយអតិថិជនជាច្រើន។ វាក៏រួមបញ្ចូលការស្រាវជ្រាវទីផ្សារដែរ ប៉ុន្តែវាធ្វើឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ វិធីល្អបំផុត ក្នុងការបែងចែកភាពខុសគ្នារវាងកិច្ចការទាំងពីរនេះគឺ “marketing reseach” មានសារៈសំខាន់ក្នុងការស្រាវជ្រាវអំពីដំណើរការទីផ្សាររបស់ក្រុមហ៊ុនមួយ មិនមែនគ្រាន់តែកំណត់គោលដៅថាអតិថិជនជានរណានោះទេ។ ខាងក្រោមនេះគឺជា របៀបអនុវត្ត marketing research...