ជីវិតគឺ មានអត្ថន័យខុសៗគ្នាតាមតែយើងម្នាក់ៗបកស្រាយ តាមអ្វីដែលជីវិតយើងម្នាក់ៗជួបប្រទះ ប៉ុន្តែមានរឿងខ្លះសំខាន់សម្រាប់ជីវិត ប៉ុន្តែយើងមិនបានដឹង ហើយពេលខ្លះយើងជួបវា តែយើងមិនបានចាប់អារម្មណ៍។ ខាងក្រោមនេះ គឺជារឿង 10 យ៉ាងសំខាន់ៗ ដែលយើងគួរតែចាប់អារម្មណ៍៖
- ការមិនចំណាយពេលនៅជាមួយមនុស្សដែលខ្លួនស្រឡាញ់
អ្នកដ៏ទៃខាងក្រៅគ្រាន់តែជាមនុស្សដែលចូលមកក្នុងជីវិតអ្នកហើយចេញទៅវិញប៉ុណ្ណោះមានតែគ្រួសារទេដែលនៅជាមួយអ្នកពេញមួយជីវិត។អ្នកគួរតែចំណាយពេលជាមួយគ្រួសារនិងមនុស្សជាទីស្រឡាញ់អោយបានច្រើន។
- កុំសូវខ្វល់និងគំនិតអ្នកដ៏ទៃច្រើនពេក
ចំពោះរឿងនេះវាលែងជាបញ្ហាទៀតហើយសម្រាប់មនុស្សសម័យនេះគ្រប់គ្នាសុទ្ធតែដឹងថាពេលវេលារបស់ពួកយើងគឺមានកំណត់ច្បាស់ណាស់ថាយើងទាំងអស់និងស្លាប់នៅថ្ងៃណាមួយ។ដូច្នេះអ្វីដែលអ្នកចង់ធ្វើហើយអ្នកគិតថាវាត្រឹមត្រូវអ្នកគួរតែធ្វើមិនចាំបាច់រវល់នឹងពាក្យសំដីរបស់អ្នកដទៃទេ។
- លុយមិនមែនជាអ្វីគ្រប់យ៉ាងទេ
ប្រាកដណាស់ថាវាពិតជាមិនមែនរៀនប្រាប់ខ្លួនឯងកុំគិតពីប្រាក់ច្រើនពេករហូតបាត់បង់អ្វីដែលលុយមិនអាចទិញបាន។សូមកុំអោយវាមកគ្របដណ្ដប់លើជីវិតអ្នកអីអ្នកគួររៀនពីវិធីប្រើលុយឲ្យធ្វើការឲ្យអ្នកហើយនៅពេលនោះអ្នកទេដែលសំខាន់ជាងលុយ។
- ត្រូវគិតពីសុខភាព
បើទោះបីជាអ្នកចូលចិត្តការងាររបស់អ្នកខ្លាំងហើយមានអារម្មណ៍ថាចង់ធ្វើវាពេញ 24 ម៉ោងក៏ដោយយ៉ាងណាក៏អ្នកនៅតែត្រូវរៀនសម្រាកខ្លះព្រោះអ្នកគឺជាមនុស្សមិនមែនជាមនុស្សយន្ដឡើយសូមចាត់ទុកសុខភាពជាចំបង។បើមិនដូចច្នេះទេអ្វីៗដែលអ្នកខំប្រឹងគឺសម្រាប់តែឲ្យពេទ្យតែប៉ុណ្ណោះ។
- កុំត្អូញត្អែរ
ការត្អូញត្អែរច្រើនគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះផ្ទុយទៅវិញគួរតែរកវិធីដើម្បីដោះស្រាយវាប្រសើរជាង។ប្រសិនបើអ្នកមិនអាចដោះស្រាយវាបានទេទុកវាចោលចុះទៅធ្វើរឿងផ្សេងណាដែលមានប្រយោជន៍ប្រសើរជាង។
- រៀននិយាយអរគុណអោយបានច្រើន
រៀនអរគុណចំពោះអ្វីៗគ្រប់យ៉ាងនិងមនុស្សគ្រប់គ្នាដែលតែងតែធ្វើល្អជាមួយអ្នក។
- កុំផ្តោតអារម្មណ៍លើអតីតច្រើនពេក
រឿងតែមួយគត់ដែលត្រូវធ្វើគឺត្រូវផ្ដោតលើអនាគតអោយបានច្រើន។
- បញ្ចេញសកម្មភាព
កុំគ្រាន់តែស្រមៃហើយអង្គុយលេងមិនធ្វើអ្វីសោះ។មានក្តីស្រមៃគឺជារឿងល្អតែមានហើយមិនធ្វើឲ្យវាក្លាយជាការពិតគឺជារឿងឥតប្រយោជន៍។ព្យាយាមធ្វើរឿងអ្វីដែលមានប្រយោជន៍សំរាប់ខ្លួនឯង។
- ហាត់ប្រាណប្រចាំថ្ងៃ
មានរាងកាយដែលមានសុខភាពល្អ គឺអាចអោយអ្នកមានអ្វីទាំងអស់។ តើអ្នកបានចំណាយពេលខ្លះ សម្រាប់ហាត់ប្រាណដែរឬទេ ជារៀងរាល់ថ្ងៃ?
- ព្យាយាមរៀនអ្វីដែលថ្មី ជារៀងរាល់ថ្ងៃ
បង្វឹកខួរក្បាលរបស់អ្នកឱ្យទៅជាម៉ាស៊ីនរៀនសូត្រ គឺរៀនជាប្រចាំ។ អ្នកមិនចាំបាច់អានសៀវភៅរាល់ថ្ងៃក៏បាន អ្នកអាចទៅរៀនពីកំហុសរបស់ខ្លួនឯង ឬពីមនុស្សដែលនៅជុំវិញអ្នកក៏បាន ឬទៅរៀនពីអ្វីផ្សេងទៀតដូចជា រឿងរ៉ាវក្នុងសង្គមជាដើម៕
អត្ថបទដោយ៖ លោក វ៉ាន់ណារ័ត្ន
