ភាពច្នៃប្រឌិតដែលសហគ្រិនត្រូវមាន

1481

សហគ្រិនគឺជាមនុស្សដែលមានជំនឿមុតមាំ និងមានភាពងប់ងុលយ៉ាងខ្លាំងចំពោះអ្វីដែលគេកំពុងធ្វើជាពិសេសគំនិតបង្កើតអាជីវកម្ម។ ដោយសារតែក្តីស្រលាញ់លើវិស័យជំនួញតែងបណ្ដាលឱ្យសហគ្រិនមានភាពស្វាហាប់ជឿជាក់ និងហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ។ ជាការពិតណាស់សហគ្រិនដែលអស្ចារ្យគឺមិនអាចខ្វះគំនិតច្នៃប្រឌិតបានឡើយ ព្រោះវាជាកត្តាដ៏សំខាន់សម្រាប់ពួកគេ ក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃ។ ខាងក្រោមនេះគឺជាភាពច្នៃប្រឌិតដែលសហគ្រិនទាំងអស់គួរមាន៖

១. ជួលមនុស្សដែលឆ្លាតជាងខ្លួនឯង

ប្រសិនបើអាជីវកម្មរបស់អ្នកឈានដល់ចំណុចមួយចាំបាច់​ អ្វីដែលអ្នកត្រូវធ្វើគឺរើសមនុស្សឱ្យបានត្រឹមត្រូវមកបំពេញការងារ។ អ្នកត្រូវយកមនុស្សណាដែលចង់ធ្វើឱ្យក្រុមហ៊ុនរបស់អ្នករីកចម្រើនចេញពីចិត្ត ជាពិសេសមនុស្សដែលឆ្លាតជាងអ្នកពីព្រោះពួកគេអាចពាំនាំនូវគំនិត និងដំណោះស្រាយដែលបង្កលក្ខណៈងាយស្រួលដល់ការងាររបស់អ្នក។ 

 

២. ធ្វើតិច តែទទួលផលច្រើន

វាច្បាស់ណាស់ថាអ្នកត្រូវធ្វើអ្វីៗដោយខ្លួនឯងក្នុងនាមជាសហគ្រិនមួយរូប។ វាជារឿងល្អដែលអ្នកមានភាពលោភលន់ ប៉ុន្តែត្រូវមានដែនកំណត់។ ម្យ៉ាងវិញទៀតអ្នកមិនចាំបាច់ធ្វើឱ្យខ្លួនឯងរងទុក្ខវេទនាទាំងស្រុង ដើម្បីតែចង់សម្រេចជោគជ័យនោះទេកត្តាសំខាន់គឺត្រូវឆ្លាត។ អ្នកត្រូវទទួលស្គាល់ភាពខុសគ្នារវាង Work hard និង work smart ឬធ្វើការដោយភាពឆ្លាតវៃជាជាងខំប្រឹងខ្លាំង។   ទោះជាយ៉ាងណា ការខិតខំប្រឹងប្រែងគឺជាកិច្ចការមិនអាចខ្វះបាន ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ ការធ្វើ​ឱ្យការតស៊ូទាំងនេះមានភាពខុសប្លែកពីគេ។

៣. ចេះគ្រប់គ្រងចំណូល និងចំណាយ

ដើម្បីឱ្យការសម្រេចចិត្តមានប្រសិទ្ធិភាពអ្នកត្រូវតែយល់ឱ្យបានច្បាស់អំពីភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ និងទទួលបានទិន្នន័យត្រឹមត្រូវគ្រប់គ្រាន់ក្នុងការវិភាគ។ ចាប់តាំងពីការចំណាយលើការផលិតរហូតដល់ការចំណាយទាំងអស់ដែលពាក់ព័ន្ធនិងដំណើរការធ្វើជំនួញ រាល់បញ្ជីតួលេខដែលអ្នកទទួលបាន ត្រូវតែមានភាពប្រាកដប្រជា និងត្រឹមត្រូវបំផុត។ វិធីនេះនឹងជួយឱ្យអ្នកអាចតាមដានរាល់ទិន្នន័យដែលបានកត់ត្រាទុក និងសកម្មភាពចំណាយទាំងអស់នៅក្នុងអាជីវកម្មរបស់អ្នក។

៤. ផ្តោតទៅលើកិច្ចការតែមួយ

កុំព្យាយាមធ្វើរឿងពីរក្នុងពេលតែមួយ ព្រោះវាអាចធ្វើឱ្យកិច្ចការដែលអ្នកត្រូវបំពេញមិនសូវមានប្រសិទ្ធិភាព។ អ្នកត្រូវធ្វើរឿងណាមួយឱ្យល្អក្នុងពេលជាក់លាក់មួយ ដូច្នេះអ្នកនឹងមានទំនុកចិត្តនិងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតចំពោះកិច្ចការបន្ទាប់។ បំពេញការងារទៅតាមកាលវិភាគ និងចេះចាត់ចែងថាតើកិច្ចការណាដែលចាំបាច់ត្រូវធ្វើមុន។

បរាជ័យគឺជាស្ពានមួយសម្រាប់ឱ្យអ្នកដើរឆ្លងឆ្ពោះទៅរកជោគជ័យ។  បើការរកស៊ីរបស់អ្នកជួបនិងបរាជ័យ អ្នកត្រូវហ៊ានទទួលស្គាល់ហើយស្វែងរកដំណោះស្រាយកែប្រែវា ប៉ុន្តែកុំឱ្យបរាជ័យទាំងនោះមកបញ្ឈប់ដំណើររបស់អ្នកឱ្យសោះ។ លើសពីនេះគ្មានអ្វីដែលអាចទិញពេលវេលាដែលកន្លងហួសឱ្យមកវិញបានទេ។ ដូច្នេះចូរប្រើវាឱ្យមានប្រសិទ្ធិភាពនិងប្រកបដោយភាពឈ្លៀសវៃ៕

ដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។