Alibaba បានបញ្ចេញឧបករណ៍ចែកចាយថ្មីមួយដែលគ្មានអ្នកបើក

368

ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba បានបង្ហាញរថយន្តអូតូម៉ាទិចថ្មីរបស់ខ្លួនដែលអាចធ្វើការដឹកជញ្ជូន និងចែកចាយទំនិញដោយពុំចាំបាច់មានអ្នកបើក។ Robot នេះ មានឈ្មោះថា The Cainiao G Plus អាចធ្វើដំណើរបានរយៈចម្ងាយរហូតដល់ ៩ ម៉ាយ ក្នុងមួយម៉ោង ស្មើនិង ១៤.៤៨៤១ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមសារពត៌មាន BBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម

រថយន្តដឹកជញ្ជូនទំនើបនេះត្រូវបានដាក់បង្ហាញនៅក្នុងសន្និសិទមួយដែលម្ចាស់ក្រុមហ៊ុន Alibaba លោក Jack Ma បានប្រកាសថា នេះជាការវិនិយោគក្នុងទឹកប្រាក់ចំនួន ១០០ ពាន់លានយ័ន ស្មើនិង ១១,៦ ពាន់លានផោន ឬស្មើនិង ១៥,៥ ពាន់លានដុល្លារអាមេរិក ទៅលើប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។

 

រថយន្ត G Plus បំពាក់ដោយបច្ចេកវិទ្យា solid state Lidar ជាឧបករណ៍ចាប់សញ្ញាឡាស៊ែរ និងជាផ្នែកមួយដ៏សំខាន់ក្នុងរថយន្តដើម្បីទទួលដឹងពីរបស់ដែលជុំវិញវា។

គួររំលឹកផងដែរថា កាលពីខែ ឧសភា មុននេះ ក្រុមហ៊ុនផលិតរថយន្ត BMW ក៏បានបង្ហាញថា រថយន្តអូតូម៉ាទិចរបស់ខ្លួនក៏នឹងប្រើប្រាស់បច្ចេកវិទ្យា solid state Lidar ផងដែរ ដែលក្រុមហ៊ុនគ្រោងនឹងដាក់លក់នៅឆ្នាំ ២០២១ ខាងមុខ។

អត្ថបទដោយ៖ Ciel

 

 

 

 

 

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕