សិស្សវិទ្យាល័យគួរត្រៀមខ្លួន ដើម្បីរកលុយបង់ថ្លៃមហាវិទ្យាល័យ និងចាយវាយដោយខ្លួនឯង

10038

កន្លងយូមកហើយ ហើយមកដល់ពេលនេះ សិស្សដែលចប់ថ្នាក់វិទ្យាល័យស្ទើតែទាំងអស់ នៅតែពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីរកការងារដែលបានប្រាក់កម្រៃសមល្មមសម្រាប់ការចាយវាយ និងបង់ថ្លៃសាលាដោយខ្លួនឯង កំឡុងពេលបន្តការសិក្សានៅសកលវិទ្យាល័យនៅឡើយ ខណៈពេលពួកគេបានចំណាយពេលរៀនអស់ ៦ ឆ្នាំបើគិតតែត្រឹមថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ សិស្សខ្លះគាត់មានការគាំទ្រពីឪពុកម្តាយ ឯសិស្សសកលវិទ្យាល័យខ្លះទៀត គាត់ត្រូវរកការងារធ្វើ ដើម្បីទ្រទ្រង់ការសិក្សាដោយខ្លួនឯង។ ដើម្បីឲ្យងាយស្រួលសម្រាប់ប្អូនៗជំនាន់ក្រោយ ខាងក្រោមនេះ គឺជាគំនិតមួយចំនួនដែលសិស្សថ្នាក់វិទ្យាល័យនៅកម្ពុជាគួរតែចេះ និងត្រៀមខ្លួនឲ្យស្រេចបាច់ បើចង់រកលុយចាយ និងបង់ថ្លៃសកលវិទ្យាល័យដោយខ្លួនឯង។

រូបភាពពី ភ្នំពេញប៉ុស្ត៍

១. រចនារូបភាព ( Graphic Design)

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សិស្សវិទ្យាល័យគួរឆ្លៀតពេលរៀនប្រើប្រាស់កម្មវិធីរចនារូបភាពមួយចំនួនដូចជា Adobe Photoshop និង Adobe Illustrator ជាដើម។ តាមពិត នៅមានកម្មវិធីរចនារូបភាពល្បីៗច្រើនទៀត ប៉ុន្តែឲ្យតែចេះពីរនេះ គឺអាចរកលុយបានហើយ។ ម្ចាស់អាជីវកម្មស្ទើរតែទាំងអស់ បានផ្លាស់ប្តូររបៀបផ្សាយពានិច្ចកម្មរបស់ពួកគេ មកផ្សាយលើបណ្តាញសង្គមវិញ ហើយពួកគេត្រូវការអ្នករចនារូបភាពផលិតផល ឬសេវាកម្មរបស់ពួកគេ និងផ្ទាំងផ្សាយពានិច្ចកម្ម ដើម្បីបង្ហោះចូលក្នុងទំព័រ Facebook និង Instagram។ ការងារនេះ វាមិនប៉ះពាល់ដល់ការសិក្សារនៅថ្នាក់មហាវិទ្យាល័យប៉ុន្មានទេ អ្នកក៏អាចធ្វើកិច្ចការនេះដោយឯករាជ្យ មានន័យថាអ្នកទទួលរចនារូបភាព ស្លាកយីហោ ផ្ទាំងផ្សាយពានិច្ចកម្ម និងសំបកវេចខ្ចប់ សម្រាប់អ្នកណាដែលត្រូវការវា។ ហើយការរចនាស្លាកយីហោម្តងៗ អាចរកប្រាក់បានរាប់រយដុល្លារឯណោះ ប្រសិនបើអ្នកមានគំនិតច្នៃប្រឌិតខ្ពស់។ 

២. កាត់តវីឌីអូ

តម្រូវការអ្នកចេះកាត់តវីឌីអូ និងផលិតវីឌីអូ ក៏មានច្រើនដែរ ប៉ុន្តែវាអាចពិបាករកកន្លែងសិក្សាបន្តិចសម្រាប់សិស្សដែលនៅទីជនបទ។ ជំនាញទាំងអស់នេះ ពេលខ្លះមិនចាំបាច់ត្រូវតែរៀននៅសាលានោះទេ បើអ្នកពិតជាចង់ចេះវាមែន អ្នកអាចរៀនតាម យូធូបបាន។

៣. រចនាគេហទំព័រ

ជំនាញនេះ ក៏មិនខុសពីជំនាញខាងលើដែរ អ្នកអាចធ្វើវាយកលុយបង់ថ្លៃសាលា ហើយអ្នកអាចរកវាបានច្រើនមែនទែន ប្រសិនបើអ្នកច្បាស់ ហើយមានគំនិតច្នៃប្រឌិតខ្ពស់។

សូមបញ្ជាក់ដែរថា ជំនាញទាំងបីខាងលើ គឺសុទ្ធតែជំនាញមិនខ្វះទីផ្សារ ហើយមិនត្រូវការទាល់តែមានកម្រិតសិក្សាខ្ពស់ ទើបអាចរៀនវាបានទេ ប៉ុន្តែកុំចំណាយពេលលើវាច្រើនពេក រហូតភ្លេចការសិក្សានៅសាលា។ សិស្សវិទ្យាល័យគួរតែត្រៀមខ្លួនទទួលខុសត្រូវជីវិតរបស់ខ្លួនឯង បន្ទាប់ពីទំនួលខុសត្រូវ ត្រូវបានអាណាព្យាបាលរ៉ាប់រងទាំងស្រុងអស់ ១២ ឆ្នាំ។ ការត្រៀមជំនាញនេះ គួរតែត្រូវគិតគូនៅដើមថ្នាក់ទី ១០ បន្ទាប់ពីប្រលងបញ្ចប់ថ្នាក់ទី ៩ ហើយត្រូវផ្តោតលើការប្រលងបាក់ឌុប នៅថ្នាក់ទី ១២៕

អត្ថបទដោយ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។