ជាការពិតណាស់ អោយតែនិយាយដល់ដំបូន្មានល្អៗទាក់ទងនឹងការធ្វើជំនួញ យើងតែងតែនឹកដល់មហាសេដ្ឋី Jack Ma ។ ស្របពេលគ្នានេះដែរ Jack Ma បានបង្កើតសកលវិទ្យាល័យមួយដែលប្រមូលផ្តុំទៅដោយមហាវិទ្យាល័យគ្រប់គ្រងសំខាន់ៗទាក់ទងនឹងទីផ្សារ Online ក៏ដូចជាការបង្រៀននូវការបង្កើត Digital Business ។ ក្នុងនោះផងដែរ និស្សិតដែលបានទៅរៀននៅសកលវិទ្យាល័យ Tao Bao បានសម្តែងចំណាប់អារម្មណ៍រីករាយយ៉ាងខ្លាំងដែលបានទៅសិក្សាទៅទីនោះ។ ដោយសារ ពួកគេយល់ថាការសិក្សាក្នុងសកលវិទ្យាល័យនេះ ធ្វើអោយគេយល់កាន់តែច្បាស់ពីអ្វីដែលហៅថា Digital Business ។ ទន្ទឹមនឹងនេះដែរ ពួកគេបានលើកឡើងពីសារល្អៗចំនួនបី ដែលពួកគេទទួលបានហើយអ្នកដែលរកស៊ី Online គួរស្វែងយល់។
១. មុនដំបូងត្រូវបង្កើតយីហោសិន
អ្នកទិញសព្វថ្ងៃមិនមែនចេះតែឃើញភ្លាមទិញភ្លាមដូចពីមុនទេ។ មុននឹងពួកគាត់ទិញក៏ត្រូវមើល Review ឬ Feedback ពីអ្នកមុនៗដែរ។ ហេតុដូច្នេះហើយទើបអ្នកត្រូវបង្កើត Brand Name សម្រាប់ខ្លួនឯងអោយល្បីឈ្មោះជាមុនសិនដើម្បីអោយអតិថិជនមានទំនុកចិត្តលើអ្នក។
២. បន្ទាប់មកទៀតត្រូវធ្វើទីផ្សារលើស្លាកយីហោ
ប្រសិនបើមានប្រ៊េនហើយ ប៉ុន្តែអ្នកនៅស្ងៀមៗ នោះគ្មានអ្នកណាស្គាល់ផលិតផល ឬសេវាកម្មអ្នកដែរ។ ដូច្នេះហើយទើប អ្នកត្រូវទាញប្រយោជន៍ពីភាពទំនើបនៃបច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយយីហោរបស់អ្នក។
៣. សំខាន់បំផុតត្រូវមានការវិភាគពីទិន្នន័យអតិថិជន
ការទទួលបានព័ត៌មានទាក់ទងនឹងអតិថិជនគឺជារឿងសំខាន់យ៉ាងខ្លាំង ពីព្រោះវាអាចជួយអោយយើងរក្សាកំណើននៃការលក់បានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងដូចជា Alibaba ជាដើម គឺមានប្រព័ន្ធទូទាត់សាច់ប្រាក់ Alipay ដែលជាប្រព័ន្ធទិន្នន័យដ៏ជឿនលឿនមួយក្នុងពិភពលោក៕
