តម្លៃក្រុមហ៊ុន Amazon India បានកើនដល់ ១៦ ពាន់លានដុល្លារ

452

យោងតាមរបាយការណ៍របស់ Citi Research ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានឱ្យដឹងថា អាជីវកម្មបច្ចេកវិទ្យា Amazons India ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិកអាចមានតម្លៃ ១៦ ពាន់លានដុល្លារ ហើយត្រូវបានគេរំពឹងថា នឹងឈានដល់ ៧០ ពាន់លានដុល្លារក្នុងទំហំពាណិជ្ជកម្មសរុប ហើយអាចរកចំណូលបាន 11 ពាន់លានដុល្លារនៅឆ្នាំ ២០២៧ ។ ក្រុមហ៊ុន ET  បានបង្ហាញថាប្រទេសឥណ្ឌា បានក្លាយជាទីផ្សារលក់រាយដ៏លេចធ្លោបំផុតមួយ ដែលមានតម្លៃសរុប ៤៤ ពាន់លានដុល្លារ។ ការអភិវឌ្ឍនេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Walmart ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនមានគម្រោងទិញយកក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណេតដ៏ធំបំផុតរបស់ឥណ្ឌាគឺ Flipkart ដែលមានតម្លៃរហូតដល់ ២០ ទៅ ២២ពាន់លានដុល្លារ។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ដោយផ្អែកទៅលើរបាយការណ៍របស់អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Citi លោក Mark May និងលោក Hao Yan បានចេញផ្សាយកាលពីថ្ងៃទី 17 ខែឧសភា ថា “យើងជឿជាក់ថាទីផ្សារអ៊ីនធើណេតក្នុងប្រទេសឥណ្ឌា នឹងរីកចម្រើនក្នុងអត្រាកំណើនប្រចាំឆ្នាំ ២១% ក្នុងរយៈពេល ១០ឆ្នាំ គិតជាទឹកប្រាក់ចំនួន ២០២ ពាន់លានដុល្លារអាមេរិកដែលក្រុមហ៊ុន Amazon អាចនឹងទទួលបាន ៣៥% នៃចំណែកទីផ្សារនេះ ហើយក្រុមហ៊ុនអាចរកបានប្រាក់ចំណូលច្រើនជាង ១០ ពាន់លានដុល្លារ និងមានលំហូរសាច់ប្រាក់ 1,5 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2027ខាងមុខ។ 

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានចំណាយប្រាក់ 5 ពាន់លានដុល្លារសម្រាប់សេវា Amazon India ។ នៅក្នុងលិខិតរបស់ម្ចាស់ភាគហ៊ុននាពេលថ្មីៗនេះ លោក Bezos បានឱ្យដឹងថា The subscription service Prime បានបន្ថែមសមាជិកនៅក្នុងប្រទេសឥណ្ឌាជាច្រើន បើធៀបទៅប្រទេសផ្សេងៗទៀត។ ខណៈពេលដែលការប៉ាន់ស្មាន មិនបានផ្អែកលើកិច្ចព្រមព្រៀងដូចជាកិច្ចព្រមព្រៀង Flipkart-Walmart នោះទេ វាប្រហែលជាធ្វើអោយក្រុមហ៊ុន Amazon ឥណ្ឌាក្លាយជាក្រុមហ៊ុនលក់រាយតាមអ៉ីនធឺណិត ដ៏មានតម្លៃបំផុតលំដាប់ទីពីរ នៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីគូប្រជែង Flipkart ៕

 

អត្ថបទដោយ៖ យន់គៀត

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។