ភាពអស្ថារ្យ របស់សហគ្រិនស្រីដ៏មានឥទ្ធិពលក្នុងលោក Indra Nooyi

1156

អ្នកជំនួញសញ្ជាតិពីរ ឥណ្ឌា-អាមេរិច Indra Krishnamurthy Nooyi បច្ចុប្បន្នគឺជាប្រធាននិងជានាយកប្រិតបត្តិរបស់ PepsiCo ដែលជាក្រុមហ៊ុនផលិតផលភេសជ្ជៈ និងចំណីអាហារធំជាងគេទី ២ លើពិភពលោក។ លោកស្រីបានកើតនៅថ្ងៃទី ២៨ តុលា ១៩៥៥ ក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។ លោកស្រី Indra ធ្លាប់បានសិក្សានៅសាលាសាសនាកាតុលិក Holy Angels ក្នុងទីក្រុង Gary រដ្ឋ Indiana សហរដ្ឋអាមេរិក និងសិក្យាថ្នាក់អនុវិទ្យាល័យជាន់ខ្ពស់នៅ Anglo Indian Higher Secondary School ហើយបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាពីមហាវិទ្យាល័យគ្រិស្តសាសនិក Madras Christian College

ឆ្នាំ ១៩៩៤ លោកស្រី បានចាប់ផ្តើមចូលបម្រើការងារជាប្រធានរៀបចំយុទ្ធសាស្រ្តឱ្យក្រុមហ៊ុន PepsiCo ។ មិនយូរប៉ុន្មាន Indra Nooyi បានក្លាយជាសមាជិកសំខាន់ម្នាក់ក្នុងការសម្រេចចិត្តលើកិច្ចការសំខាន់ៗរបស់ក្រុមហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះ  លោកស្រីក៏ជាអ្នកផ្តល់យោបល់ឱ្យ PepsiCo ធ្វើការកែប្រែ Brand របស់ក្រុមហ៊ុនសារជាថ្មី និងជាអ្នកនាំមុខគេ ក្នុងការចរចារលើកិច្ចសន្យាសំខាន់ៗផងដែរ។ នៅឆ្នាំ ១៩៩៨ លោកស្រី Nooyi បានដាក់តម្លៃទិញយកក្រុមហ៊ុនផលិតទឹកក្រូច Tropicana ក្នុងទឹកប្រាក់ចំនួន ៣.៣ ពាន់លានដុល្លារអាមេរិក និងនៅឆ្នាំ ២០០០ បានទិញក្រុមហ៊ុន Quaker Oats ចំនួន ១៤ ពាន់លានដុល្លារ។ បន្ទាប់ពីបានបង្ហាញស្នាដៃដ៏លេចធ្លោទាំងនេះ លោកស្រីត្រូវបានគេតែងតាំងជាមន្រ្តីនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ នាខែ កុម្ភៈ ឆ្នាំ ២០០១ ដែលបាននាំឱ្យគាត់ក្លាយជាស្រ្តីជនជាតិឥណ្ឌាដែលមានតំណែងខ្ពស់ជាងគេទីមួយធ្វើការនៅសហរដ្ឋអាមេរិក។

ខាងក្រោមនេះជារឿងសំខាន់ៗខ្លះៗ ដែលលោកអ្នកប្រហែលជាពុំធ្លាប់បានដឹង អំពីលោកស្រី Indra Krishnamurthy Nooyi

  • តាំងពីឡើឋានៈជានាយកប្រតិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០១ លោកស្រីបានទទួលប្រាក់ចំណូលសរុបពី ២.៧ ដល់ ៦.៥ ពាន់លានដុល្លារអាមេរិក
  • ជាប់ចំណាត់ទី ១៣ នៅក្នុងទស្សនាវដ្ដី Forbes ក្នុងចំណោមស្ត្រីដ៏អស្ចារ្យជាងគេ ១០០ នាក់ នៅឆ្នាំ ២០១៤
  • មុនពេលចូលធ្វើការឱ្យ PepsiCo គាត់ធ្លាប់បានបម្រើការនៅក្រុមហ៊ុនមួយចំនួនដូចជា Johnson & Johnson ក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting Group, Asea Brown Boveri, និងក្រុមហ៊ុនទូរស័ព្ទ Motorola
  • លោកស្រី គឺជានាយកប្រតិបត្តិទីប្រាំរបស់ក្រុមហ៊ុន PepsiCo ក្នុងរយៈពេល ៤៤ ឆ្នាំចុងក្រោយ
  • ទទួលបានរង្វាន់ Padma Bhushan ពីរដ្ឋាភិបាលឥណ្ឌានៅឆ្នាំ ២០០៧
  • ជាអ្នកលេងហ្គីតាដ៏ឆ្នើមជាងគេក្នុងចំណោមវង់តន្ត្រីការនី និងបានចូលរួមជាមួយក្រុមកីឡាការនីវាយក្រិកកែត កាលពីលោកស្រីនៅសិក្សានៅមហាវិទ្យាល័យ Madras Christian

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕