តើកម្មវិធីណាត់ជួបថ្មីរបស់ Facebook និងមានលក្ខណដូចម្តេច?

505

Mark Zuckerberg ស្ថាបនិក Facebook បានបញ្ចេញកម្មវិធីថ្មីមួយឈ្មោះ Dating សម្រាប់អ្នកប្រើហ្វេសប៊ុកក្នុងថ្ងៃបើកសន្និសិទ្ធប្រចាំឆ្នាំកាលពីថ្ងៃ អង្គារ ខែ ឧសភា កន្លងទៅ។ គោលបំណងរបស់កម្មវិធីថ្មីនេះ គឺដើម្បីឱ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងថ្មីជាមួយមនុស្ស ដែលពួកគេមិនមែនជាមិត្តនៅក្នុងហ្វេសប៊ុក។ ដើម្បីប្រើវាបានអ្នកប្រើប្រាស់ Facebook អាចបង្កើត Dating profile មួយដែលមិត្តភក្តិនៅលើបណ្ដាញហ្វេសប៊ុកមិនអាចឆែកមើលបាន។ ចាប់តាំងពីការបង្កើត Facebook នៅឆ្នាំ ២០០៤ Dating app គឺជាការមកដល់នៃមុខងារថ្មីមួយនៅលើ Facebook អស់រយៈពេល ១៤ ឆ្នាំ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហាញថា ពួកគេជាមនុស្សនៅលីវ ឫមានដៃគូរស្នេហាហើយ។

និយាយជារួមកម្មវិធីថ្មីរបស់ហ្វេសប៊ុកនេះគឺស្រដៀងទៅនិងកម្មវិធីណាត់ជួបផ្សេងទៀតដូចជាTinder, OkCupid  និង Bumble ដែរ ត្រង់ចំណុចដែលបង្ហាញពីរូបថតពេញទំហំ។ ទោះជាយ៉ាងណា លក្ខណៈខុសគ្នារបស់ Dating app គឺផ្តោតខ្លាំងលើព្រឹត្តិការណ៍សង្គម ដោយការដាក់បញ្ចូលនូវព្រឹត្តិការណ៍ថ្មីៗ និងក្រុមមនុស្សប្រភេទផ្សេងៗគ្នា ទៅក្នុងកម្មវិធី។ Dating app នឹងតម្រូវឱ្យគ្រប់គ្នាប្រើតែនាមត្រកូលប៉ុណ្ណោះ ព្រមទាំងមានប្រអប់ជូនដំណឹងមួយ ដែលសរសេរជាតួអក្សរពេលផ្ញើសារឱ្យគ្នាលើកដំបូង ប៉ុន្តែវាមិនអនុញាតឱ្យពួកគេផ្ញើររូបភាព ឫតំណភ្ជាប់ដូច Messenger ឡើយ ក្នុងគោលបំណងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ម្យ៉ាងវិញទៀតអ្នកប្រើDating app អាចធ្វើការបើក ឬបិទ (Blocking and Unblocking) ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ នៅពេលដែលពួកគេអស់ចំណាប់អារម្មណ៍ជាមួយគ្នា។ Chris Cox ប្រធានអភិវឌ្ឍន៍កម្មវិធី នៅក្នុងសន្និសិទ្ធ Facebook ថ្លែងថា “ព័ត៌មានជាច្រើនទៀតទាក់ទងនិងកាលបរិច្ឆេទចេញលក់និងព័ត៌មានលម្អិតអំពី Dating app ក្រុមហ៊ុនហ្វេសប៊ុកនឹងផ្សព្វផ្សាយនាពេលខាងមុខ”៕

ដោយ៖ ស្យែល

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។