លេចមុខក្រុមហ៊ុនផលិតរថយន្តដែលជាគូប្រជែងក្រុមហ៊ុន Tesla

456

ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីថ្មីមួយ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ឈ្មោះថា  Byton បានបង្កើនដើមទុន ៥០០ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នេះបើតាមសារពត៌មាន channelnewsasia

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សេចក្តីប្រកាសមួយចេញពីទីស្នាក់ការកណ្ដាលក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ១១ ខែ មិថុនា បានលើកឡើងថា ដើមទុនរបស់ក្រុមហ៊ុន Byton បានចូលរួមដោយក្រុមហ៊ុនធំៗដូចជា FAW Group, Tus-Holdings, CATL និងក្រុមហ៊ុនផ្សេងៗទៀត។

លោក Daniel Kirchert សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Byton មានប្រសាសន៍ថា “ជោគជ័យនៃការបង្កើនដើមទុនលើកនេះ បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តចម្រុះរបស់វិនិយោគិនក្នុងការពង្រីកបណ្ដាញនៃភាពជាដៃគូ និងដើម្បីពង្រីកឱកាសនៃការអភិវឌ្ឍន៍របស់ពួកគេយើង”។

ក្រុមហ៊ុន Byton នេះ ដឹកនាំដោយអតីតនាយកប្រតិបត្តិមកពីក្រុមហ៊ុន Tesla, BMW, Apple និងក្រុមហ៊ុន Google ហើយត្រូវបានរំពឹងថា នឹងបើកដំណើរការនៅក្នុងប្រទេសចិននៅឆ្នាំ ២០១៨ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុបនៅឆ្នាំ ២០២០។

នៅក្នុងវិធីតាំងពិព័រណ៍ Consumer Electronics Show នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ បានបង្ហាញថា រថយន្តរបស់ក្រុមហ៊ុន Byton នឹងបំពាក់ទៅដោយបប្រព័ន្ធចំណាំមុខអ្នកបើកបរ (facial recognition) ដើម្បីបញ្ជារបើកសោរដោយស្វ័យប្រវត្តិ រួមជាមួយកម្មវិធីគ្រប់គ្រងសម្លេងរបស់ក្រុមហ៊ុនរបស់ក្រុមហ៊ុន Amazon Alexa និងឧបរកណ៍ទំនើបៗដទៃទៀតនឹងត្រូវបានដាក់បញ្ជូល៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕