ល្បិចចាយលុយដើម្បីកុំអោយដាច់យៃពេលជួបជុំមិត្តភកិ្ត

954

ជាការពិតណាស់ក្នុងភាពជាយុវវ័យ មនុស្សភាគច្រើនអោយតម្លៃលើមិត្តភាព។ ពួកយើងត្រូវការពេលវេលាដើម្បីជួបជុំមិត្តភក្តិច្រើន។ ជាធម្មតា នៅពេលកំពុងតែសប្បាយមិនបាននឹកឃើញថាលុយដែលចំណាយនោះវាច្រើនទេ ប៉ុន្តែដល់ពេលគិតឡើងវិញទើបដឹងខ្លួនថាចាយជ្រុល។ ខាងក្រោមនេះជាក្បួនមួយចំនួនដើម្បីកុំអោយអ្នកចាយហួសប្រមាណ៖

១. កំណត់ទំហំនៃការចាយអោយច្បាស់លាស់

ផ្ទាំងឃោសនាពាណិជ្ជកម្ម

អ្នកត្រូវមានផែនការអោយជាក់លាក់ថា ក្នុងមួយខែឬមួយថ្ងៃគូរចំណាយប៉ុន្មាន? ហើយចំណែកប៉ុន្មានសម្រាប់ញ៉ាំអីខាងក្រៅជាមួយមិត្តភក្តិ ឯចំណែកណាទៀតសម្រាប់ដំណើរកម្សាន្តផ្ទាល់ខ្លួន? បន្ទាប់ពីបែងចែកអស់ហើយ អ្នកត្រូវតែអនុវត្តន៍តាមផែនការនោះអោយបានខ្ជាប់ខ្ជួន។

២. ត្រូវគិតពីគោលដៅធំជាមុនសិន

អ្នកត្រូវសម្លឹងមើលគោលដៅរយៈពេលវែងរបស់អ្នកសិន ថាទៅថ្ងៃមុនអ្នកចង់សម្រេចបានអ្វីនៅក្នុងជីវិត? ការគិតបែបនេះគឺវាជួយអោយអ្នកកាត់បន្ថយការចំណាយមួយចំនួនដែលមិនចាំបាច់។

៣. និយាយត្រង់ៗទៅកាន់មិត្តភក្តិតែម្តង

វាមិនមែនជារឿងងាយទេដែលយើងត្រូវនិយាយបដិសេធនៅពេលដែលមិត្តភកិ្តហៅទៅញ៉ាំអីនៅខាងក្រៅ ប៉ុន្តែនិយាយត្រង់ៗតែម្តងទៅថាអ្នកមិនអាចទៅបានទេ ជៀសវាងទៅហើយមកវិញផ្តល់ផលពិបាកលើខ្លួនឯងវិញ។

៤. សម្រេចយកជម្រើសណាដែលមិនសូវអស់លុយច្រើនវិញ

បើអ្នកមានអារម្មណ៍ថា ពិបាកនឹងប្រកែកណាស់ អ្នកគួរជ្រើសរើសជម្រើសផ្សេងវិញក៏បាន។ ឩទារហរណ៍ថា ជំនួសអោយការទៅញ៉ាំអីនៅហាងថ្លៃៗ យើងអាចទៅញ៉ាំនៅហាងល្មមៗ​ ឬកាត់បន្ថយការកម្មង់ម្ហូបឬភេសជ្ជៈ។

៥. កាត់បន្ថយការចំណាយរឿងផ្សេងវិញ

ប្រសិនបើយើងគិតថា ការចំណាយក្នុងការជួបជុំជាមួយមិត្តភក្តិគឺជាសំខាន់ ហើយផ្តល់ក្តីសុខដល់អ្នក ដូច្នេះអ្នកគួរបន្ថយការចំណាយលើរឿងផ្សេងវិញ ដូចជា ទិញខោអាវ ឬ ដូរស៊េរីទូរស័ព្ទ ឬ ទិញគ្រឿងសំអាងជាដើម។

៦. ត្រូវមានហេតុផលត្រឹមត្រូវចំពោះការបដិសេធ

អ្នកមិនត្រូវគ្រាន់តែនិយាយថា “គ្នាអត់បានទៅទេ ព្រោះគ្នាអត់លុយ”។ អ្នកត្រូវមានហេតុផលច្បាស់លាស់មួយប្រាប់ទៅកាន់ពួកគេវិញ បើមិនដូច្នោះទេ ការយល់ច្រលំនឹងកើតមានឡើង។​ អ្នកអាចនិយាយថា អ្នកកំពុងសន្សំលុយដើម្បីបង់ថ្លៃសាលា ឬ ដើម្បីចំណាយអ្វីចាំបាច់ជាដើម។

៧. ត្រូវចាំថា បើចោលបានខ្លះក៏ចោលទៅ

ពេលខ្លះយើងតែងតែយល់ថា បើយើងមិនសូវបានចេញដើរជាមួយមិត្តភក្តិទេ ពួកគេនឹងភ្លេចឬលែងរាប់អានយើង។ ប្រសិនបើរឿងនេះពិតមែន តើយើងសុខចិត្តតែដើម្បីមិត្តភក្តិយើងសុខចិត្តដាច់លុយខ្លួនឯងទេ? ត្រូវចាំថា អ្វីក៏មានការប្រែប្រួលដែរ។​ មនុស្សមិនប្រាកដថានៅឋិតថេររហូតនោះទេ។

សរុបជារួមមក មិត្តភក្តិនិងលុយគឺសំខាន់ដូចគ្នា។ វាមិនបានមានន័យថា ដើម្បីមិត្តភក្តិអ្នកត្រូវតែដាច់យ៉ៃខ្លួនឯងនោះទេ។ ប៉ុន្តែប្រសិនបើអ្នកអាចរក្សាតម្លៃមិត្តភាព និងលុយបានទន្ទឹមគ្នា នោះគឺជារឿងដ៏ល្អបំផុត៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.