ដំណើររឿងនៃការកកើតបណ្តាញសង្គម Twitter

372

Twitter គឺជាបណ្តាញសង្គម ដែលចែករំលែកពត៌មានអនឡាញដ៏ល្បីល្បាញមួយដែលមានអ្នកប្រើប្រាស់ជាច្រើនជាពិសេសនៅសហរដ្ឋអាមេរិក និងប៉ែកអឺរ៉ុប។ រឿងរ៉ាវនៃការបង្កើត Twitter បានចាប់ផ្តើមឡើងដោយទស្សនៈមួយរបស់ Evan Williams រួមជាមួយនិងស្ថាបនិកបីនាក់ទៀតគឺ Noah Glass, Biz Stone ដែលជាអតីតបុគ្គលិកក្រុមហ៊ុន Google និងវិនិយោគិនម្នាក់ឈ្នោះ Jack Dorsey។ នៅពេលសហការគ្នាក្នុងការស្វែងរកកម្មវិធីផ្សព្វផ្សាយឌីជីថល Odeo នៅទីស្នាក់ការដំបូងរបស់ពួកគេ គឺនៅបន្ទប់ជួលរបស់ Noah Glass ប៉ុន្តែនៅពេលដែលរកឃើញពីភាពអស្ចារ្យ  របស់កម្មវិធីនេះ ពួកគេក៏បានផ្លាស់ទីស្នាក់ការទៅកាន់បន្ទប់ជួលរបស់ Evan Williams វិញ។

ក្រោយមកស្ថាបនិកទាំងបួននាក់បានរើទីតាំងទៅកន្លែងមួយដែលអាចបន្ថែមសមាជិករហូតដល់ ១៤ នាក់ ប៉ុន្តែការពង្រីកកម្មវិធី Odeo ត្រូវបានបញ្ឈប់ នៅពេលដែលក្រុមហ៊ុន Apple បានប្រកាស់ពីកម្មវិធី iTunes ក្នុងឆ្នាំ ២០០៥។ ខណៈពេលនោះ Evan Williams ដែលជានាយកប្រតិបត្តិរបស់ Odeo បានស្នើឱ្យបុគ្គលិកទាំងអស់ដាក់គោលដៅថ្មីដើម្បីស្ដារក្រុមហ៊ុននេះឡើងវិញ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

កន្លងទៅអស់ពេលមួយឆ្នាំដែល Evan Williams បានបង្ហាញពីគំនិតបង្កើតបណ្ដាញសង្គម Twitter ទៅកាន់បុគ្គលិកទាំងអស់។ការសម្រេចចិត្តនៅក្នុងអាជីវកម្មលើកទីមួយគឺប្តូរឈ្មោះ Odeo ទៅជា Obvious Corp បន្ទាប់ពី Williams បានក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុន Odeo។ ការសម្រេចចិត្តទីពីរគឺបណ្តេញ Noah Glass ចេញ បើទោះបីជាគាត់ជាអ្នកផ្ដើមគំនិតដាក់ឈ្មោះ Twitter ក៏ដោយ ហើយពេលនោះ Twitter គឺត្រូវបានគេស្គាល់ថា “twttr” តែប៉ុណ្ណោះ។

នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៦ វេលាម៉ោង ៩:៥០នាទីយប់ Jack Dorsey បានបង្ហោះសារមួយនៅលើ Twitter ថា “just setting up my twttr”។ បន្ទាប់មកទៀត មានមនុស្សបង្ហោះសារ ១៤០ ទៀត ហើយចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមនេះ ក៏កាន់តែរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃរហូតធ្វើឱ្យ Twitter ក្លាយជាកម្មវិធីមួយដែលល្បីល្បាញពាសពេញសកលលោកមកទល់សព្វថ្ងៃ៕

អត្ថបទដោយ៖ ស្យែល

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។