កូរ៉េខាងជើងបើកភ្លើងខៀវឲ្យ McDonald’s ចូលក្នុងប្រទេសខ្លួន

389

យោងតាមរបាយការណ៍របស់គេហទំព័រ NBC ដែលត្រូវបានរៀបរាប់ដោយមន្រ្តីអាមេរិកថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចអនុញ្ញាតឱ្យមានសិទ្ធិបើក “ហាងអាហាររបស់លោកខាងលិច” នៅក្នុងប្រទេសកូរ៉េខាងជើង នេះជាការបង្ហាញពីសុច្ឆន្ទៈទៅកាន់សហរដ្ឋអាមេរិក។ តាមការកត់សម្គាល់របស់ លោក មូន ជុងអ៊ីន ដែលជាអ្នកប្រឹក្សារបស់កូរ៉េខាងត្បូង នៅក្នុងចុងខែមេសា ដែលបាននិយាយថា កូរ៉េខាងជើងអាចនឹងចាប់អារម្មណ៍ក្នុងការស្វាគមន៍ក្រុមហ៊ុន McDonald ចូលទៅកាន់ប្រទេសខ្លួន។

ក្រុមហ៊ុន McDonald គឺជាក្រុមហ៊ុនអាហារទាន់ចិត្តរបស់អាមេរិចមួយ ដែលបានបង្ហាញចេញនូវទម្រង់វប្បធម៍ និងនិមិត្តរូបដ៏មានឥទ្ធិពលក្នុងសកលភាវូបនីយកម្ម។ បច្ចុប្បន្ននេះក្រុមហ៊ុន McDonald’s មានទីតាំងចំនួន 37,241 កន្លែង បើធៀបទៅនឹងហាងអាហារទាន់ចិត្តដទៃទៀត McDonald’s អាចរកប្រាក់ចំណេញខ្ពស់ជាងគេនៅក្នុងបណ្តាប្រទេសចំនួន 120 ។ កាលពីឆ្នាំ 2011 កាសែតកូរ៉េខាងត្បូងមួយ បានរាយការណ៍ថាឪពុករបស់លោក គីម ជុងអ៊ុន ធ្លាប់បានជិះយន្ដហោះធុន Air Koryo ទៅប្រទេសចិនដើម្បីទៅបរិភោគ ប៊ឺហ្គ័រ នៅហាង McDonald។ លើសពីនេះទៅទៀត លោក គីម ជុងអ៊ុន ក៏ជាអ្នកចូលចិត្តប៊ឺហ្គ័រ ដែរ។ យោងតាម សារព៌តមាន NBC បានរាយការណ៍ថា លោក គីម ជុងអ៊ុន សង្ឃឹមថានឹងបើកខ្សែសង្វាក់មួយនៅទីក្រុងព្យុងយ៉ាង ដើម្បីបំពេញតម្រូវការចំណីអាហារសម្រាប់សន្និសីទទ្វេភាគីនាពេលអនាគត៕

អត្ថបទដោយ៖ Si Foung

 

 

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។