Amazon ទិញបានសិទ្ធិផ្សាយបន្តផ្ទាល់ក្របខណ្ឌបាល់ទាត់ Premier League របស់អង់គ្លេស

1425

Amazon.com, Inc គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំចុងក្រោយបង្អស់ដែលទិញបានសិទ្ធិក្នុងការផ្សាយផ្ទាល់ក្របខណ្ឌបាល់ទាត់ដ៏ល្បីបំផុតរបស់ចក្រភពអង់គ្លេស Premier League នេះបើយោងតាមសារពត៌មាន investopedia

ក្រុមហ៊ុន Amazon បានប្រកាសនៅថ្ងៃព្រហស្បតិម្សិលមិញថា ខ្លួននឹងធ្វើការឡាយផ្ទាល់ការប្រកួតបាល់ទាត់ ២០ ប្រកួតក្នុងមួយឆ្នាំ សម្រាប់រយៈពេលបីឆ្នាំ ពីចក្រភពអង់គ្លេសដែលនិងចាប់ផ្តើមរដូវកាលថ្មី ២០១៨ / ២០១៩ ចាប់ពីថ្ងៃទី ១១ ខែ សីហា ២០១៨។ ការទិញសិទ្ធិផ្សាយនេះ គឺធ្វើឡើងនៅក្នុងតម្លៃបិទជិតមួយ និងជាការទិញសិទ្ធិដំបូងបង្អស់ពីក្រុមហ៊ុនលក់ទំនិញតាមអនឡាញដើម្បីធ្វើការផ្សាយបាល់ទាត់ English Premier League ហើយវាក៏ជាបញ្ចប់សិទ្ធិក្នុងការផ្សាយប្រាំឆ្នាំរបស់ក្រុមហ៊ុនទូរទស្សន៍ Sky PLC និង BT Sports ផងដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

 

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Amazon ផ្សាយការប្រកួតចំនួនពីរជុំក្នុងមួយរដូវកាល មួយជុំគឺនៅថ្ងៃឈប់សម្រាករបស់ធនាគារ និងមួយជុំទៀតគឺកំឡុងពេលមួយសប្តាហ៍ ព្រមទាំងបង្កើតសិទ្ធិសម្រាប់ការផ្សាយឡើងវិញផងដែរ។

ក្រុមហ៊ុន Amazon បានចេញសេចក្តីប្រកាសមួយថា សមាជិកទាំងអស់ដែលប្រើប្រាស់សេវាកម្មPrime Video របស់ខ្លួនគឺ “ត្រូវបានធានា” ដើម្បីទស្សនាក្រុមដែលពួកគេគាំទ្រប្រកួតតាមរយៈការផ្សាយបន្តផ្ទាល់។ បច្ចុប្បន្នកម្មវិធីផ្សាយផ្ទាល់ Amazon Prime លក់ក្នុងតម្លៃ ៧៩ ផោនសម្រាប់រយៈពេលមួយឆ្នាំ និង ៧.៩៩ ផោនសម្រាប់រយៈពេលមួយខែ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន Amazon.com Inc និងក្រុមហ៊ុន Facebook Inc បានបង្ហាញថា ក្រុមហ៊ុនយក្សទាំងពីរនឹងមានសិទ្ធិផ្សាយផ្ទាល់កម្មវិធីកីឡាក្នុងរយៈពេលពីរ ទៅបីឆ្នាំខាងមុខ នេះបើតាមការឱ្យដឹងរបស់អ្នកវិភាគរបស់ស្ថានីយស្រាវជ្រាវទីផ្សារ GBH Insights

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕