សហគ្រិនស្រ្តីដ៏មានឥទ្ធិពលក្នុងពិភពជំនួញ

972

វាជារឿងដែលកន្លងហួសទៅហើយ ដែលស្រ្តីត្រូវតែធ្វើការនៅក្នុងផ្ទះបាយ ធ្វើជាស្រ្តីមេផ្ទះដ៏ល្អមួយរូប។ បច្ចុប្បន្ននេះ ពិភពលោកបានផ្លាស់ប្តូដោយជំនួសមកវិញនូវស្រ្តីដែលមានសមត្ថភាព និងមានការតាំងចិត្តដ៏ខ្លាំងក្លាក្នុងការសម្រេចបានជោគជ័យ។ ដូច្នេះហើយ សូមក្រឡេកមើលស្រី្តដែលជាសហគ្រិនដ៏មានឥទ្ធិពលទាំង៥រូប ខាងក្រោមនេះ៖

១. Oprah Winfrey

ផ្ទាំងឃោសនាពាណិជ្ជកម្ម

Oprah Winfrey គឺជាស្ថាបនិកនៃអាជីវកម្មចំនួន៣ផ្ទួនគ្នា។ ទីមួយគឺស្ថាបនិកនៃ Operah Winfrey Network(OWN), ទី២គឺ Harpo Productions ហើយនិងទី៣គឺ​​ The Oprah Winfrey Leadership Academy for Girls ។ Oprah ត្រូវបានគេស្គាល់តាមរយៈកម្មវិធីទូរទស្សន៍ និងជាអ្នកដឹកនាំមួយរូបក្នុងសកម្មភាពជួយសង្គម។​ Oprah បានទាញយកបេះដូងប្រជាជនស្ទើទូទាំងពិភពលោក ហើយបច្ចុប្បន្ននេះ នាងមានទឹកប្រាក់សរុបដល់ទៅ ២.៩ ពាន់លានដុល្លាអាមេរិច។

២. Kiran Mazumdar Shaw

គាត់ជាស្ត្រីឥណ្ឌាមួយរូបដែលក្លាយជាអ្នកមានមួយរូប ដោយការខិតខំប្រឹងប្រែង ងើបឈរដោយខ្លួនឯង ហើយគាត់ក៏ជាស្រ្តីម្នាក់ដែលបានបង្ហាញទៅកាន់ពិភពលោកថា  ដរាបណាយើងដាក់ចិត្តធ្វើកិច្ចការអ្វីមួយ នោះយើងនឹងប្រាកដជាសម្រេចបាននូវអ្វីដែលយើងចង់បានទាំងអស់។ ជាមួយនឹងទឹកប្រាក់ ៣.៩ ពាន់លានដុល្លាអាមេរិចរបស់នាង Shaw បានស្ថាបនាក្រុមហ៊ុនជីវឱសថមួយឈ្មោះថា Biocon ក្នុងឆ្នាំ១៩៧៨ ដែលក្រុមហ៊ុននេះ ព្យាបាលជម្ងឺប្រព័ន្ធភាពស៊ាំមួយចំនួនដូចជាទឹកនោមផ្អែម និងមហារីក។

៣. Sara Blakely

កាលពីមុននាងអាចនឹងក្លាយជាអ្នកលក់ម៉ាស៊ីន fax តាមផ្ទះបាត់ទៅហើយ ប៉ុន្តែសព្វថ្ងៃនេះនាងជាសហគ្រិនដ៏ជោគជ័យម្នាក់ក្នុងពិភពលោក។ ការរកឃើញថ្មីរបស់នាង ត្រូវបានសកលលោកទាំងមូលទទួលស្គាល់។ ការបង្កើត Spanx ធ្វើឲ្យនាងមានប្រាក់រហូតដល់ ១.១ ពាន់លានដុល្លាអាមេរិច។

 

៤​. Weili Dai

គាត់ជាអ្នកចំណូលស្រុកមកពីប្រទេសចិន​ ហើយចូលមករស់នៅអាមេរិចជាមួយនឹងសុបិន្តនៅក្នុងចិត្ត និងផែនការនៅក្នុងដៃ។ Dai បានបង្កើត Marvell Technology នៅឆ្នាំ១៩៩៥ ដែលមានតម្លៃ ២.៣ ពាន់លានដុល្លាអាមេរិច បន្ទាប់ពីនាងធ្លាប់ធ្វើការជាអ្នកឯកទេសផ្នែក software។ បច្ចុប្បន្នទឹកប្រាក់របស់គាត់មានរហូតដល់ ៧៧០ លានដុល្លាអាមេរិច។

 

៥. Richa Kar

គាត់គឺជាស្ថាបនិកនៃ Zivame ដែលជាគេហទំព័រលក់សម្លៀកបំពាក់ក្នុងរបស់ស្ត្រី ហើយគាត់ក៏ប្រហែលជាស្រ្តីមួយរូបដំបូងបង្អស់ដែលផ្លាស់ប្តូពីរបៀបដែលស្រ្តីទិញខោអាវក្នុង នៅក្នុងប្រទេសឥណ្ឌា។ លើសពីនេះទៅទៀត ទម្រង់អនឡាញបែបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំស្រ្តីទូទាំងប្រទេស ក្នុងការផ្លាស់ប្តូរនូវឥរិយាបថរបស់អ្នកប្រើប្រាស់។

 

ចំនួននៃស្រី្តដ៏ច្រើនក្នុងសហគ្រិនភាព វាអាចបង្ហាញអោយឃើញថាស្រ្តីអាចនឹងមានសន្ទុះខ្លាំងជាងបុរសបាន នាពេលអនាគត៕

អត្ថបទដោយ ៖ គីមឆេង

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។