តិចនិករកលុយ និងប្រមូលទុន ដែលសហគ្រិនជើងថ្មីមិនគួរមើលរំលង

1188

លោក Simon Sinek បានពន្យល់ថា ប្រសិនបើក្រុមហ៊ុនអ្នកជាឡាន ដូច្នេះលុយ គឺជាឥន្ទនៈដែលធ្វើអោយឡានអ្នកទៅមុខរួច។ បើគ្មានឥន្ទនៈទេ ចង់ឬមិនចង់អ្នកត្រូវបិទទ្វាក្រុមហ៊ុនហើយ។

ក្រៅពីនោះទៅទៀត សហគ្រិនភាគច្រើនមានដើមទុនតាមរយៈប្រភពបី៖ ទីមួយទុនពីអ្នកវិនិយោគ ទីពីរទៅខ្ចីធនាគារ និងចុងក្រោយ គឺខ្ចីពីសាច់ញាតិ ឬមិត្តភក្តិ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ប៉ុន្តែសម្រាប់សហគ្រិនទាំងឡាយណាដែលមិនចង់បានដើមទុនពីប្រភពទាំងបីនេះ អាចមកមើល វិធីទាំង៤ផ្សេងនេះមាន៖

១. លក់ផលិតផល

មានប្រេនច្រើនណាស់នៅលើទីផ្សា ប៉ុន្តែមានប្រេនតិចតួចទេដែលជោគជ័យ។ បើអ្នកចង់រកទុន អ្នកគួរតែគិតពីការលក់ ព្រោះក្នុងពិភពលោកនេះ មានតែសកម្មភាពសំខាន់ពីរប៉ុណ្ណោះ គឺ លក់ និងទិញ។ ហេតុដូចនេះហើយ ទើបអ្នកត្រូវសួរខ្លួនឯងសិនថា តើអ្វីដែលអ្នកចង់អោយអ្នកប្រើទទួលបាន? ហើយអ្វីជាតំណាងនៃក្រុមហ៊ុនរបស់អ្នក?

២. ណែនាំផលិតផល 

ការណែនាំផលិតផល គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីបង្កើននូវភាពជាអ្នកដឹកនាំរបស់អ្នក ព្រមទាំងអាចនាំចំណូលក្នុងពេលជាមួយគ្នាដែរ។ ប្រសិនបើអ្នកចង់គ្រប់គ្រងលើ សេវាកម្មណែនាំផលិតផល អ្នកគួរតែចំណាយពេលសមស្របណាមួយដើម្បីសរសេរសំណួរមួយចំនួនដែលអតិថិជនតែងសួរ។ បន្ទាប់មក សរសេរជា E-book ឬបង្កើតជាគេហទំព័រមួយ ដែលអាចឆ្លើយសំណួរទាំងអស់នោះដោយលំអិត។ ក្រោយមកទៀត បង្កើតហាងលក់អនឡាញ ដែលអ្នកអាចលក់ផលិតផលទាំងអស់នោះលើគេហទំព័រ។ ពេលនោះហើយដែលអ្នកអាចទទួលបានទុនបង្វិលបាន។

៣. ស្វែងរកដៃគូឧបត្ថម្ភ

ប្រសិនបើអ្នកជាមនុស្សប៉ិនប្រសប់ម្នាក់ មិនខ្វះទេអ្នកដែលចង់ឧបត្ថម្ភដល់អ្នក។ ដូចជាLebron Jame ដៃគូជាមួយ Nike  រីឯ Tiger Wood ​ជាមួយនឹង Wheaties ជាដើម។

ជាក់ស្តែង ប្រសិនបើអ្នកជាអ្នកនិយាយជាសាធារណៈ អ្នកគួរទៅរកក្រុមហ៊ុនយីហោសម្លៀកបំពាក់ ឬយីហោមួយចំនួនទៀត ហើយសាកមើលមើល ថាក្រុមហ៊ុននោះនឹងឧបត្ថមអោយអ្នកឬទេ ប្រសិនបើអ្នកពាក់ខោអាវដែលជាប្រេនរបស់ពួកគេដើម្បីចូលរួមក្នុងកម្មវិធីធំៗនោះ។ ហើយប្រសិនបើអ្នកចេះឌីស្សាញ  អ្នកអាចដោះដូរជាមួយម្ចាស់ទីតាំងដែលអ្នកចង់ជួលកន្លែង ដោយផ្តល់សេវាកម្ម design អោយពួកគាត់វិញ។

៤. ផ្តល់ជូនសេវាកម្មប្រឹក្សា

ប្រសិនបើអ្នកជាសហគ្រិនមួយរូបដែលជោគជ័យ និងមានស្នាដៃ អ្នកប្រាកដជាមានជំនាញនៅក្នុងខ្លួនទាំងព្រមតែម្តង។ មិនថាជំនាញអ្វីក៏ដោយ អ្នកដទៃនឹងព្រមចំណាយលុយលើអ្នក ប្រសិនបើអ្នកអាចបង្រៀនពួកគេអោយបានប្រសើរ។ ការបង្រៀនគឺត្រូវតែបែបស្រាលៗ និងស្រួលយល់ ដូច្នេះហើយទើបអ្នកគួរតែបង្កើត Facebook Page និងគេហទំព័រ ដើម្បីផ្តល់សេវាកម្មប្រឹក្សាយោបល់។

នៅក្នុងការធ្វើជំនួញ ប្រាកដណាស់យើងគ្រប់គ្នាចង់អោយលុយហូរចូលជានិច្ច។ ប៉ុន្តែក្រៅពីលំហូរនៃហរិញ្ញវត្ថុតាមវិធីដែលសហគ្រិនតែងតែធ្វើកន្លងមក ឥឡូវយើងក៏បានណែនាំរួចមកហើយនូវវិធីផ្សេងទៀតដែលអាចអោយយើងបានលុយដូចគ្នា៕

អត្ថបទដោយ៖ គីមឆេង

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។