វិធីការពារទិន្នន័យរបស់អ្នកនៅក្នុង Facebook

865

មួយរយៈកន្លងមកនេះឃើញថា Facebook មានបញ្ហាជាច្រើនទាក់ទងនិងការបែកធ្លាយទិន្នន័យ និងការចែកចាយពត៌មានរបស់អ្នកប្រើប្រាស់ទៅកាន់ភាគីទីបី។ Facebook ក៏បានធ្វើការកែប្រែលក្ខខណ្ឌ និងការប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន ដើម្បីបញ្ឈប់ការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុន និងកម្មវិធីផ្សេងៗ។

ខាងក្រោមនេះ គឺជាវិធីទប់ស្កាត់កុំឱ្យគេទាញយកពត៌មានរបស់អ្នកពីក្នុងហ្វេសប៊ុកទៅធ្វើជាប្រយោជន៍។

នៅលើកុំព្យទ័រ៖

១. ចូលទៅកាន់ហ្វេសប៊ុក Log in បន្ទាប់មក ចូលទៅកាន់ App settings

២. ចុចលើពាក្យ edit នៅខាងក្រោម Apps,​ Websites ឬ Plugins

៣. ធ្វើការ Disable platform ណាដែលអ្នកមមិនចង់ឱ្យទទួលបានពត៌មានពីអ្នក

វាមានន័យថា អ្នកនឹងមិនឱ្យភាគីទីបីណា ទាញយកទិន្នន័យរបស់អ្នកដូចជា ទិន្នន័យអំពីជីវប្រវត្តិ ថ្ងៃកំណើត ក្រុមគ្រួសារ ទស្សនៈអំពីសាសនា ដែលអ្នកបានផុស ឬមានសកម្មភាពផ្សេងៗ។

ចំពោះទូរស័ព្ទដៃ៖

១. ចូលទៅកាន់ហ្វេសប៊ុក Log in បន្ទាប់មក ចូលទៅកាន់ Settings & Privacy

២. ចុចលើពាក្យ Apps and Websites

៣. ចុចលើពាក្យ Edit នៅចំណុចដែលអ្នកឃើញ Logged in with Facebook

៤. ចុចលើពាក្យ View នៅខាងចុង Apps ដែលអ្នកចង់ផ្តាច់ពត៌មាន

៥. ចុចលើពាក្យ Remove App

ក្នុងករណីដែលអ្នកចង់បំបិទពត៌មានទាំងអស់របស់អ្នកចេញពី Apps, Websites Games។ សូមធ្វើទៅតាមការណែនាំទី ១ និងទី ២ នោះអ្នកនឹងឃើញចំណុច Apps, Websites Games នៅខាងក្រោមពាក្យថា Preferences បន្ទាប់មកចុចលើពាក្យ Edit ដែលនៅខាងចុង អ្នកនឹងឃើញពាក្យថា Turn Off នៅផ្នែកខាងស្ដាំក្រោមបង្អស់៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕