យុទ្ធសាស្ត្រទីផ្សារ អាចសរសេរបាន ត្រូវការទិន្នន័យដែលបានមកពីការវិភាគទីផ្សារ។ ក្នុងយុទ្ធសាស្ត្រនេះ អ្នកអាចគូសផ្លូវឲ្យអាជីវកម្មរបស់អ្នកដើរចូលទៅក្នុងទីផ្សារ ដូចជា ការកំណត់ថ្លៃទំនិញ ការផ្សព្វផ្សាយ និងការលក់ផលិតផល ឬសេវាកម្មរបស់អ្នក។

តើមានអ្វីខ្លះនៅក្នុងយុទ្ធសាស្ត្រទីផ្សារ?

មានព័ត៌មានជាច្រើនអំពីទីផ្សារ ដែលត្រូវការយកមកធ្វើយុទ្ធសាស្ត្រ ហើយវាមិនមែនគ្រាន់តែយកមកវិភាគពីអាជីកម្មរបស់អ្នកទេ វាអាចយកទៅប្រើក្នុងគម្រោងទីផ្សារ និងរាល់សកម្មភាពទាំងឡាយណាដែលទាក់ទងនិងការធ្វើទីផ្សារនៅថ្ងៃអនាគតផងដែរ។

ខាងក្រោមនេះ គឺជា 4 Ps ដែលជាផ្នែកមួយនៅក្នុងការធ្វើទីផ្សារ ហើយអ្នកគួរតែស្គាល់វា ៖

Product (ផលិតផល) ៖ ផលិតផល សំដៅលើ ផលិតផល ឬសេវាកម្មដែលអ្នកគ្រោងនឹងលក់។ នៅក្នុងចំណុចផលិតផលនេះ វាមានចំណុចតូចៗដែលទាក់ទងនឹងផលិតផលទៀតដែលអ្នកត្រូវដាក់បញ្ជូល៖

  • ឈ្មោះផលិតផល (យីហោ)
  • ផលិតផល ឬសេវាកម្មដែលអាចដាក់លក់ផ្គួបគ្នាបាន
  • មុខងារនៃផលិតផលទាំងនោះ
  • ការវេចខ្ចប់
  • គុណភាពផលិតផល 
  • ការធានា។

Promotion (ផ្សព្វផ្សាយ) ៖ ចំណុចនេះ ក្តោបយកទិដ្ឋភាពទាំងស្រុងអំពីរបៀបដែលអ្នកធ្វើទីផ្សារ សម្រាប់ផលិតផល ឬសេវាកម្មរបស់អ្នក។ ចំណុចតូចៗដែលអ្នកត្រូវមានជារួមគឺ៖

  • ការផ្សាយពាណិច្ចកម្ម (Advertising)
  • គម្រោងថវិការធ្វើទីផ្សារ ( Marketing Budget)
  • យុទ្ធសាស្ត្រផ្សព្វផ្សាយបំផុស
  • ទំនាក់ទំនងសាធារណៈ (សំដៅលើការចូលរួមធ្វើកិច្ចការសង្គម)
  • កម្លាំងលក់ (បុគ្គលិកផ្នែកលក់)
  • វិធីជម្រុញការលក់។

Price (តម្លៃ) ៖ ចំណុចតម្លៃ គឺធ្វើតាមរបៀបដែលអ្នកកំណត់ថ្លៃផលិតផល ឬសេវាកម្មរបស់អ្នក។ ចំណុចតូចៗដែលអ្នកត្រូវមានគឺ៖ 

  • លក់ក្នុងតម្លៃជាកញ្ចប់ (ប្រសិនបើអ្នកមានផលិតផលដែលអាចលក់ផ្កួបគ្នាបាន)
  • កំណត់តម្លៃមួយដែលអាចបត់បែនបាន (នៅពេលដែលអ្នកកំណត់តម្លៃមួយដែលទុកគម្លាតចំណេញតិចពេក ហើយប្រសិនបើអ្នកបង្កើតកម្មវិធីបញ្ចុះតម្លៃពិសេស ឧទាហរណ៍ថា បញ្ចុះតម្លៃ ៣០% ដល់ ៧០% នោះអ្នកនិងឡុងចុង)
  • យុទ្ធសាស្ត្រកំណត់ថ្លៃ (តើអ្នកកំណត់ថ្លៃដោយផ្អែកលើអ្វី ? លើគុណភាព លើយីហោ លើតម្លៃប្រកួតប្រជែង ឬផ្អែកលើថ្លៃដើមផលិត)
  • តម្លៃលក់រាយ និងលក់ដុំ (ប្រសិនបើអ្នកជាអ្នកផលិត ឬជាអ្នកលក់ធំ អ្នកត្រូវកំណត់គម្លាតតម្លៃមួយ សម្រាប់លក់ឲ្យអ្នកដែលទិញពីអ្នកទៅលក់បន្ត និងតម្លៃសម្រាប់លក់រាយ)។

Place (ទីតាំង) ៖ ទីតាំង គឺជាកន្លែងមួយដែលអ្នកត្រូវដឹកជញ្ជូលផលិតផលរបស់អ្នកចេញទៅឲ្យអតិថិជន។ ចំណុចតូចៗរបស់វាមាន៖

  • ទីតាំងចែកចាយទំនិញ
  • ឧបករណ៍ចែកចាយ (ឡាន ម៉ូតូ ឬគ្រឿងយន្តសម្រាប់ដឹកជញ្ជូនផ្សេងៗ)
  • ការគ្រប់គ្រងទំនិញ
  • ការដឹកជញ្ជូន
  • របៀបនៃការទទួលការកម្មង់ពីអតិថិជន និងការដឹកជញ្ជូនទៅឲ្យ
  • របៀបនៃការដឹកជញ្ជូន និងរយៈពេល
  • ឃ្លាំងស្តុកទំនិញ។

ខាងក្រោមនេះ គឺជាចំណុចពិសេសចំនួន ៥ សម្រាប់អ្នកយកទៅរៀបយុទ្ធសាស្រ្តទីផ្សារ ៖

១. ធ្វើឲ្យផលិតផល ឬសេវាកម្មរបស់អ្នកខុសប្លែកពីគេ

ជំហានដំបូងនៃយុទ្ធសាស្ត្រទីផ្សារ គឺសំណើរលក់ (USP) ឬក៏អ្វីក៏ដោយដែលអ្នកបានច្នៃឲ្យផលិតផលរបស់អ្នកមានលក្ខណខុសពីគេ។ 

ដំបូងបង្កើតសំណើរលក់សិន បន្ទាប់មកយកវាទៅសរសេរជាមួយអ្វីដែលទាក់ទងនឹង 4Ps។ ចំណុចគោលនៃចំណុចនេះ បើនិយាយទៅគឺសំដៅលើយុទ្ធសាស្ត្រទីផ្សារមួយ ដែលអាចដោះស្រាយបញ្ហា ឬបំពេញតម្រូវការដល់អតិថិជនបានល្អជាងអ្នកដទៃ។

២. ស្គាល់អតិថិជន

ព័ត៌មានដែលបានមកពីការស្រាវជ្រាវទីផ្សារ គួរតែយកមកដាក់ចូលក្នុងយុទ្ធសាស្ត្រទីផ្សារ។ កាលពីពេលដំបូងដែលអ្នកធ្វើការស្រាវជ្រាវទីផ្សារ អ្នកប្រាកដជាដឹងថានរណាខ្លះជាអតិថិជនរបស់អ្នក ហើយពួកគេចង់បានអ្វី។ នៅត្រង់ចំណុចនេះ អ្នកត្រូវច្បាស់ថាអតិថិជនត្រូវការអ្វី ហើយពួកគេរំពឹងចង់បានអ្វីបន្ថែមពីអ្វីដែលមានស្រាប់។ ទាល់តែអ្នកស្គាល់អតិថិជនរបស់អ្នក ទើបអ្នកអាចប្រើយុទ្ធសាស្ត្រធ្វើទីផ្សារទៅ មានប្រសិទ្ធភាព។

៣. បត់បែនបានលឿន

នៅពេលដែល 4 Ps ដំណើរការបានល្អសម្រាប់ផលិតផល តែវាក៏ត្រូវការផ្លាស់ប្តូរទៅសេវាកម្មខ្លះដែរ។ ឧទាហរណ៍ថា ចំណុច Place (ទីតាំង) អ្នកអាចនឹងដាក់ឲ្យអតិថិជនស្វែងរកទីតាំងរបស់អ្នកតាម Google Map ហើយអ្នកបានបន្ថែមសេវាកម្មឲ្យអតិថិជនបញ្ជាទិញនៅលើគេហទំព័រនៃក្រុមហ៊ុនរបស់អ្នក នេះគឺជាការបទបែនតាមសម័យទំនើប។

៤. ស្រាវជ្រាវ

នៅពេលដែលអ្នកកំពុងតែកំណត់តម្លៃទំនិញ អ្នកគួរតែរៀបគម្រោងស្រគួរមួយទៀត សម្រាប់ការផ្លាស់ប្តូរ ឬមានអ្វីប្រែប្រួលដោយមិនបានគ្រោងទុក។ ធ្វើការស្រាវជ្រាវឲ្យកាន់តែច្បាស់ ថាគូប្រជែងរបស់អ្នកគេផ្សព្វផ្សាយយ៉ាងដូចម្តេច និងទិន្នន័យផ្សេងៗទៀត ដូចជាតម្លៃដែលគេដាក់លក់ របៀបគេវេចខ្ចប់ជាដើម បន្ទាប់មកប្រៀបធៀបទិន្នន័យទាំងនោះ ថាអ្នកកំណត់តម្លៃហ្នឹង ត្រឹមត្រូវឬនៅ។

៥. ចងចាំអំពីគម្រោងថវិកាធ្វើទីផ្សាររបស់អ្នក

គម្រោងថវិកា សម្រាប់ធ្វើទីផ្សាររបស់អ្នកគឺមានកំណត់។ អញ្ចឹងអ្នកត្រូវចាំពីចំនួនរបស់វា កុំឲ្យប្រើវាអស់មុនសម្រេចគំរោង ដែលធ្វើឲ្យពិបាកដល់គោលដៅ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...