ចំណុចស្នូលចំនួន ៣ ដែលត្រូវមានក្នុងគម្រោងអាជីវកម្មរបស់អ្នក មុនចេញរកស៊ី

1581

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា គ្រប់អាជីវកម្មជោគជ័យទាំងអស់ សុទ្ធតែមានធាតុសំខាន់ៗពិសេសរៀងៗខ្លួន និងប្លែកៗពីគ្នា ប៉ុន្ដែត្រង់ចំណុចនេះ apamat នឹងលើកយកធាតុសំខាន់បីដែលអ្នកអាចយកទៅរៀនសូត្របន្ថែម ដូចមានរៀបរាប់ដូចខាងក្រោម។


  1. ប្រតិបត្តិការសង្ខេបនៃអាជីវកម្ម

ប្រតិបត្តិការសង្ខេបនៃអាជីវកម្ម គឺជារូបភាពមួយផ្នែកនៃផែនការអាជីវកម្មរបស់យើង។ ប្រសិនបើក្រុមហ៊ុនរបស់យើងជាក្រុមហ៊ុនដែលទើបតែចាប់ផ្តើមអាជីវកម្មថ្មីដំបូង នោះការផ្តោតលើគំរោងប្រតិបត្តិការរបស់អាជីវកម្ម គឺជារឿងសំខាន់។ ដែលប្រតិបត្តិការទាំងអស់នោះមាន៖ 

  • គំនិតអាជីវកម្ម ព្រោះវាជាសេចក្ដីពិពណ៌នាប្រតិបត្តិការសរុបអំពីអាជីវកម្មរបស់យើង បូករួមទាំងផលិតផល និងទីផ្សារគោលដៅទៀតផង។ លើសពីនេះវានឹងជួយរំលឹក ឬបង្ហាញពីគោលការណ៍ដែលយើងត្រូវធ្វើ, ធ្វើជាមួយនរណា, ហើយយើងត្រូវប្រកួតប្រជែងជាមួយនរណាខ្លះ ក្នុងគោលបំណងអ្វី។
  • គំរោងហិរញ្ញវត្ថុ ចំណុចនេះ វានឹងបង្ហាញយើងលម្អិតនូវអ្វីដែលជាចរន្ដឈាមនៃអាជីវកម្មដែលហៅថា ការលក់, ការចំណេញ, លំហូរសាច់ប្រាក់ ឬ/និងប្រាក់ចំណេញបានមកពីការវិនិយោគ។

  1. ការពិពណ៌នាអាជីវកម្ម

វានឹងបង្ហាញពីអ្វីដែលក្រុមហ៊ុនរបស់អ្នកនឹងធ្វើ និងរបៀបនៃការប្រកួតប្រជែងជាមួយគូប្រជែង។ បូករួមទាំងការរាយបញ្ជីឈ្មោះអតិថិជនគោលដៅសំខាន់ៗ ក៏ដូចជាទីផ្សារគោលដៅផងដែរ។ យើងអាចបន្ថែមនូវព័ត៌មានអំពីផលិតផលថ្មី ឬការអភិវឌ្ឍថ្មីណាមួយរបស់យើង ព្រោះវានឹងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មរបស់យើងពេលប្រកួតប្រជែងនៅលើទីផ្សារ។ ដោយតាមដាននូវព័ត៌មានដែលអាចទុកចិត្តបាន។ ក្រៅពីការពិពណ៌នាអំពីអាជីវកម្មរបស់យើង យើងក៏គួរតែផ្តោតលើរចនាសម្ពន្ធ័ការងារ និងប្រព័ន្ធច្បាប់ដែលចាំបាច់ទាំងអស់ផងដែរ។


  1. ការវិភាគទីផ្សារ

វាពិតជាសំខាន់ណាស់ក្នុងការស្វែងយល់ពីទីផ្សារដែលយើងចង់ប្រលូកចូល។ ដើម្បីស្វែងយល់ថាអ្នកណាជាគូប្រជែងរបស់យើង  បន្ទាប់មកវិភាគពីលំហូរសាច់ប្រាក់របស់ពួកគេ និងព្យាយាមស្រាវជ្រាវគំនិតអភិវឌ្ឍន៍ថ្មីៗ ដើម្បីមានឪកាសឈ្នះពួកគេ ក្នុងទីផ្សារដែលយើងចង់ប្រលូកចូលនោះ។

ចំពោះធាតុផ្សំសំខាន់ៗទាំងនេះ នឹងជួយឱ្យក្រុមហ៊ុននីមួយៗ រកឃើញនូវដំណោះស្រាយល្អៗជាច្រើន ដែលនឹងនាំអោយឱ្យសំរេចបានចំណែកទីផ្សារកាន់តែច្រើន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម