យោងតាមរបាយការណ៍របស់សារពត៌មាន New York Times កាលពីថ្ងៃទី ០៥ មិថុនា ម្សិលមិញនេះ បានផ្សាយថា ក្រុមហ៊ុន Facebook បានទទួលស្គាល់ថា បានចែករំលែកទិន្នន័យអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនទៅកាន់ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសចិនមួយចំនួនរួមមាន Huawei, Lenovo, Oppo, TCL និងក្រុមហ៊ុនផលិតទូរស័ព្ទជាង ៦០ ផ្សេងទៀត ចាប់តាំងពីដើមឆ្នាំ ២០០៧ មក។
យ៉ាងណាមិញ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួននឹងបញ្ឈប់សកម្មភាពចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុនផលិតទូរស័ព្ទ Huawei នៅក្នុងសប្ដាហ៍នេះ។
គួរបញ្ជាក់ផងដែរថា ការចែកចាយទិន្នន័យរបស់អ្នកលេងបណ្ដាញសង្គមនេះគឺមានទាំង សកម្មភាពរបស់អ្នកលេង Facebook ពីអតីតកាល ស្ថានភាពទំនាក់ទំនងរបស់ពួកគេ ការចុចឡាយតាមរយៈឧបករណ៍របស់អ្នកប្រើប្រាស់ និងពត៌មានអំពីមិត្តភក្តិរបស់ពួកគេ៕
អត្ថបទដោយ៖ Ciel
ផ្ទាំងឃោសនាពាណិជ្ជកម្ម
