តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 2 ភាគរយ

415

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 2 ភាគរយនៅក្នុងការជួញដូរនៅលើទីផ្សារហ៊ុនអាមេរិកកាលពីថ្ងៃសុក្របន្ទាប់ពីបែកធ្លាយនូវរបាយការណ៍មួយដែលបញ្ជាក់ថាក្រុមហ៊ុន Apple បានកាត់បន្ថយនូវការផ្គត់ផ្គង់តិចជាង 20 ភាគរយសម្រាប់ទូរស័ព្ទ iPhone នៅឆមាសទីពីរនៃឆ្នាំ 2018 ។ នេះបើយោងតាមសារព័ត៌មាន Nikkei បានដកស្រង់ប្រភពព័ត៌មានមកពីប្រភពមិនបញ្ចេញឈ្មោះបានរាយការណ៍ថា ក្រុមហ៊ុន Apple មានការបញ្ជាទិញតិចជាងមុន ខណៈដែលក្រុមហ៊ុនកំពុងផ្តោតទៅលើការផលិត iphone ជំនាន់ថ្មី។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុន Apple ក្រុមហ៊ុន Apple នឹងដាក់លក់ទូរស័ព្ទ​ iPhone ថ្មីចំនួន 3 នៅពាក់កណ្តាលឆ្នាំ 2018 នេះ។ សារពត៌មាន Nikkei បាននិយាយថាក្រុមហ៊ុន Apple រំពឹងថានឹងលក់ស្មាតហ្វូនជំនាន់ថ្មីនេះបាន 80 លានគ្រឿង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានការរំពឹងថានឹងលក់បានចំនួន 100 លានគ្រឿង។ ស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple គឺ iPhone X ដែលជាស្មាតហ្វូនដំបូងគេដែលបំពាក់ដោយអេក្រង់អេឡិចត្រូនិច (OLED) ។ អេក្រង់ OLED ធ្វើឱ្យរូបភាពលេចឡើងកាន់តែភ្លឺ​ និងច្បាស់ជាងបន្ទះអេឡិចត្រូនិច (LCD) ដែលក្រុមហ៊ុន Apple ធ្លាប់បានប្រើ។ iPhone X ជាទូរស័ព្ទថ្លៃបំផុតដែលត្រូវបានលក់ដោយក្រុមហ៊ុន Apple ដោយមានតម្លៃ 999 ដុល្លារ៕

អត្ថបទដោយ ៖ Si Foung

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។