ហេតុអ្វីបានជាយើងត្រូវចេញពី Comfort Zone ?

1218

Comfort Zone គឺជាទីកន្លែងមួយ ដែលនៅក្នុងចិត្តរបស់យើង ដែលអាចហៅវាបានថា ជាសេចក្ដីសុខផ្លូវអារម្មណ៍ពីការមិនហ៊ានប្រឈមនឹងអ្វីមួយ។ ជាទូទៅមនុស្សគ្រប់គ្នា គឺតែងតែត្រូវការភាពសុខស្រួលផ្លូវចិត្ត មិនចង់ដឹងលឺពឺភាពតានតឹង ឬភាពធុញថប់អារម្មណ៍នោះទេ ប៉ុន្ដែផ្ទុយទៅវិញ អារម្មណ៍នៃសេចក្ដីសុខទាំងអស់នោះ វានិងបំផ្លាញសមត្ថភាពខាងក្នុងខ្លួនយើង ដោយមិនដឹងខ្លួន ។ ឥឡូវយើងមកស្វែងយល់ថា ហេតុអ្វីបានជាចាំបាច់ត្រូវតែបំបែកខ្លួនចេញពី Comfort Zone  

អ្វីដែលសំខាន់ គឺយើងត្រូវដឹងពីផលប្រយោជន៍ពីការបំបែកខ្លួនចេញពីទីនោះជាមុនសិន។ នៅពេលដែលយើងសំរេចចិត្ត ថានឹងចាកចេញ បានន័យថា យើងបានរៀនដោះស្រាយបញ្ហាមួយនៅក្នុងជីវិតយើងរួចជាស្រេច គឺយើងបានសំរេចចិត្តផ្លាស់ប្ដូរជីវិតឱ្យល្អប្រសើរជាងមុនបាត់ទៅហើយ។ ការបោះជំហានចេញពី comfort zone របស់យើង វាជាប់ទាក់ទងនឹង ការហ៊ានទទួលធ្វើអ្វីដែលពិបាក ហើយមានហានិភ័យ ដែលទាំងអស់នោះជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវអារម្មណ៍ រហូតដល់របៀបរបបរស់នៅរបស់យើងទៀតផង។ វាប្រៀបបានដូចជាការលោតចូលក្នុងអាងទឹកមួយទាំងកណ្ដាលថ្ងែ ដើម្បីស្វែងយល់ពីសីតុណ្ហភាពរបស់អាងហែលទឹកនោះ។ បើនិយាយជាគំនិតវិញ គឺបានន័យថា ការយកខ្លួនទៅសាកល្បងនៅទីកន្លែងថ្មីជានិច្ច។ ព្រោះនៅពេលដែលយើងសាកល្បងអ្វីដែលថ្មី យើងនឹងបានដឹងថា យើងជាមនុស្សខ្លាំងខាងអ្វីមួយជាមិនខាន ដែលអាចអោយយើងមានឪកាសដុះខាត់ កែលម្អរហូតក្លាយខ្លួនជាមនុស្សអស្ចារ្យម្នាក់ជាមិនខាន មិនថាសំរាប់ខ្លួនឯង ឬ សំរាប់អ្នកដ៏ទៃឡើយ។ 

បើនិយាយចំពោះ ភាពជាសហគ្រិនវិញ គឺការបង្កើតការទុកចិត្តលើខ្លួនឯង រៀនដឹងពីដែនកំណត់នៃសម្ថភាពរបស់ខ្លួន រៀនរកចំណុចដែលអាចរុញខ្លួនឯង ឡើងទៅលើបន្ថែមអោយកាន់តែខ្លាំងជាងមុនទៀត។ សរុបមក មិនថាយើងជានរណា ហើយធ្វើអ្វីឡើយ មានវ័យកំរិតណា ការបំបែកខ្លួនឯងចេញពី Comfort Zone គឺជំហានដំបូង មុននឹងយើងចាប់ផ្ដើមបង្កើតរឿងល្អ ក្នុងដំណើរជីវិតយើង។ ចេញពី Comfort Zone ហើយមើលថា ពិភពលោកនេះធំ និងមានរបស់អស្ចារ្យ  ច្រើនកម្រិតណា៕

 អត្ថបទដោយ៖ សីហា

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។