ក្រោយពីមានការភ្ញាក់ផ្អើលអំពីរូបិយប័ណ្ណអេឡិចត្រូនិចឈ្មោះ Bitcoin និង បច្ចេកវិទ្យា blockchain កន្លងមក, កាលពីដើមឆ្នាំ 2018 ខែមករា លោក Mark Zuckerberg ក៏បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកក្នុងការរៀនសូត្រអំពីរូបិយប័ណ្ណលុយអេឡិចត្រូនិចដែរ។
ម្ចាស់បណ្តាញសង្គមយក្ស Facebook រូបនេះ ក៏កំពុងរៀបគំរោងចង់បង្កើតកម្មវិធីដែលមានឈ្មោះថា Blockchain នេះផងដែរ។ Blockchain គឺជាបច្ចេកវិទ្យាដែលធ្វើអោយ Bitcoin មានភាពល្បីល្បាញ ។ បច្ចេកវិទ្យារបស់ Blockchain មានសុវត្ថិភាពខ្លាំងនឹកស្មានមិនដល់ ដែលធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការ ប្រតិបត្តិការរូបិយវត្ថុ។ គោលបំណងរបស់ Facbook ក្នុងការបង្កើតបច្ចេកវិទ្យា Blockchain នេះ គឺដើម្បីធ្វើឱ្យការប្រតិបត្តិការរូបិយវត្ថុ កាន់តែជឿទុកចិត្ត និង សុវត្ថិភាពខ្លាំង។
ការបង្កើតបច្ចេកវិទ្យា Blockchain នឹងត្រូវដឹកនាំដោយអនុប្រធាន ក្រុមហ៊ុន Facebook លោក David Marcus ។ លោកក៏ជាអ្នកគ្រប់គ្រងរបស់កម្មវិធី Messenger របស់ Facebook ផងដែរ។ គាត់នឹងត្រូវផ្លាស់ប្តូរទៅទទួលខុសត្រូវលើការបង្កើតបច្ចេកវិទ្យា Blockchain អោយក្រុមហ៊ុន Facebook ដដែរ។ ក្នុងនាមជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន PayPal, លោក Marcus ក៏ធ្លាប់មានបទពិសោធន៍យ៉ាងចាស់ដៃផងដែរ ទាក់ទងនឹងការទូទាត់ប្រាក់លើប្រព័ន្ធ Internet។
លោក David Marcus បានបង្ហោះសារតាមគណនី Facebook ផ្ទាល់ខ្លួនថា “ជិតបួនឆ្នាំមកហើយ ខ្ញុំបានជួយ Messenger អោយបាននាំមុខគេក្នុងនាមជាប្រព័ន្ធជជែកកំសាន្តដ៏ល្បីល្បាញ វាដល់ពេលហើយសម្រាប់ខ្ញុំ ខ្ញុំបានសម្រេចចិត្តថានិងបង្កើតក្រុមតូចមួយ ដើម្បីស្វែងរកវិធីសាស្ត្របង្កើត Blockchain ដ៏ល្អមួយសំរាប់ Facebook ដោយចាប់ផ្ដើមពីចំណុចសូន្យតែម្ដង”៕
ប្រភព៖ Startupstories
ប្រែសម្រួលដោយ៖ លោក វ៉ានណារ័ត្ន
