តើអ្នកត្រូវការវត្ថុបំណងអាជីវកម្មដែរឬទេ?

ចម្លើយ គឺផ្អែកលើគោលបំណងរបស់អ្នកផ្ទាល់ តើថាអ្នកចង់បានអ្វី? បើនិយាយពីការចង់ អ្នកប្រហែលជាចង់បានច្រើនណាស់  ប៉ុន្តែតើការចង់នោះវាច្បាស់ដែរទេ ហើយអ្នកនិងធ្វើវាទេ ឬគ្រាន់តែចង់? វត្ថុបំណង គឺជាកូនសោ ទៅកាន់ទីកន្លែងដែលអ្នកចង់ទៅ ហើយអ្នកអាចកំណត់វត្ថុបំណងសម្រាប់រយៈពេលកំណត់ណាមួយក៏បាន ឧទាហរណ៍ថា នៅឆ្នាំ ២០២០ អ្នកត្រូវផលិតទឹកត្រីដែលមានស្តង់ដាខ្ពស់បំផុតសម្រាប់ប្រជាជនកម្ពុជា ហើយបន្ទាប់ពីឆ្នាំនឹង អ្នកអាចដាក់បេសកកម្មថ្មីមួយទៀត។ ខាងក្រោមនេះ យើងសូមផ្តល់គន្លឹះ ៣ ក្នុងការសរសេរវាឲ្យមានន័យ៖

១. វត្ថុបំណងអាជីវកម្ម ត្រូវតែជាកថាខ័ណ្ឌមួយ ក្តោបយកអ្វីដែលអាជីវកម្មរបស់អ្នកធ្វើ ហើយធ្វើសម្រាប់នរណា។ យកវត្ថុបំណងអាជីវកម្មរបស់អ្នកទៅឲ្យនរណាម្នាក់ ដែលអ្នកគិតថាគាត់មានសមត្ថភាពវាយតម្លៃវត្ថុបំណងរបស់អ្នក ឬក៏អាចយកទៅឲ្យ ឪពុកម្តាយរបស់អ្នកមើលក៏បាន ហើយបើពួកគាត់មិនយល់ពីវា អ្នកគួរសរសេរវាម្តងទៀត។

២. វត្ថុបំណងរបស់អ្នក គឺត្រូវតែតាមបំណងរបស់អ្នក និងអាជីវកម្មរបស់អ្នក មិនមែនធ្វើតាមបំណងអ្នកដទៃនោះទេ ពួកគេគ្រាន់តែអាចផ្តល់យោបល់តែប៉ុណ្ណោះ។ វត្ថុបំណងនោះ មិនមែនត្រូវតែធំមហិមា ដូចជាការផ្លាស់ប្តូរពិភពលោកនោះទេ វាអាចជាអ្វីម្យ៉ាងដែលជម្រុញអ្នកឲ្យត្រូវតែធ្វើ។

៣. បំភ្លេចរឿងលុយ! វត្ថុបំណងអាជីវកម្ម មិនមែនសំដៅលើការរកលុយបន្ថែម ឬរកលុយធ្វើជាអ្នកមាននោះទេ ឲ្យតែអាជីវកម្មរបស់អ្នកអាចជួយមនុស្សបានច្រើន លុយនិងមករកអ្នកដោយខ្លួនវា។ ប្រសិនបើអាជីវកម្មរបស់អ្នកជាខ្នាតតូច អ្នកគួរផ្តោតលើអ្វីដែលអ្នកចេះ ហើយប្រើប្រាស់វាដោយភាពច្នៃប្រឌិតតាមតែអាចធ្វើបាន។

 

គំរូនៃវត្ថុបំណង

apamat.com ជួយយុវជន ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ឲ្យជោគជ័យក្នុងជីវិតជាម្ចាស់អាជីវកម្ម។

ក្រុមហ៊ុន Facebook ៖ ជួយឲ្យមនុស្សកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក។

ក្រុមហ៊ុន Microsoft ៖ ជម្រុញឲ្យមនុស្សគ្រប់គ្នា និងស្ថាប័ណនានា បង្កើតអ្វីដែលថ្មី និងបានផលកាន់តែច្រើន។

រាល់វត្ថុបំណងគំរូខាងលើ គឺជាអ្វីដែលស្ថាបនិកក្រុមហ៊ុននិមួយៗ ចង់បាន និងជឿលើបំណងនោះ ហើយវានិងបញ្ជាក់តាមសកម្មភាពរបស់អាជីវកម្មរបស់ពួកគេ។

អត្ថបទដោយ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...