ម្ចាស់ Amazon កើនទ្រព្យសរុបរហូតដល់ ១៤០ ពាន់លានដុល្លារអាមេរិច

1282

លោក Jeff Bezos ដែលត្រូវបានគេស្គាល់ថាជាម្ចាស់របស់ក្រុមហ៊ុនលក់រាយ និងបច្ចេកវិទ្យា Amazon Inc បានឡើងកូតក្លាយជាមនុស្សដែលអាចរកប្រាក់បានច្រើនបំផុតក្នុងសតវត្សរ៍ទី ២១ ដោយសារតែកាលពីម្សិលមិញ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានស្ទុះឡើងមួយរំពិច ធ្វើឲ្យ Jeff រកចំណូលបាន ៤០.៦ ពាន់លានដុល្លារបន្ថែមទៀត ដែលបូកជាមួយទ្រព្យសម្បត្តិដែលគាត់មានស្រាប់ ឡើងដល់តួរលេខសរុប ១៤០ ពាន់លានដុល្លារ នេះបើតាមការឲ្យដឹងពីសារពត៌មាន Bloomberg ។ 

គួររំលឹកដែលថា លោក Jeff Bezos ទើបតែដណ្តើមដំណែងជាមហាសេដ្ឋីលេខមួយលើលោក ពីលោក Bill Gates កាលពីប៉ុន្មានខែមុនប៉ុណ្ណោះ ខណៈគិតត្រឹមថ្ងៃនេះ លោក Bill Gates កំពុងតែឈលេខរៀងទី ២ មានទ្រព្យសម្បត្តិសរុបចំនួន ៩៤.៤ ពាន់លានដុល្លារអាមេរិច ហើយកាលពីម្សិលមិញ គាត់ក៏រកចំណូលបាន ២.៥៦ ពាន់លានដុល្លារផងដែរ។ បើគិតត្រឹមចំណាត់ថ្នាក់លេខ ៥ មហាសេដ្ឋីលេខ ៣ គឺលោក Warren Buffet  លេខ ៤ គឺលោក Bernard Arnault និងលេខ ៥ គឺម្ចាស់ Facebook លោក Mark Zuckerberg ៕

អត្ថបទដោយ ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។