ការដាក់ឈ្មោះអាជីវកម្មគឺងាយស្រួលនោះទេ ប៉ុន្តែការដាក់ឈ្មោះវាឲ្យបានត្រឹមត្រូវទើបជារឿងពិបាក។ ចំណុចទាំង៥នេះ នឹងជួយអ្នកឲ្យដាក់ឈ្មោះបានត្រឹមត្រូវ៖
១. រើសយកឈ្មោះណាដែលងាយអាន និងងាយចងចាំ
ឈ្មោះនិងត្រូវបានហៅដោយអតិថិជនរបស់អ្នក ដូច្នេះត្រូវដាក់ឈ្មោះណាដែលសាមញ្ញ តែគួរឲ្យចង់ស្តាប់។ ឈ្មោះដែលកាន់តែងាយហៅ កាន់តែងាយស្រួលចងចាំ។
២. ជៀសវាងប្រើឈ្មោះជាន់គ្នា
អ្នកត្រូវស្រាវជ្រាវថាមានគេប្រើឈ្មោះដែលអ្នកចង់ដាក់ឬនៅ មុនពេលដែលអ្នកសម្រេចចិត្តរើសយកចុងក្រោយ។ ការស្រាវជ្រាវគឺងាយស្រួលទេ ដោយគ្រាន់តែវាយឈ្មោះដែលអ្នកស្រលាញ់នៅក្នុង Facebook ឬ Google ឬមួយចូលទៅក្នុងគេហទំព័ររបស់ក្រសួងពានិជ្ចកម្មក៏បាន។
៣. ប្រើឈ្មោះណាដែលមានបង្កប់អត្ថន័យ
តើអ្នកនិងឆ្លើយយ៉ាងដូចម្តេច នៅពេលមានគេសួរថាឈ្មោះក្រុមហ៊ុន ឬផលិតផលរបស់អ្នកមានន័យដូចម្តេច? ឈ្មោះត្រូវមានន័យរបស់វា ប៉ុន្តែត្រូវប្រាកដថាវាជាន័យវិជ្ជមាន។
៤. រកនឹកឈ្មោះយ៉ាងតិច៥ រួចហើយសឹមរើសយកមួយដែលប្រសើរជាងគេ
ព្យាយាមរកនឹកឈ្មោះដែលអ្នកស្រលាញ់ឲ្យបានពី៥ ទៅ ១០ ដោយយកចិត្តទុកដាក់ បន្ទាប់មកប្រៀបធៀបគ្នាថាមួយណាល្អជាងគេ។
៥. ត្រូវធ្វើឲ្យប្រាកដថា អ្នកពិតជាពេញចិត្តជាមួយឈ្មោះដែលអ្នកសម្រេចយក
ប្រសិនបើអ្នកស្នើសុំឈ្មោះពីនរណាម្នាក់ អ្នកត្រូវធ្វើឲ្យប្រាកដថាអ្នកពិតជាចូលចិត្តឈ្មោះនោះ ព្រោះថាវាមិនងាយនោះទេក្នុងការធ្វើទីផ្សារដើម្បីឲ្យអតិជិជនស្គាល់ឈ្មោះថ្មីរបស់អ្នកម្តងទៀត៕
អត្ថបទដោយ៖ Bunrath
