App កម្មង់ម្ហូបតាម Online បង្កើនប្រសិទ្ធភាពមួយទ្វេជាបី

1596

ការកម្មង់ម្ហូបតាមរយៈ App ផ្តល់ភាពងាយស្រួលយ៉ាងច្រើនចំពោះទាំងអតិថិជន និងអ្នកលក់។ ប្រសិនបើយើងចង់ញាំមុខម្ហូបណាមួយ យើងគ្រាន់តែប្រើម្រាមដៃចុចនៅលើអេក្រង់ទូរស័ព្ទ ​យើងនិងទទួលបានម្ហូបកម្មង់នោះដល់ផ្ទះតែម្តង ក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

ជាក់ស្តែង យើងអាចលើកឧទាហរណ៍ពីក្រុមហ៊ុនកម្មង់ម្ហូបតាម Online ធំៗពីរនៅប្រទេសអង់គ្លេសមកនិយាយគឺ Foodpanda និង Deliverdoo​​ ។ យោងទៅតាមលោក Luc Andreani ដែលជានាយកគ្រប់គ្រងនៅ Foodpanda បាននិយាយថា ការកម្មង់ម្ហូបតាមប្រព័ន្ធ Online នេះ​ បានជួយដោះស្រាយការសម្រេចចិត្តរហូតទៅដល់ ៩០ ភាគរយ នៃប្រតិបត្តិការលក់។ លោកបានមានប្រសាសន៍ថា “កាលពីមុនឡើយយើងទទួលការកម្មង់របស់ភ្ញៀវ និងដឹកជញ្ជូនអោយពួកគាត់តាមបែបសម្រេចចិត្តដោយខ្លួនឯង ថាគួរអោយអ្នកដឹកដឹកទៅម្តុំណា។ ប៉ុន្តែតាមរយៈការប្រើប្រព័ន្ធកម្មង់អូតូនេះ វាជួយដំណើរការអោយយើងខ្លួនឯងតែម្តង ថាគួរយកទៅតំបន់ណា ឬតំបន់ណាដើម្បីចំណេញពេលវេលា និងបង្កើនប្រសិទ្ធភាព។ លើសពីនេះទៅទៀត លោកបានលើកឡើងថា ការកម្មង់បែបនេះជួយបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនរហូតដល់បីដង។ បច្ចុប្បន្ននេះ ក្នុងរយៈពេលត្រឹមតែ ៣០នាទី ប៉ុណ្ណោះ ជាមធ្បមអ្នកដឹកជញ្ជូនម្នាក់ អាចដឹកម្ហូបទៅអោយភ្ញៀវបានរហូត ៣នាក់ ឬ ៣កម្មង់ ខណៈពេលដែលកាលពីមុនបានតែម្នាក់តែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា។

ក្រឡេកមកមើលក្រុមហ៊ុន Deliverdoo វិញក៏លើកសរសើរពីអត្ថប្រយោជន៍នៃការកម្មង់ម្ហូបដោយប្រើ App មិនចាញ់ Foodpanda ប៉ុន្មានទេ។ នាយកប្រតិបតិ្តក្រុមហ៊ុនបានលើកឡើងថា ការធ្វើការបញ្ជាកម្មង់តាមប្រព័ន្ធអូតូមួយនេះ អាចជួយអោយយើងដឹងពីចំណង់ចំណូលចិត្តរបស់អ្នកទិញទៅតាមតំបន់និមួយៗ។ លើសពីនោះទៅទៀត វាក៏អាចអោយយើងដឹងថា កំឡុងពេលពីម៉ោងណាទៅម៉ោងណា ដែលទទួលការកម្មង់ភ្ញៀវច្រើនជាងគេ។ ចំណុចនេះហើយដែលជួយអោយយើងដឺកជញ្ជូនទៅអោយភ្ញៀវបានលឿនទាន់ពេលវេលា៕

អត្ថបទដោយ៖ គីមឆេង

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.