សម្ដីមាសចេញពីកំពូលសហគ្រិនល្បីៗ ខាងបច្ចេកវិទ្យា

746

ផ្លូវទៅកាន់ភាពជោគជ័យ គឺមិនងាយស្រួលដូចដែលអ្នកគិតនោះទេ។ វាច្បាស់ណាស់ថា គ្រប់គ្នាត្រូវឆ្លងកាត់ឧបសគ្គរាប់លាន និងផ្លូវដែលពោរពេញដោយបន្លា ហើយអ្នកខ្លះទៀតហ៊ានសូម្បីតែលះបង់ជីវិតដើម្បីឆ្ពោះទៅរកអ្វីដែលខ្លួនចង់បាន។ ខាងក្រោមនេះ គឺជាដំបូន្មានពីស្ថាបនិក និងអ្នកជំនួញកំពូលៗដែលនិងអង្រួនទឹកចិត្តអ្នកឱ្យបន្តខិតខំសម្រេចក្តីស្រមៃ។

១. កុំកំណត់បញ្ហាយកមកដោះស្រាយ តែត្រូវរើសយកបញ្ហាណាដែលអ្នកអត់មិនបាន

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ស្ថាបនិក Facebook និយាយថា កុំចង់បង្កើតក្រុមហ៊ុន ប៉ុន្តែអ្នកត្រូវចាប់ផ្តើមពីបញ្ហាណាដែលអ្នកអាចជួយដល់ពិភពលោក។ ក្រុមហ៊ុនដែលល្អបំផុត គឺជាក្រុមហ៊ុនដែលបម្រើផលប្រយោជន៍ជូនសង្គម​ ទោះបីជាវាស្ថិតនៅកន្លែងដ៏តូចមួយក៏ដោយ។ Mark Zuckerberg

២. មានសហស្ថាបនិកម្នាក់ អាចនាំអ្នកទៅរកភាពជោគជ័យ ឬ បរាជ័យតាំងពីពេលចាប់ផ្តើម

Sachin Bansal សហស្ថាបនិករបស់ Flipkart មានប្រសាសន៍ថា “ដំបូន្មានល្អបំផុតដែលខ្ញុំទទួលបានក្នុងភាពជាសហគ្រិនគឺ កុំចាប់ផ្ដើមតែម្នាក់ឯង អ្នកគួររកដៃគូណាម្នាក់ដែលមានជំនាញអ្វីមួយ ហើយមានទស្សនៈនិងគោលដៅដូចគ្នាចំពោះដំណើរផ្សងព្រេង។

៣. ហ៊ានប្រឈមុខនិងហានិភ័យ

មហាសេដ្ឋីដ៏អស្ចារ្យខុសពីមហាសេដ្ឋីផ្សេងទៀត លោក Elon Musk បានឱ្យដំបូន្មានថា “ចូរប្រថុយនិងហានិភ័យតាំងពីពេលដែលអ្នកនៅក្មេង។ ហានិភ័យកាន់តែធំ រង្វាន់កាន់តែពិសេស។ អ្នកត្រូវហ៊ានប្រឈមុខនិងនហានិភ័យ ទោះបីជាវាតម្រូវឱ្យអ្នកបូជាជីវិតក៏ដោយ ព្រោះនៅថ្ងៃចុងក្រោយការព្យាយាមទាំងប៉ុន្មាននិងមានតម្លៃ។ សូមបញ្ជាក់ផងដែរថា Elon Musk គឺជាអ្នករកឃើញក្រុមហ៊ុនស្រាវជ្រាវផ្នែកអាកាស SpaceX, ជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនី Tesla ជាសហស្ថាបនិកនិងជានាយកគ្រប់គ្រងក្រុមហ៊ុន Neuralink

៤. កុំធ្វើការដើម្បីតែស៊ីឈ្នួលគេ តែត្រូវមានបេសកកម្មផ្ទាល់ខ្លួន

ម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon.com  លោក Jeff Bezos បានពោលដូច្ចេះ “នៅពេលដែលខ្ញុំទទួលបានក្រុមហ៊ុនថ្មី ខ្ញុំតែងសង្កេតមើលថា តើមនុស្សទាំងនោះធ្វើការដើម្បីបំពេញបេសកកម្មឱ្យខ្លួនឯង ឫធ្វើដើម្បីតែប្រាក់ខែ? ពួកគេត្រូវតែជាអ្នកបង្កើតផលិតផល ឬ សេវាកម្មដើម្បីផ្គាប់ចិត្តអតិថិជន។ រឿដែលអស្ចារ្យនោះគឺថា បើបំពេញបេសកកម្មបានសម្រេច គឺអាចរកលុយបានច្រើនជាការដែលស៊ីឈ្នួលគេទៅទៀត ដូចច្នេះអ្នកគួរតែធ្វើអ្វីដែលអ្នកជក់ចិត្តបំផុត និងធ្វើដូចជាអ្នកកំពុងបំពេញបេសសកម្មឱ្យខ្លួនឯងអញ្ចឹង។

៥. បរាជ័យជួយកែប្រែឥរិយាបថររបស់អ្នក

ស្ថាបនិកក្រុមហ៊ុន Snapdeal លោក Kunal Bahl បាននិយាយថា “បរាជ័យនឹងជួយឱ្យអ្នកមានអាកប្បកិរិយាប្រសើរជាងមុន។ គាត់ធ្លាប់ឆ្លងកាត់បរាជ័យរាប់មិនអស់រហូតអាចបង្កើតក្រុមហ៊ុនលក់តាមអនឡាញនៅក្នុងប្រទេសឥណ្ឌាមួយនេះឡើង។ កុំខ្លាចបរាជ័យ ពីព្រោះវាជាកូនសោតែមួយគត់ដែលនាំអ្នកទៅរកជោគជ័យ៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕