ចិត្តសាស្ត្រលក់ចំនួន ៤ ទាក់ទាញអតិថិជន ឲ្យមកទិញហើយ ទិញទៀត

5324

តើអ្នកដឹងទេថា ៩៥% នៃការលក់ គឺប្រព្រឹត្តឡើងដោយមិនដឹងខ្លួន?

អ្នកទិញជាច្រើនគិតថាពួកគាត់ធ្វើការសម្រេចចិត្តទិញដោយផ្អែកលើការពិត តែតាមពិតពួកគាត់ទិញដោយតាមអារម្មណ៍។ ហេតុដូច្នេះហើយ ទើបក្នុងនាមជាអ្នកលក់ ប្រសិនបើយើងលក់ដោយប្រើការពិត យើងនឹងមិនអាចទាក់ទាញបានអតិថិជនប្រកបដោយសក្តានុពលនោះទេ។

លោក Bringham Dickinson ដែលជានាយកប្រតិបត្តិមួយរូប និងជាអ្នកឯកទេសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដោយប្រើមនោសញ្ចេតនា។ កន្លងមក តាមរយៈការចែករំលែកនូវគន្លឹះល្អៗរបស់គាត់ អាចជួយអោយក្រុមហ៊ុនជាច្រើនទទួលបានកំណើននៃការកក់រហូតដល់ ៩០%។

គ្រាន់តែជួលបុគ្គលិកដែលផ្នែកលក់ដែលល្អបំផុតមិនគ្រប់គ្រាន់ទេ។ ចំណុចដ៏សំខាន់ដែល Bringham ធ្វើ គឺបង្រៀនបុគ្គលិកអោយមានសមត្ថភាព គឺធ្វើយ៉ាងណាអោយពួកគេអាចបង្កើតនូវមនោសញ្ចេតនាដ៏ល្អមួយទៅកាន់អតិថិជន។ តោះ មកអានអំពីតិចនិកល្អៗទាំងនោះទាំងអស់គ្នា៖

១. កុំចាប់ផ្តើមឡើង ដោយនិយាយពីតម្លៃ

នៅពេលដែលអ្នកចាប់ផ្តើមឡើងនិយាយពីតម្លៃតែម្តង វាធ្វើអោយអ្នកទិញមានអារម្មណ៍ថាអ្នកកំពុងតែចង់បានចំណេញពីពួកគាត់តែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទើបយើងត្រូវធ្វើអោយអតិថិជនមានអារម្មណ៍ ថាយើងជាមនុស្សដែលជិតស្និទ្ធហើយយល់ពីពួកគាត់។ ដើម្បីធ្វើដូចនេះបាន ដំបូងយើងត្រូវចូលទៅជិតពួកគាត់សិន ហើយព្យាយាមស្វែងរកថា អ្វីជាបញ្ហាធ្ងន់ធ្ងររបស់ពួកគាត់ បន្ទាប់មកយើងត្រូវបង្ហាញពីការយល់អារម្មណ៍របស់ពួកគាត់ ហើយស្វែងយល់បន្ថែមពីបញ្ហាផ្សេងៗដែលគាត់កំពុងជួបប្រទះ។

២. ប្រើប្រាស់ភាសាវិជ្ជមាន

វាប្រាកដណាស់ដែលថា អតិថិជនគ្រប់រូបតែងចង់បានអ្នកលក់ណាដែលនិយាយភាសាល្អៗជាមួយគាត់ ព្រោះវាធ្វើអោយមានអារម្មណ៍ល្អ។ អ្នកត្រូវបង្ហាញយ៉ាងណាថា អតិថិជនគឺជាមនុស្សដែលសំខាន់បំផុតដែលយើងនឹងត្រូវផ្តល់សេវាកម្ម និងផលិតផលទៅអោយ។ ដូច្នេះ ជំនួសអោយពាក្យថា “ស្វាគមន៍” និង​”អរគុណ” យើងអាចប្រើពាក្យបន្ថែមទៀតដូចជា ”ពួកយើងរីករាយនឹងបម្រើអ្នក” ជាដើម។

. និយាយក្នុងភាពស្និទ្ធស្នាលដូចជាមិត្តសំឡាញ់

អ្នកគួរតែបង្កើតការសន្ទនាទៅកាន់អ្នកទិញមួយ ដោយមានភាពឆ្លើយឆ្លងគ្នាទៅវិញទៅមកមើលទៅដូចជាមិត្តជិតស្និទ្ធ។ ធ្វើបែបនេះ គឺបង្ហាញអោយឃើញថា យើងយកចិត្តទុកដាក់ទៅលើបញ្ហាដែលអតិថិជនកំពុងប្រឈម។ កុំធ្វើអោយអ្នកទិញយល់ថា យើងស្តាប់ពួកគាត់ដោយសារតែយើងចង់លក់សេវាកម្ម និងផលិតផលអោយពួកគាត់។

៤. ផ្តើមដោយការនិយាយពីរឿងរ៉ាវដែលធ្លាប់ជួប ហើយចាំនិយាយពីទិន្នន័យជាក់ស្តែង

ជាការពិតណាស់ ស្ថិតិគឺវាច្បាស់លាស់ហើយគ្មានអីយកមកប្រកែកបានទេ។ ប៉ុន្តែស្រមៃទៅមើល ប្រសិនបើយើងនិយាយតែពីទិន្នន័យ តើអ្នកទិញនឹងចាប់អារម្មណ៍ប៉ុន្មានភាគរយ? ព្រោះពេលខ្លះតួរលេខដែលអ្នកលើកយកមកនិយាយនោះ មិនទាក់ទងនឹងពួកគាត់ទេ។ ដូច្នេះហើយ ដើម្បីកុំអោយអ្នកទិញធុញ យើងអាចលើកពីរឿងមួយចំនួនដែលអ្នកធ្លាប់ជួបស្រដៀងនឹងករណីរបស់ពួកគាត់ យកមកប្រាប់ពួកគាត់វិញទើបល្អ ហើយបន្ទាប់មកចាំលើកយកទិន្នន័យប្រាប់គាត់ជាក្រោយ។

ក្នុងការលក់ យើងត្រូវតែសម្តែងចេញនូវអកប្បកិរិយាមួយប្រកបដោយមនោសញ្ចេតនា ដើម្បីអោយយើងលក់ប្រកបដោយការជោគជ័យ។ ដូច្នេះហើយ អ្នកត្រូវចាប់ផ្តើមបណ្តុះបណ្តាលបុគ្គលិកដើម្បីអោយ ប្រភពចំណូលបានមកពីការលក់ កើនឡើងប្រកបដោយប្រសិទ្ធភាព៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.