អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋី Bill Gates

2218

មហាសេដ្ឋី Bill Gatesដែលជាម្ចាស់ក្រុមហ៊ុន Microsoft Corporation, អ្នកវិនិយោគិន, អ្នកនិពន្ធ និងជាសប្បុរសជនផងនោះ តែងតែជួយបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជួយជនរងគ្រោះនានាទូទាំងពិភពលោក។ ហើយភាពជោគជ័យរបស់លោក ត្រូវបានបងើ្កតឡើងនៅពីក្រោយរូបភាពនៃក្រុមហ៊ុន Microsoft។​ ការពិត​ លោក Bill Gates គឺជាមហាេសដ្ឋីមួយរូបដែលបានគ្រោងកិត្តិនាមជាមហាសេដ្ឋីយូរជាងគេ មុនពេលគាត់បានក្លាយជានាយកប្រតិបត្តិនៃសាជីវកម្មបច្ចេកវិជ្ជាដ៏ធំបំផុតមួយនៃពិភពលោក។ នៅក្នុង ឆ្នាំ ២០១៧ លោក Bill Gates ដែលជាមហាសេដ្ឋីកំពូលនៃពិភពលោកបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនប្រមាណ ២៣,៥​ លានដុល្លារអាមេរិច។​ ទន្ទឹមនឹងនេះដែរ ជីវិតដ៏សាមញ្ញរបស់លោក ក្រោយពីទទួលបានជោគជ័យក្នុងអាជីវកម្ម បានធ្វើឲ្យរូបលោកមានភាពខុសផ្លែកពីមហាេសដ្ឋីផ្សេងៗ និងធ្វើឲ្យសាធារណៈជននៅជុំវិញពិភពលោក មានការកោតសរសើរ និងគោរពរូបលោកដូចជាវិរបុរសរបស់ពួកគេ។ ថ្វីបើ មនុស្សភាគច្រើនមើលឃើញថាទ្រព្យសម្បត្តិ គឺជាលក្ខណៈសម្គាល់នៃភាពជោគជ័យ ប៉ុន្តែសម្រាប់លោក Bill Gates និង ភរិយាអ្នកស្រី Melinda Gates បានផ្តល់តម្លៃនៃភាពជោគជ័យលើការធ្វើសប្បុរសធម៌។​​ ខណៈពេល បុគ្គលជោគជ័យរូបនេះ តែងតែផ្តល់ដំបូន្មាន នឹងមេរៀនល្អៗសម្រាប់ជាប្រយោជន៍ នឹងអាចផ្លាស់ប្តូរជីវិតរបស់យុវជនជំនាន់ក្រោយឲ្យកាន់តែមានភាពវ័យឆ្លាតឡើង។ មេរៀនខាងក្រោមនេះ ប្រហែលជាមិនអាចធ្វើឱ្យអ្នកក្លាយជាមហាសេដ្ឋីបាននោះទេ ប៉ុន្តែវានឹងចាប់ផ្តើមបង្កើតប្រវត្តិសាស្រ្តជោគជ័យមួយសម្រាប់ខ្លួនរបស់អ្នក និង ជះឥទ្ធិពលវិជ្ជមានទៅក្នុងជីវិតរបស់អ្នកដទៃ។ 

១. ផ្តល់មេរៀនល្អៗទៅឲ្យអ្នកដទៃប្រៀបបីដូចជាឲ្យទ្រព្យសម្បត្តិដ៏មហាសាលដល់ពួកគេ

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ចំពោះមហាសេដ្ឋីរូបនេះ ការកាត់បន្ថយការឈឺចាប់នៃសកលលោក និងការជួយអ្នកដទៃឲ្យចៀសផុតពីភាពក្រីក្រគឺជារឿងដ៏ល្អបំផុត ដែលមនុស្សគ្រប់គ្នាអាចផ្តល់ជូនពិភពលោក។ លោកបានបន្ថែមទៀតថា ”ខ្ញុំពិតជាមានសំណាងណាស់ ដូច្នេះអ្វីដែលខ្ញុំអាចធ្វើបាននោះ គឺជួយកាត់បន្ថយនូវវិសមភាពនៅលើលោក។”

២. បរាជ័យ និង កំហុសឆ្គង គឺជាគុណតម្លៃដ៏ប្រសើរនៃភាពជោគជ័យ

ខណៈពេលដែលមនុស្សភាគច្រើនអបអរសារទរនៅពេលជោគជ័យ និង ទទួលយកការបរាជ័យនៅពេលដែលជួបបញ្ហា។ ​ប៉ុន្តែចំពោះ ទស្សន:របស់លោក Bill gate វិញ លោកយល់ថា “វាជាការល្អ នៅពេលដែលពួកយើងអបអរសាទរភាពជោគជ័យ ប៉ុន្តែអ្វីដែលមានសារៈសំខាន់នោះ គឺការយកចិត្តទុកដាក់សិក្សារៀនសូត្រពីភាពបរាជ័យឯនោះវិញទេ”។

៣.មិនត្រូវឲ្យភាពជោគជ័យបំផ្លាញយើងនោះទេ

ភាពជោគជ័យជាការចង់បានរបស់មនុស្សគ្រប់គ្នា មិនថាអ្នកនោះជាមនុស្សធំ ឬក៏កូនក្មេងនោះឡើយ។ ប៉ុន្តែ មានមនុស្សភាគច្រើនដែលតែងតែមានអំនួតអួតអាងបន្ទាប់ពីទទួលបានជោគជ័យ។ ជ័យ​ជម្នះគឺគ្រាន់តែជាជំហានមួយសម្រាប់ឲ្យមនុស្សឈានជើងទៅមុខបន្តទៀត ហើយបញ្ហានៅតែមាន។ មនុស្សដែលតែងតែយកភាពជោគជ័យជាធំ រមែងជួបប្រទះនូវ​បញ្ហាច្រើន។ 

៤. ពេលវេលាមានតម្លៃជាងលុយ 

លោក Bill Gates យល់ថា ការធ្វើការងារណាដែលមានសារៈសំខាន់មុន អាចជួួយពន្លឿនប្រសិទ្ធភាពការងារ និង សន្សំពេលវេលា។ លោកបានបន្ថែមទៀតថា “បើទោះបីជាយើងមានលុយច្រើនយ៉ាងណាក៏ដោយ ក៏យើងមិនអាចទិញពេលវេលាបានដែរ”។

៥. ត្រូវចាប់ផ្តើមធ្វើភ្លាម កុំរង់ចាំ 

មនុស្សភាគច្រើនតែងតែនិយាយថា “ខ្ញុំមានពេលវេលាច្រើនណាស់សម្រាប់ធ្វើ រឿងនេះ ឬក៏ចាំថ្ងៃស្អែកចាំធ្វើវាក៏មិនទាន់ហួសពេលដែរ” ។ តើអ្នកធ្លាប់មាន គំនិត ក្តីស្រមៃ ឬចក្ខុវិស័យចំពោះអនាគតរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកមាន ចូរចាប់ផ្តើមធ្វើវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន មិនត្រូវខ្ជះខ្ជាយពេលវេលារបស់អ្នកនោះទេ។ លោក Bill Gates មានប្រសាសន៍ថា “ប្រសិនបើអ្នកមិនមានក្តីស្រមៃនោះទេ អ្នកនឹងត្រូវធ្វើការឲ្យមនុស្សដែលមានក្តីស្រមៃ”៕

អត្ថបទដោយ៖ លោក យុនគៀត

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។