ក្រុមហ៊ុនផលិត bitcoin មួយ ដែលបង្កើតដោយមហាសេដ្ឋីអាយុ ៣២ ឆ្នាំ ត្រៀមចូលផ្សារហ៊ុន

690

Bitmain Technologies ដែលជាក្រុមហ៊ុនផលិតលុយ bitcoin ដ៏ធំមួយលំដាប់ពិភពលោក អាចនិងដាក់លក់ភាគហ៊ុនជាសាធារណៈ នេះបើតាមការចេញផ្សាយរបស់សារពត៌មាន Bloomberg ។

ក្រុមហ៊ុននេះ បង្កើតឡើងដោយលោក Jihan Wu ហើយបានក្លាយជាក្រុមហ៊ុនឈានមុខគេមួយ តាំងពីប្រាំឆ្នាំមុនមកម្លេះ។ ក្រុមហ៊ុន Bitmain បានប្រាប់ទៅ Bloomberg ថាខ្លួនបានរកប្រាក់ចំណូលបាន ២.៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧។ ហើយពេលនេះ លោក Wu ដែលមានអាយុ ៣២ ឆ្នាំ ចង់នាំក្រុមហ៊ុនចូលផ្សារហ៊ុនសកល។ 

លោក Wu បានបង្ហើបប្រាប់ Bloomberg ឲ្យដឹងថា ការចង់ចូលផ្សារហ៊ុននេះ ដោយសារតែក្រុមហ៊ុនចង់ពង្រីកវិសាលភាពក្នុងការស្រាវជ្រាវលើបច្ចេកវិទ្យា AI ។ ហើយលោកក៏បានបញ្ជាក់ចុងក្រោយថា Bitmain កំពុងតែខិតខំរក្សាឲ្យបាននូវភាពជោគជ័យដែលមានរួចហើយ៕

អត្ថបទដោយ ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។