៤ គន្លឹះដែលអាចជួយអ្នកឲ្យសម្រេចក្តីស្រមៃ

862

ពួកយើងម្នាក់ៗ សុទ្ធតែមានគោលដៅ និងក្ដីស្រមៃរៀងៗខ្លួន ហើយក៏មានវិធីសំរេចវារៀងៗខ្លួនដែរ តែមានអ្នកខ្លះអាចសំរេចបាន​ និង ខ្លះទៀតមិនទាន់សំរេចបាន។ ស្តាប់ទៅ វាហាក់ដូចជាស្មុគស្មាញបន្តិចហើយ ពីព្រោះតែយើងត្រូវស្វែងយល់ពីវាជាមុនសិន។ ខាងក្រោមនេះ គឺជាគន្លឹះ 4 សំខាន់ៗ ដែលត្រូវស្វែងយល់ អំពីការសម្រេចគោលដៅក្ដីស្រមៃរបស់យើងគ្រប់ៗគ្នា (ចូរចងចាំ ដាក់វាក្នុងចិត្ដរបស់អ្នក) :

  1. ផ្តោតលើអ្វីដែលយើងត្រូវធ្វើ ជៀសជាងធ្វើអ្វីដែលចង់ធ្វើ

ឧទាហរណ៍ថាយើងម្នាក់ៗមានក្ដីស្រមៃចង់បានផ្ទះធំ ១ ឡានទំនើប ៣ គ្រឿង និងលុយច្រើន ប៉ុន្តែទាំងអស់នេះគ្រាន់តែជាចំណុចសាមញ្ញមួយ ដែលបង្ហាញពីភាពពិតប្រាកដនៃអ្វីដែលយើងចង់បានប៉ុណ្ណោះ ប៉ុន្តែអ្វីដែលត្រូវការចាំបាច់នោះគឺអ្នកត្រូវមានភាពងប់ងុល និងមហិច្ឆតាខ្ពស់ក្នុងការសម្រេចនូវអ្វីដែលអ្នកចង់បានទាំងអស់នោះ។

  1. បើកចិត្តរៀនសូត្រពីអ្វីដែលកើតឡើងមកលើខ្លួនយើង 
ផ្ទាំងឃោសនាពាណិជ្ជកម្ម

នៅលើវិថីឆ្ពោះទៅកាន់ក្ដីស្រមៃរបស់យើង ពេលខ្លះយើងត្រូវជួបបញ្ហាដែលត្រូវដោះស្រាយជាច្រើន ហើយវាពិតជាស្មុគស្មាញ តែពេលខ្លះទៀត ក៏ទទួលបានលទ្ធផលល្អ……..នៅពេលដែលយើងទទួលបានលទ្ធផលល្អហើយ ចូរលើកទឹកចិត្តខ្លួនឯង ហើយព្យាយាមបន្តថែមទៀត……..ផ្ទុយទៅវិញបើសិនទទួលបានលទ្ធផលមិនល្អវិញ យើងគ្រាន់តែព្យាយាមស្វែងយល់លើមូលហេតុដែលធ្វើអោយយើងបរាជ័យ និងលើវិធីដែលគួរជៀសវាងបញ្ហានោះ កុំអោយកើតឡើងកំហុសដដែលៗម្ដងទៀត។ 

៣. ផ្ដោតអារម្មណ៍លើការងារជានិច្ច

ពួកយើងនិងងាយបាត់បង់ការផ្ដោតអារម្មណ៍ណាស់ ប្រសិនបើពួកយើងធ្វើរឿងច្រើនក្នុងពេលតែមួយ។ ពួកយើងគួរតែសួរខ្លួនឯងអោយបានច្រើន គ្រប់ពេលដែលធ្វើអ្វីមួយ…….គឺសួរថា “តើអ្វីដែលយើងកំពុងធ្វើឥឡូវនេះ វាកំពុងឆ្ពោះទៅកាន់ក្ដីស្រមៃរបស់យើងឬទេ?” ព្រោះសំនួរនេះពិតជាមានប្រសិទិ្ធភាពសំរាប់ការដាស់តឿន ក្រើនរំលឹក ដល់ការផ្ដោតអារម្មណ៍របស់យើងម្នាក់ៗ។

4. រៀនពិចារណាលទ្ធផល

ពិរចារណាអំពីអ្វីដែលយើងបានធ្វើ ថាតើវាបានជួយយើងអោយខិតទៅជិតគោលដៅរបស់យើងបានប៉ុណ្ណាហើយ។ វានិងធ្វើអោយយើងពិបាកពិរចារណា ថាយើងគួរទៅមុខបន្ត ឬ ថយក្រោយកែលម្អសិន ប្រសិនបើយើងមិនដឹងថាខ្លួនឯងសិ្ថតនៅលើចំនុចណាមួយអោយពិតប្រាកដនោះ។

អត្ថបទដោយ៖ សីហា

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។