ពាក្យទាំងនេះអានហើយ ទោះហត់ ក៏មានកម្លាំងវិញភ្លាម

1660

ធ្វើដំណើរលើវិថីជីវិត គេចមិនផុតពីការប្រទះនិងរឿងសប្បាយ កើតទុក្ខ បរាជ័យ និងជោគជ័យជាបន្តបន្ទាប់ឡើយ។ ប៉ុន្តែ មនុស្សគ្រប់គ្នានៅតែព្យាយាមបន្តដំណើរទៅមុខ ដើម្បីសម្រេចបំណង និងបង្កើតសុភមង្គលសម្រាប់ខ្លួនឯង។ ពេលខ្លះ បានបរិភោគអាហារដែលឆ្ងាញ់ គឺមិនស្មើនិងបានលឺសម្តីដែលធ្វើឱ្យស្មារតីដែលរសាត់ទៅត្រឡប់មកវិញផង។ យ៉ាងណាមិញ ដើម្បីជាការបន្ថែមកម្លាំងចិត្ត និងពង្រឹងការគិត ខាងក្រោមនេះ គឺជាសម្រង់ប្រយោគពីមនុស្សដ៏គួរឱ្យស្ញប់ស្ញែងក្នុងលោក ដែលអ្នកទាំងអស់គ្នាអាចយកទៅធ្វើជាគោលគំនិតបាន។

សម្ដីលើកទឹកចិត្ត

Warren Buffett អ្នកត្រូវតែធ្វើរឿងត្រឹមត្រូវមួយចំនួនប៉ុណ្ណោះ រហូតដល់អ្នកមិនធ្វើរឿងខុសច្រើនក្នុងជីវិត

Walt Disney រាល់ទុក្ខលំបាក បញ្ហា និងឧបសគ្គដែលខ្ញុំមានទាំងប៉ុន្មាន បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សរឹងមាំ។ អ្នកអាចមិនចាប់អារម្មណ៍នៅពេលដែលវាកើតឡើង ប៉ុន្តែភាពខកបំណងអាចជារឿងល្អបំផុតសម្រាប់អ្នកលើលោកនេះ

Louisa May Alcott អ្នកដែលជឿជាក់ ជាមនុស្សខ្លាំង រីឯអ្នកដែលសង្ស័យ ជាមនុស្សកំសោយ។ ជំនឿដ៏ខ្លាំងក្លា តែងនាំមុខទង្វើដែលអស្ចារ្យជានិច្ច

Abdul Kalam ដើម្បីសម្រេចបានជោគជ័យក្នុងបេសកកម្ម អ្នកត្រូវតែបូជាចិត្តចំពោះគោលដៅរបស់អ្នក

Winston Churchill មនុស្សទុទិដ្ឋិនិយមមើលឃើញក្តីលំបាកនៅគ្រប់ឱកាស រីឯអ្នកសុទិដ្ឋិនិយមមើលឃើញឱកាសគ្រប់កិច្ចការលំបាក

ភាពជាអ្នកដឹកនាំ

ឧត្តមសេនី ​Dwight Eisenhower ភាពជាអ្នកដឹកនាំ គឺជាសីល្បៈក្នុងការប្រមូលផ្ដុំមនុស្សគ្រប់គ្នាឱ្យធ្វើអ្វីដែលអ្នកចង់បាន ពីព្រោះពួកគេចង់ធ្វើវា

Indra Nooyi ភាពជាអ្នកដឹកនាំពិបាកកំណត់ណាស់ ហើយអ្នកដឹកនាំដ៏ល្អរិតតែពិបាកស្វែងរកទៅទៀត។ ប៉ុន្តែ ប្រសិនបើអ្នកអាចធ្វើឱ្យមនុស្សដើរតាមអ្នករហូតដល់ជើងមេឃ អ្នកគឺជាអ្នកដឹកនាំដ៏អស្ចារ្យ

John F. Kennedy ភាពជាអ្នកដឹកនាំ និងការសិក្សារៀនសូត្រ គឺជារឿងពីរដែលគេចមិនផុតពីការពឹងពាក់គ្នាទៅវិញទៅមក

Azim Premji ភាពជាអ្នកដឹកនាំ គឺជាទំនុកចិត្តដែលជម្រុញឱ្យអ្នកអាចធ្វើការជាមួយមនុស្សដែលឆ្លាតជាងអ្នកបាន

ភាពច្នៃប្រឌិត

Thomas Edison អ្នកត្រូវការភាពស្រមើរស្រមៃ និងរបស់ដែលគេមិនត្រូវការ ដើម្បីច្នៃប្រឌិត

J.K. Rowling មានអ្នកខ្លះមិនចង់ស្រមើរស្រមៃទាល់តែសោះ។ ពួកគេមិនចង់ធ្វើអ្វីឱ្យហួសពីព្រំដែនរបស់ពួកគេទេ ហើយពួកគេក៏មិនចង់មានអារម្មណ៍ខ្វាយខ្វល់ដូចជា ចង់មានជីវិតរស់នៅភពផ្សេងនោះទេ

Jeff Bezos ដើម្បីចាកចេញពីពិភពដ៏ចង្អៀត អ្នកត្រូវបង្កើតផ្លូវមួយឱ្យខ្លួនឯង

Alfred Hitchcock មានគំនិត គឺមានអ្វីៗទាំងអស់

Richard Branson ការបង្កើតការគិតដោយទេពកោសល្យល្អបំផុត គឺជាល្បែងផ្លាស់ប្តូរមនុស្សមិនធម្មតា

ការវិនិយោគ

Robert Arnott ក្នុងការវិនិយោគ អ្វីៗដែលងាយស្រួលគឺមិនមានផលចំណេញទេ

Jim Cramer យូរៗម្តង ទីផ្សារនឹងបង្កើតភាពឆ្គួតឡប់មួយដែលស្ទើតែឆក់យកដង្ហើមរបស់អ្នកទៅហើយ

Sir John Templeton សម្តីប្រាំម៉ាត់ដែលគួរឱ្យខ្លាចបំផុតនៅក្នុងការវិនិយោគគឺ ពេលនេះវាខុសគ្នា

Warren Buffett រឿងរ៉ាវដ៏រញ៉េរញ៉ៃបំផុតគឺថា វិនិយោគិនមិនដឹងថាខ្លួនឯងកំពុងតែធ្វើអ្វី

Warren Buffett ចូរប្រុងប្រយ័ត្ននៅពេលគ្រប់គ្នាមានភាពលោភលន់ តែត្រូវលោភលន់នៅពេលដែលពួកគេភ័យខ្លាច

មិនថាធ្វើអ្វីក៏ដោយ អ្នកត្រូវមានជំហរជឿជាក់លើខ្លួនឯង ព្រោះបើសូម្បីតែអ្នកក៏មិនជឿខ្លួនឯងផង ចុះតើនឹងមានមនុស្សប៉ុន្មាននាក់ជឿអ្នក៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕