Michael Sonnenfeldt “ការមានអ្នកជួយណែនាំម្នាក់ គឺជាវិធីរុញឲ្យអ្នកមានសក្តានុពលកាន់តែខ្លាំង

503

ការចង់ក្លាយជា Bill Gates ឬ​ Mark Zuckerberg ទីពីរ មិនអាចកើតឡើងស្រួលៗនោះទេ ប៉ុន្តែម្ចាស់ក្រុមហ៊ុន TIGER 21 លោក Michael Sonnenfeldt បានថ្លែងនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ Fox លោកបានពន្យល់អំពីវិធីដែលសហគ្រិនក្លាយជាអ្នកតស៊ូក្នុងនាមជាម្ចាស់អាជីវកម្ម។

ផ្អែកលើគេហទំព័ររបស់ TIGER 21 មានសមាជិកច្រើនជាង ៥០០ នាក់ ហើយក្នុងនោះមានអ្នកដែលចាប់ផ្តើមរកស៊ី និងលក់អាជីវកម្មរបស់ពួកគេទៅអ្នកផ្សេងផងដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោក Michael បាននិយាយថា “សមាជិករបស់យើង ពួកគេមិនមែនជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនោះទេ។ ពួកគេជាអ្នកលក់ប៊ឺហ្គ័រ ហើយនិងឧបករណ៍តាមដានសុខភាព ហើយនិងផ្តល់សេវាកម្មផ្សេងៗទៀត។”

លោកក៏បានឲ្យជាដំបូន្មានថា “ការមានអ្នកជួយណែនាំម្នាក់ គឺជាវិធីរុញឲ្យអ្នកមានសក្តានុពលកាន់តែខ្លាំង។ ប្រសិនបើអ្នករាប់ឈ្មោះសហគ្រិនជោគជ័យចំនួន ១០០ នាក់, ៥០ ក្នុងចំណោមពួកគេ មានអ្នកជួយណែនាំ ដែលធ្វើឲ្យពួកគេទទួលបានជោគជ័យធំធេងក្នុងជីវិត។”

លោក Michael កំពុងពិភាក្សាពីការវិនិយោគ ជាមួយសេដ្ឋីផ្សេងទៀត

សូមជម្រាបដែរថា TIGER 21 ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ សហរដ្ឋអាមេរិច ដោយលោក Michael Sonnenfeldt គឺជាក្រុមហ៊ុនមួយដែលប្រមូលអ្នកមានប្រាក់ច្រើនជាបណ្តាញមួយ រួចហើយពួកគេវិនិយោគប្រាក់ចូលក្នុងអាជីវកម្មបង្កើតថ្មី៕

អត្ថបទដោយ ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។