ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស Microsoft បានទិញយក Github Inc ដែលជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធី software នៅក្នុងតម្លៃប្រមាណ ៧.៥ ពាន់លានដុល្លារអាមេរិក នេះបើតាមការផ្សាយរបស់សារពត៌មាន investopedia

កិច្ចព្រមព្រៀងទិញនេះធ្វើឡើងក្នុងតម្លៃភាគហ៊ុនរបស់ Microsoft stock ហើយនេះជាការទិញយកក្រុមហ៊ុនផ្សេងក្នុងតម្លៃខ្ពស់បំផុតទីពីររបស់ក្រុមហ៊ុន Microsoft ដោយស្នាដៃនាយកប្រតិបត្តិ Satya Nadella

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៦ CEO របស់ក្រុមហ៊ុន Microsoft លោក Satya Nadella ក៏បានទិញយកក្រុមហ៊ុន LinkedIn ក្នុងតម្លៃដ៏ខ្ពស់បំផុត ២៦.២ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកបណ្ដាញសង្គមនេះឲ្យកាន់តធំដោយ ក្រុមហ៊ុន Microsoft

អត្ថបទដោយ៖ Ciel

 

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេផងដែរ។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕