ការទិញយកក្រុមហ៊ុនបង្កើតថ្មីក្នុងតម្លៃថ្លៃបំផុតទាំងប្រាំ នៅក្នុងលោក

986

ក្រុមហ៊ុនធំៗ ទិញយកក្រុមហ៊ុនដែលទើបបង្កើតថ្មី ដោយសារតែមើលឃើញពីសក្តានុពលនៃក្រុមហ៊ុនតូចៗដែលទើបបង្កើត ថាអាចនឹងក្លាយជាគូប្រជែងដ៏គ្រោះថ្នាក់របស់ពួកគេនាថ្ងៃអនាគត។ ហេតុផលចំបងមួយទៀត គឺពួកគេចង់ពង្រីកឥទ្ធិពលរបស់ពួកគេនៅក្នុងទីផ្សារ តួរយ៉ាងដូចជា Walmart ទើបទិញ Flipkart ដើម្បីពង្រីកអនុភាព ប្រកួតជាមួយគូប្រជែងធំបំផុតរបស់ខ្លួន Amazon។ 

១. Microsoft ទិញយក Skype ក្នុងតម្លៃ ៨.៥ ពាន់លានដុល្លារអាមេរិក

មុនពេលដែល Microsoft ទិញយក Skype, សេវាខលវីឌីអូ និងសម្លេង គឺត្រូវបានគ្រប់គ្រងមួយផ្នែកធំដោយ eBay នាអំឡុងឆ្នាំ ២០០៣។ ក្រោយមកក្រុមហ៊ុន Google និង Facebook បានចាប់អារម្មណ៍ទិញយក Skype ប៉ុន្តែ Microsoft ក៏ចូលខ្លួនជាអ្នកទី៣ ហើយបានឲ្យតម្លៃដល់ទៅ ៨.៥ ពាន់លានដុល្លារអាមេរិក។

 

២. Alibaba បានទិញ Ele.me ក្នុងតម្លៃ ៩.៥ ពាន់លានដុល្លារ

ជារឿងថ្មីៗនេះដែរ ក្រុមហ៊ុនយក្សរបស់ចិន Alibaba បានទិញយកក្រុមហ៊ុនចែកចាយចំណីអាហារមួយឈ្មោះ Ele.me ដើម្បីពង្រីកទីផ្សារដឹកជញ្ជូនចំណីអាហារ និងសេវាកម្មផ្សេងទៀតដែលកំពុងមានកំណើនប្រើប្រាស់យ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ វាត្រូវបានគេចាត់ទុក ថាជាអាជីវកម្មចាប់ផ្តើមដំបូងមួយ ដែលទទួលបានប្រាក់វិនិយោគ ១.២ ពាន់លានដុល្លារអាមេរិកដោយក្រុមហ៊ុន Alibaba និងក្រុមហ៊ុនបុត្រសម្ព័ន្ធហិរញ្ញវត្ថុ Ant Financial របស់ខ្លួនមុនពេលទិញយក។ យ៉ាងណាមិញ Ele.me ត្រូវបានគេដឹងថា បានចរចារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតដូចជាក្រុមហ៊ុន Baidu មុនពេលចូលដល់កិច្ចព្រមព្រៀងជាមួយ Alibaba។

៣. Google ទិញយក Motorola ក្នុងតម្លៃ ១២.៥ ពាន់លានដុល្លារអាមេរិក

មុនពេលដែល Facebook ទិញយក WhatsApp, Google បានបង្កើតការភ្ញាក់ផ្អើលមួយ ដោយទិញយកក្រុមហ៊ុនបច្ចេកវិទ្យា Motorola ក្នុងតម្លៃដ៏ថ្លៃ ១២.៥ ពាន់លានដុល្លារ។ វាបានធ្វើឲ្យ Google កាន់កាប់ប៉ាតង់នៃផលិតផលថ្មីៗដែលរកឃើញដោយ Motorola ច្រើនជាង Apple។

 

៤. Walmart ទិញយក Flipkart ក្នុងតម្លៃ ១៦ ពាន់លានដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុន Walmart Inc., ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនលក់រាយធំបំផុតទីពីរ បានទិញយកភាគហ៊ុនរបស់ Flipkart ចំនួន ៧៧.៧% ដែលមានតម្លៃ ១៦ ពាន់លានដុល្លារអាមេរិក។ 

 

៥. Facebook ទិញយក WhatsApp ក្នុងតម្លៃ ១៩ ពាន់លានដុល្លារ

Facebook នៅតែជាបងធំ ដែលហ៊ានបោះលុយទិញយក WhatsApp ក្នុងតម្លៃកំណត់ត្រារហូតដល់ ១៩ ពាន់លានដុល្លារអាមេរិក ដែលកាលណោះ WhatsApp មានអ្នកប្រើប្រាស់ប្រមាណ ៤៥០ លាន់នាក់។ 

ពីរបីឆ្នាំចុងក្រោយនេះ មានការទិញយកក្រុមហ៊ុនដែលទើបបង្កើតថ្មីជាច្រើន ហើយវាកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ជាងកាលពីពេលមុន ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ យុវជនជំនាន់ក្រោយតែងតែងមានគំនិតថ្មីៗ ក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ ប្រសិនបើលោកអ្នក ដឹងថាមានការទិញយកក្រុមហ៊ុនទើបបង្កើតថ្មីក្នុងតម្លៃថ្លៃជាងខាងលើ សូមមេត្តាអនុគ្រោះ ហើយ comment ឬផ្ញើរសារចូលទំព័រ ហ្វេសប៊ុករបស់យើង៕

អត្ថបទដោយ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕