ក្រុមហ៊ុន ANT Financial បានក្លាយជាក្រុមហ៊ុនយក្សបន្ទាប់ពីទទួលប្រាក់ 14 ពាន់លានដុល្លារ

529

នេះបើយោងតាម Reuters បានរាយការណ៍ថា កាលពីថ្ងៃសុក្រក្រុមហ៊ុនផ្តល់សេវាហិរញ្ញប្បទានតាមអ៊ីនធឺណិតធំបំផុតនៅប្រទេសចិនបានកើនប្រាក់ប្រហែល 14 ពាន់លានដុល្លារក្នុងទីផ្សារ ហើយក្រុមហ៊ុនឯកជនមួយនេះបានហៅថាជាការរៃអង្គាសប្រាក់ដ៏ធំបំផុតនៅទូទាំងពិភពលោក។​ ប្រាក់ចំណូលនេះនឹងពន្លឿននូវប្រត្តិបត្តិការផ្តល់ជូនជាសាធារណៈដំបូង​ (IPO) របស់ក្រុហ៊ុន  ANT’s ដែលមានទីតាំងនៅទីក្រុងហុងកុង និងចិនដីគោក បើទោះបីជាក្រុមហ៊ុននេះមិនបានកំណត់ជាសាធារណៈនូវតារាងពេលវេលា និងការជ្រើសរើសផ្សារភាគហ៊ុននៅឆ្នាំបន្ទាប់ក៏ដោយ។  ក្រុមហ៊ុន Ant Financial បានដកខ្លួនចេញពីក្រុមហ៊ុន Alibaba Group Holding Ltd មុនពេលចុះបញ្ជីជាក្រុមហ៊ុនអេឡិចត្រូនិកក្នុងឆ្នាំ 2014 ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Ant Financial បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសចិន។ ដោយក្រុមហ៊ុន Ant Financial បានគ្រប់គ្រងកម្មវិធីបង់ប្រាក់ចល័តតាមរយៈទូរស័ព្ទដៃធំជាងគេបំផុត ហើយបានធ្វើឲ្យថយចុះនូវការទូទាត់ជាសាច់ប្រាក់សុទ្ធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន​​ Ant បានថ្លែងថា “ការផ្តល់មូលនិធិរួមមានប្រាក់ដុល្លារ និងប្រាក់យន់ចិន” ។ ហើយមានពាក្យចចាមអារ៉ាមថាប្រាក់ដុល្លារមានជាង 10 ពាន់លានដុល្លារ។ ក្រុមហ៊ុន Ant មិនបានបញ្ចេញព័ត៌មានលម្អិតនៃការវាយតម្លៃរបស់ខ្លួននោះទេ។ យោងតាមសារព័ត៌មាន Reuters បានរាយការណ៍មុននេះថា ក្រុមហ៊ុន Ant មានទ្រព្យសម្បត្តិប្រហែល 150 ពាន់លានដុល្លារដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏មានតម្លៃបំផុតក្នុងពិភពលោក។

ក្រុមហ៊ុន Ant Financial និយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាក្រុមហ៊ុននឹងប្រើប្រាស់មូលនិធិដើម្បីបង្កើនផែនការសកលភាវូបនីយកម្មសម្រាប់កម្មវិធីទូទាត់ប្រាក់ Alipay របស់ខ្លួននិងដើម្បីវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។ យោងតាមតួលេខដែលទីភ្នាក់ងារ Reuters បានមើលឃើញនឹងបានបង្ហាញថាក្នុងរយៈពេល 5 ឆ្នាំក្រុមហ៊ុន Ant រំពឹងថាប្រាក់ចំណូល 65 ភាគរយនិងទទួលបានពីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលផ្តោតលើអាជីវកម្មរួមទាំងការជួយដល់ធនាគារ និងស្ថាប័នដទៃទៀតព្រមទាំងផ្តល់សេវាទប់ស្កាត់ការក្លែងបន្លំផងដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ant Financial មានបំណងចង់ឲ្យមានអតិថិជន 2 ពាន់លាននាក់នៅទូទាំងពិភពលោកជាមួយនឹងបណ្តាញទូទាត់របស់ខ្លួននៅក្នុងប៉ុន្មានឆ្នាំខាងមុខដោយគាំទ្រដោយការវិនិយោគ និងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនទូទាត់ប្រាក់អាស៊ីអាគ្នេយ៍ក៏ដូចជាការចងភ្ជាប់នៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា៕

អត្ថបទដោយ៖ Si Foung

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។