ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្ម ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរ។
បែបបទនៃការបង់ពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម ៖
១_ អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មច្រើន ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាទៅតាមសកម្មភាពអាជីវកម្មនីមួយៗ។
២_ សកម្មភាពជាឧបសម្ពន័្ធនានានៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ។
៣_ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់ សកម្មភាពអាជីវកម្មតែមួយនៅក្នុងរាជធានី ខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ។
៤_ អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានី ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។
- កម្រិតប្រាក់ពន្ធប៉ាតង់ត្រូវបង់
ប្រាក់ពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម៖
១_ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០,០០០រៀល។
២_ អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១,២០០,០០០រៀល។
៣_ អ្នកជាប់ពន្ធធំដែលមានផលរបរ ៖
ក_ លើសពី ២,០០០ លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣,០០០,០០០រៀល។
ខ_ លើសពី ១០,០០០ លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥,០០០,០០០ រៀល។
អ្នកជាប់ពន្ធធំ ដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាព អាជីវកម្មតែមួយដែលស្ថិតនៅតាមរាជធានី ខេត្ត ដែលអាជីវកម្មនោះស្ថិតនៅ៕
