. ជជែកគ្នាជាក្រុមក្នុងកម្មវិធី Facetime

នៅក្នុងប្រព័ន្ធ IOS 12 ថ្មីនេះអ្នកអាចប្រើប្រាស់កម្មវិធី Facetime ដើម្បីនិយាយលេងជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នកបានរហូតដល់ទៅ ៣២ នាក់ក្នុងពេលតែមួយ។ ក្នុងអំឡុងពេលជជែកកំសាន្ត រូបភាពរបស់អ្នកនឹងបង្ហាញនៅក្នុងប្រអប់តូចៗនៅលើអេក្រង់ទូរស័ព្ទដៃរបស់អ្នក។ ហើយនៅពេលដែលមនុស្សនិយាយ រូបភាពរបស់ពួកគេនឹងលេចឡើងហើយលេចឡើងកាន់តែច្រើនឡើង ប៉ុន្តែអ្នកអាចទាញយកវីដេអូរបស់មនុស្សណាម្នាក់ ដែលអ្នកគិតថាអ្នកចង់ឃើញច្បាស់។ ប្រសិនបើអ្នកមានការជជែកជាក្រុមនៅលើសារ អ្នកអាចបង្វែរការពិភាក្សាទៅជាការជជែកជាក្រុមក្នុងកម្មវិធី FaceTime នៅពេលណាមួយក៏បាន ហើយអ្នកអាចបញ្ឈប់ការសន្ទនាតាមតម្រូវការរបស់អ្នក។

. Memoji

ជាមួយនឹងកម្មវិធី Memoji វាមានចលនានៅពេលដែលអ្នកធ្វើការបង្វិលនូវផ្ទៃមុខរបស់អ្នកទៅតាមការពេញចិត្តរបស់អ្នក។ បន្ថែមពីលើនេះទៅទៀតក្រុមហ៊ុន Apple បានធ្វើការកែទម្រង់កម្មវិធី Animoji ឲ្យមានរូបប្លែកៗជាច្រើនទៀត ដូចជា រូបខ្មោច រូបខ្លាឃ្មុំ រូបខ្លា និង រូបសត្វដៃណូស័រ។

៣. Screen Time 

ក្រុមហ៊ុន Apple នឹងបង្ហាញនូវកម្មវិធីថ្មីមួយជាលើកដំបូង នៅក្នុងប្រព័ន្ធ IOS 12 ដែលអ្នកប្រើប្រាស់អាចដឹង និង គ្រប់គ្រងនូវពេលវេលាដែលអ្នកបានចំណាយ នៅពេលអ្នកកំពុងប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដូចជា Facebook Game Youtube ការកំសាន្ត និង កម្មវិធីជាច្រើនទៀត។

៤. Siri Shortcuts

Siri Shortcuts ជាកម្មវិធីមួយដែលអ្នកប្រើអាចកំណត់នូវអក្សរកាត់ ឬ ឃ្លាកាត់ណាមួយក៏បាន ដោយគ្រាន់តែបង្កើតពាក្យបញ្ជាសំលេងសាមញ ណាមួយក្នុងកម្មវិធី Siri Shortcuts នោះប្រព័ន្ធដំណើការរបស់ Siri Shortcuts អាចចាប់យកនូវពាក្យដែលអ្នកនិយាយបានយ៉ាងឆាប់រហ័រ។

៥. រូបភាព (Photos)

នៅក្នុងប្រព័ន្ធ IOS 12 ក្រុមហ៊ុន Apple ដើរតួជា Google Photos ដោយផ្តល់នូវភាពជាក់លាក់មួយសម្រាប់អ្នកប្រើប្រាស់  ដោយពួកគេអាចស្វែងរកឃើញនូវ ព្រឹត្តិ្កការណ៍ មនុស្ស ទីកន្លែង និង ការស្វែងរកថ្មីៗជាច្រើនទៀត ដោយគ្រាន់តែចុចទៅលើរូបភាពណាមួយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។