តើគួរជ្រើសរើស Youtube ឬការងារពេញម៉ោង?

1641

Internet បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជនអោយមានភាពច្នៃប្រឌិតនិងការចែករំលែកនូវគំនិតថ្មីៗ។ Youtube បានក្លាយជាកម្មវិធីបែបបណ្តាញសង្គមដ៏ធំមួយ ដែលអនុញ្ញាតអោយមនុស្សជាច្រើនអាចទទួលបានកម្រៃផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សំណួរសួរថាតើយើងគួរឈប់ពីកាងារហើយទៅធ្វើការពេញម៉ោងជាមួយ Youtube ឬទេ?

ជាទូទៅ អ្នកធ្វើវីដេអូនៅលើ Youtube ទទួលបានប្រាក់កម្រៃអាស្រ័យទៅលើចំនួនអ្នកចូលមើល។ ទោះបីជាយ៉ាងណាក៏ដោយ Youtuber ទទួលបានប្រាក់ចំណូលមិនត្រឹមតែពីប្រភពនៃវីដេអូដែលបានបង្ហោះនោះទេ ប៉ុន្តែនៅមានចំណូលពីការផ្សព្វផ្សាយផលិតផលទៀតផង។ ប៉ុន្តែ អ្វីដែលបញ្ហា មិនមែនបុគ្លល ឬក្រុមហ៊ុនទាំងអស់សុទ្ធតែជោគជ័យនោះទេ។ យើងត្រូវចំណាយពេលយូក្នុងការធ្វើយ៉ាងណាអោយមានការគាំទ្រលើ Channel របស់យើង។

មុនពេលដែលអ្នកសម្រេចចិត្តលាឈប់ពីកាងារដើម្បីធ្វើជា Youtuber វិញ អ្នកត្រូវចាំថាមុនពេលដែលអ្នកទទួលបានប្រាក់ចំណេញពី Youtube ជាទៀងទាត់ អ្នកត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនជាមុនសិន។ បច្ចុប្បន្ននេះ អ្នកត្រូវរកអោយបាន ១០០ ដុល្លារជាមុនសិន ទើប Youtube ចំណាយលុយអោយអ្នកប្រចាំខែ។

បន្ទាប់ពីបានដឹងពីវិធីនៃការបានលុយពី Youtube ហើយ ជំហានបន្ទាប់គឺធ្វើយ៉ាងណាដើម្បីទាក់ទាញ Viewer និង Subscriber ។ ហេតុដូច្នេះហើយ ទើបយើងត្រូវធ្វើអោយវីដេអូមានភាពច្នៃប្រឌិត និងជាចំណង់ចំណូលចិត្តរបស់អ្នកមើលច្រើន។ ជាក់ស្តែងដូចជា PewDiePie ជា Channel ដែលល្បីទាក់ទងនឹង Game និង Vblog ចំណែកឯ Superwoman គឺល្បីល្បាញទាក់ទងនឹងកំប្លែង និងវីដេអូបែបសប្បាយៗផ្សេងៗ។

ដើម្បីធ្វើអោយ Channel របស់យើងមានភាពលេចធ្លោនោះ វាមិនមែនជារឿងងាយទេ។ដូច្នេះហើយ មុនពេលដែលសម្រេចចិត្តថាចង់ឈប់ពីកាងារពេញម៉ោងបច្ចុប្បន្ននេះ អ្នកត្រូវមានគំនិតស្វះស្វែងរកនូវអ្វីដែលថ្មីជានិច្ចសិនចាំសម្រេចចិត្ត។ យ៉ាងណាក៏ដោយ ចម្លើយអោយពិតប្រាកដឆ្លើយតបនឹងសំណួរខាងលើគឺគ្មានទេ អ្វីដែលសំខាន់គឺស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកម្នាក់គត់។ ពួកយើងគ្រាន់តែអាចអោយជាគំនិតមួយចំនួនដើម្បីពិចារណាតែប៉ុណ្ណោះ៕

អត្ថបទដោយ ៖ Xiao Mey

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។