ចិត្តសាស្រ្ត ឆក់យកបេះដូងអតិថិជនរបស់អ្នក ដកចិត្តមិនរួច

2811
រូបតំណាង

អតិថិជនប្រៀបបាន ដូចជាប្រេងឥន្ធនៈដែលអាចឲ្យរថយន្តរបស់អ្នកទៅមុខរួច។ មិនថាអ្នកមានមនុស្សនៅក្នុងក្រុមហ៊ុន សុទ្ធតែអ្នកពូកែខាងគ្រប់គ្រង ខាងហិរញ្ញវត្ថុ ឬខាងរៀបចំគម្រោងយ៉ាងណាក៏ដោយ ប្រសិនបើអ្នកលក់ផលិតផល ឬសេវាកម្មមិនចេញនោះទេ អ្នកនឹងគ្មានលុយសម្រាប់បើកឲ្យបុគ្គលិក ហើយបន្តមកទៀតគឺត្រូវបិទទ្វា។ ខាងក្រោមនេះគឺជាចិត្តសាស្រ្ត ដែលអ្នកគួរប្រើ ឬយកទៅបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់របស់អ្នក ដើម្បីឲ្យតួរលេខនៃការលក់ កើនឡើងជាលំដាប់៖

១. មើលភ្នែករបស់ពួកគាត់ឲ្យចំ

រូបតំណាង
ផ្ទាំងឃោសនាពាណិជ្ជកម្ម

មើលភ្នែករបស់ពួកគាត់ រួចបញ្ចេញអារម្មណ៍ ថាអ្នកកំពុងតែផ្តោតការយកចិត្តទុកដាក់ជាមួយពួកគាត់ តែកុំសម្លឹងដូចជាចង់បានអ្វីមួយ។ មើលទៅភ្នែករបស់ពួកគាត់ ដោយអារម្មណ៍ស្មោះត្រង់ និងបង្ហាញ ថាអ្នកចង់ជួយពួកគាត់នូវអ្វីដែលពួកគាត់ត្រូវការ។ ការធ្វើបែបនេះ អាចជួយឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍រីករាយ និងទុកចិត្តលើផលិតផល ឬសេវាកម្មរបស់អ្នក។

២. ធ្វើឲ្យពួកគាត់ចាប់អារម្មណ៍កាន់តែខ្លាំង

រូបតំណាង

ធ្វើឲ្យពួកគាត់មានអារម្មណ៍ថា ការបំពេញតម្រូវការអតិថិជនរបស់អ្នក នៅតែល្អ ឬកាន់តែល្អជាងមុន។ ចាប់ទុកពួកគាត់ជាមនុស្សពិសេស ហើយប្រសិនបើជាអតិថិជនប្រចាំទៀតនោះ អ្នកត្រូវបំពេញតម្រូវការដល់ពួកគាត់ឲ្យរហ័ស និងល្អបំផុត។ ធ្វើបែបនេះ ពួកគាត់ និងមិនទៅរកអ្នកផ្គត់ផ្គង់ថ្មី ក្រៅពីអ្នកឡើយ ទោះបីពេលខ្លះ អ្នកលក់ថ្លៃជាងគេក៏ដោយ។

 

៣. ពញ្ញាក់អារម្មណ៍ ដើម្បីបង្កើនការចាប់អារម្មណ៍

រូបតំណាង

ដោយក្តីស្រលាញ់ចំពោះអតិថិជន ការពញ្ញាក់អារម្មណ៍ដ៏តូចតាច ក៏អាចធ្វើឲ្យពួកគាត់បំភ្លេចរាល់កំហុសឆ្គងដែលក្រុមហ៊ុនរបស់អ្នកធ្លាប់ធ្វើបានដែរ ហើយលើសពីនេះទៅទៀត ពួកគាត់និងជាប់ចិត្តលើក្រុមហ៊ុនរបស់អ្នក ដកចិត្តមិនរួច។

 

៤. ឧស្សាហ៍ភ្ជាប់ទំនាក់ទំនងជាមួយពួកគាត់

រូបតំណាង

ឈរលើភាពស្មោះត្រង់ និងត្រឹមត្រូវចំពោះអតិថិជន អ្នកត្រូវធ្វើឲ្យពួកគាត់តែងតែយល់ថា ក្រុមហ៊ុនរបស់អ្នកជាជម្រើសល្អបំផុត គឺល្អជាងគូប្រជែងរបស់អ្នក។ ពេលខ្លះពួកគាត់ធុញទ្រាន់និងការ ខល ឬផ្ញើរសារ ចេញពីក្រុមហ៊ុនរបស់អ្នក ប៉ុន្តែវាប្រសើរជាងបណ្តោយឲ្យគូប្រជែងរបស់អ្នក អូសទាញពួកគាត់ចេញទៅ៕

 

អត្ថបទដោយ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។