សព្វថ្ងៃ កម្មវិធីកម្សាន្តឡាយវីឌីអូនផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណេតកាន់តែមានអ្នកប្រើប្រាស់ច្រើនឡើងៗជុំវិញពិភពលោក។
ចំណែកនៅប្រទេសឯណោះវិញ ក្រុមហ៊ុន Panya Studios បានបង្កើតមកម្មវិធីឡាយវីឌីអូផ្ទាល់មួយមានឈ្មោះថា Panya – Live Trivia Game Show ដែលមានអ្នកទាញយកមកប្រើច្រើនជាងមួយលានដងកាលពីខែ ឧសភា ដោយមិនមានការចំណាយទៅលើថ្លៃផ្សព្វផ្សាយសូម្បីមួយដុល្លារ នេះបើតាមការផ្សាយរបស់សារពត៌មាន Techinasia។ អ្នកលេងប្រចាំសប្ដាហ៍ប្រមាណជា ២៥០,០០០ នាក់ ចូលចិត្តមើលកម្មវិធី Panya នេះ គឺដោយសារតែចង់ឈ្នះប្រាក់តាមរយៈការឆ្លើយសំណួរ។
ក្រុមហ៊ុន Panya Studios ចង់ឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេត ២០ ភាគរយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រើប្រាស់កម្មវិធីក្នុងស្រុកដូចជា Panya apps ជាដើម។
បើតាមរបាយការណ៍មួយរបស់ Google and Temasek បានបង្ហាញ គម្រោងរបស់ក្រុមហ៊ុន Panya គឺចង់បានអ្នកប្រើប្រាស់រហូតដល់ ៣៣០ លាននាក់ ក្នុងចំណោមប្រប្រជាជនជាង ៦០០ លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
អត្ថបទដោយ៖ Ciel
