សំនួរដែលអ្នកគួរសួរទៅកាន់អ្នកវិនិយោគ មុនសម្រេចចិត្តរកស៊ីជាមួយគ្នា

952

រាស់អាជីវកម្មចាប់ផ្តើមដំបូងទាំងអស់ត្រូវការអ្នកវិនិយោគ ដើម្បីធានាដល់ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។ អ្នកវិនិយោគមានពីរប្រភេទ ប្រភេទទីមួយគឺអ្នកវិនិយោគដែលវិនិយោគប្រាក់ ហើយពួកគេចូលរួមដឹកនាំ និងដោះស្រាយកិច្ចការក្នុងក្រុមហ៊ុន ចំណែកឯមួយប្រភេទទៀតគឺ ពួកគេគ្រាន់តែចង់វិនិយោគប្រាក់ក្នុងក្រុមហ៊ុនរបស់អ្នកតែប៉ុណ្ណោះ។ 

មុនពេលដែលអ្នកចាប់ដៃគូជាមួយអ្នកវិនិយោគ មិនថាប្រភេទណាក៏ដោយ វាគឺជារឿងសំខាន់ដែលអ្នកត្រូវដឹងថាប្រភេទទំនាក់ទំនងបែបណាដែលអ្នកចង់បាន ហើយខាងក្រោមនេះគឺជាសំនួរវាស់ស្ទង់កម្រិតរបស់ពួកគេ៖

១. តើទំនាក់ទំនងបែបរកស៊ីប្រភេទណាដែលអ្នកចង់បាន?

វិនិយោគិនសម្រេចចិត្តលើទំនាក់ទំនងជាមួយអ្នក គឺអាស្រ័យលើគោលបំណងរបស់ពួកគេ ថាតើពួកគេចង់វិនិយោគជាមួយអ្នកក្នុងរយៈពេលយូរ ឬឆាប់។ ពួកគេអាចនិងចង់ផ្លាស់ប្តូរមនុស្សរបស់ពួកគេ នៅក្នុងក្រុមរបស់អ្នក ឬក៏ពួកគេសួរដេញដោលពីកិច្ចការដែលអ្នកធ្វើប្រចាំថ្ងៃ។ នេះគឺជាសំនួរដំបូងដែលអ្នកគួរសួរវិនិយោគិនរបស់អ្នក ដើម្បីទទួលបានគំនិតច្បាស់លាស់អំពីដំណើរការជាមុនរវាងអ្នក និងពួកគេ។

២. តើការវិនិយោគរបស់អ្នកមានលក្ខណៈបែបណា?

ការបង្កើតអាជីវកម្មគឺត្រូវធ្វើតាមដំណាក់កាល។ នៅពេលអ្នកទៅរកវិនិយោគិនគោលដៅរបស់អ្នក អ្នកត្រូវដឹងថាតើពួកគេវិនិយោគប្រាក់ដោយរៀបណា មុននិងអ្នកទៅជួបពួកគេ។ កុំសន្យាជាមួយពួកគេច្រើនចំណុចពេក ព្រោះពួកគេតែងតែចង់បានច្រើន ហើយប្រសិនបើពួកគេមិនទទួលបានអ្វីដែលអ្នកសន្យាទេ វានិងក្លាយទៅជាបញ្ហាមិនខាន។ ដូច្នេះ មុនពេលអ្នកនិយាយជាមួយពួកគេអំពីអ្វីមួយសម្រាប់រយៈពេលវែង អ្នកត្រូវបង្ហាញគម្រោងរយៈពេលយ៉ាងតិត៥ឆ្នាំដល់ពួកគេ ហើយសុំការណែនាំអំពីការវិនិយោគរបស់ពួកគេ។

៣. តើអ្នកមានគម្រោងចង់ចូលរួមជាក្រុមប្រឹក្សាភិបាលដែរទេ?

នៅពេលដែលពួកគេចង់ត្រឹមតែវិនិយោគប្រាក់ ពួកគេមិនខ្វល់ពីតំណែងប្រធានក្រុមប្រឹក្សាអ្វីទេ ប៉ុន្តែប្រសិនបើពួកគេគឺជាប្រភេទវិនិយោគិនដែលទាមទារតម្លៃបន្ថែម ពួកគេនិងរំពឹងថាបានធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប។ នៅពេលដែលអ្នកទទួលបានចម្លើយ វាគឺជាពេលដែលអ្នកត្រូវសម្រេចចិត្តថាឲ្យពួកគេធ្វើជាសមាជិកក្រុមប្រឹក្សា ឬអត់។

៤. តើអ្នកមានលទ្ធភាពវិនិយោគក្នុងកម្រិតណា?

អ្នកវិនិយោគខ្លះពុំមានទុនក្នុងដៃរបស់ពួកគេនោះទេ ដូច្នេះត្រូវសួរពួកគេ តើពួកគេបានត្រៀមទុនប៉ុណ្ណា និងចង់វិនិយោគសម្រាប់រយៈពេលប៉ុណ្ណា។ នៅពេលដែលអ្នកសួរបែបនេះ អ្នកអាចដឹងពីសមត្ថភាពរបស់ពួកគេ ហើយមុនពេលដែលសួរពួកគេ អ្នកត្រូវស៉ើបសួរអំពីពួកគេខ្លះ ជៀសវាងបានចម្លើយកុហក។

៥. តើការវិនិយោគរបស់អ្នកត្រូវធ្វើតាមដំណាក់កាលបែបណា?

រាល់វិនិយោគិនទាំងអស់តែងតែមានរបៀបរបស់ពួកគេ ហើយមួយចំនួននៃពួកគេ វិនិយោគតាមដំណាក់កាលផ្លែកៗតាមតែចិត្តរបស់ពួកគេ ពេលខ្លះពួកគេវិនិយោគជាដំណាក់កាល ហើយពេលខ្លះពួកគេវិនិយោគទាំងដុលតែម្តង។ 

វាអាស្រ័យលើគម្រោងអនាគតបែបណាដែលអ្នកជ្រើសរើសសម្រាប់អាជីវកម្មរបស់អ្នក ហើយអ្នកត្រូវមានគម្រោងវិនិយោគឲ្យបានត្រឹមត្រូវ និងកុំភ្លេចសួរពីរយៈពេលដែលពួកគេត្រូវការ មុននិងពួកគេសម្រេចចិត្តដាក់ទុន ហើយពេលណាទើបកិច្ចព្រមព្រៀងអាចបញ្ចប់៕

អត្ថបទដោយ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។