កន្លងមក យើងធ្លាប់លឺ ឬដឹងមកហើយថា អ្នកម្តាយជាមនុស្សមានគុណដ៏ប្រពៃ ជាអ្នកដែលចិញ្ចឹមបីបាច់យើងតាំងពីតូចក្រូចឆ្មាបានយ៉ាងល្អ។ ពេលខ្លះ​យើងយល់ថា ការងារដែលអ្នកម្តាយគ្រប់រូបធ្វើគឺសាមញ្ញហ្នឹង ហើយវាជាកាតព្វកិច្ចដែលពួកគាត់ធ្វើទៅហើយ។ ប៉ុន្តែយើងមិនដែលចាប់អារម្មណ៍ទេ ថារឿងដែលពួកគាត់ធ្វើសុទ្ធសឹងតែជាផ្នែកមួយនៃការធ្វើជំនួញទាំងអស់។

១. គាត់ចេះត្រៀមខ្លួនដោះស្រាយបញ្ហា

ផ្ទាំងឃោសនាពាណិជ្ជកម្ម

យើងដឹងស្រាប់ហើយ កាលពីយើងនៅតូចៗ គាត់ត្រូវនៅចាំប្តូរខោទឹកនោម ឬមើលយើងពេលយើងភ្ញាក់ ហើយពេលខ្លះយើងឈឺទាំងយប់អាធ្រាតអីក៏មាន ដូច្នេះគាត់ត្រូវចេះដោះស្រាយបញ្ហាភ្លាមៗ។ ធ្វើជាម្តាយមួយរូប មានរឿងច្រើនណាស់ដែលគាត់ត្រូវប្រឈម ទាំងកូនសើច ទាំងកូនយំ កូនឈឺ កូនជា គាត់ជាអ្នករ៉ាប់រងទាំងអស់។ ដូចគ្នាទៅនឹងសហគ្រិនដែរ ក្នុងការគ្រប់គ្រងអាជីវកម្មមួយ ទាមទាអោយយើងប្រឈមមុខនឹងរឿងច្រើនណាស់។ រឿងទាំងអស់នោះសុទ្ធតែមិនបានព្រៀងទុកមុនទាំងអស់ ដូច្នេះហើយម្ចាស់អាជីវកម្មត្រូវតែមានការសម្រេចចិត្តអោយទាន់ពេលវេលា និងត្រឹមត្រូវ។

២. គាត់មិនរអ៊ូរទាំរឿងកំប៉ិកកំប៉ុកទេ

ប្រសិនបើម្តាយគ្រប់រូបរអ៊ូមិនឈប់ឈរនឹងរឿងដែលយើងគ្រប់គ្នាធ្វើកន្លងមកនោះទេ យើងក៏គ្មានពេលបានធ្វើរឿងសប្បាយៗដែរ។ កាលពីនៅក្មេងៗ មានរឿងក្នុងផ្ទះច្រើនណាស់ដែលយើងតែងតែធ្វើអោយអ្នកម៉ាក់មកត្រូវហត់នឿយបោសជូតអោយយើង។ ប៉ុន្តែអ្នកម៉ាក់មិនដែលយករឿងតូចតាចទាំងនោះមកធ្វើជាបញ្ហារាំស្ទះការងារគាត់ទេ។ គាត់មានតែខំធ្វើរឿងកំប៉ិកកំប៉ុកទាំងនោះហើយ ដើម្បីធ្វើការងារផ្សេងទៀត។ បើនិយាយពីសហគ្រិនភាពវិញ ក្នុងនាមជាអ្នកគ្រប់គ្រងគេ យើងត្រូវផ្តោតសំខាន់លើអត្ថប្រយោជន៍រយៈពេលយូរ​ ហើយសម្លឹងមើលចក្ខុវិស័យអោយវែងឆ្ងាយ។ យើងមិនត្រូវយកបញ្ហាតូចតាចមកបង្អាក់ផលប្រយោជន៍ធំនោះទេ។

៣. គាត់ចេះរៀបចំពេលវេលា

មួយថ្ងៃៗ អ្នកម្តាយហត់នឿយណាស់។ គាត់ត្រូវរៀបចំកាលវិភាគកូនរៀនផង ជួយបង្ហាត់កូនផង រៀបចំអាហារផង ធ្វើកាងារផ្ទះផង ហើយនៅមានកាងាររាប់មិនអស់ទៀត។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែអាចបំពេញកាងារទាំងនោះបាន ហើយចេះរៀបចំកាលវិភាគបានយ៉ាងល្អ។ ងាកមកមើលសហគ្រិនវិញ ពួកគេត្រូវតែផ្តោតជាចាំបាច់ថាត្រូវធ្វើអ្វីថ្ងៃបន្ទាប់ទៀត។ ពួកគេត្រូវរៀបចំកាលវិភាគជានិច្ចថា តើពេលណាគួរវិនិយោគ ហើយគួរវិនិយោគនៅកន្លែងណាទើបជួយអោយអាជីវកម្មទៅមុខបានល្អ?

៤. គាត់ចេះជំនាញច្រើន

ម្តាយរបស់អ្នកជាចុងភៅផង ជាគ្រូពេទ្យផង ជាតៃកុងឡានផង​ និងជាគ្រូបង្រៀនទៀត។ ពួកគាត់មានអាជីពច្រើនណាស់ដែលអាចធ្វើដើម្បីកូនៗ និងគ្រួសារទាំងមូលបាន។ ដូចគ្នានឹងអ្នកម្តាយដែរ ក្នុងនាមជាសហគ្រិនមួយរូប ចេះជំនាញតែមួយមុខក៏មិនគ្រប់គ្រាន់ដែរ។ យើងត្រូវមានចំណេះដឹងបន្ថែមទៀត ទាំងចំណេះរឹងនិងចំណេះទន់ ដើម្បីធ្វើអោយអាជីវកម្មដើររលូនទៅមុខបាន។

៥. គាត់ត្រៀមខ្លួនទុកមុនចំពោះការបដិសេធន៍

ការចិញ្ចឹមកូនតាំងពីតូចរហូតដល់ធំ គាត់ដឹងច្បាស់ក្នុងចិត្តហើយថាកូនមិនមែនជាកម្មសិទ្ធរបស់គាត់រហូតទេ។ នៅថ្ងៃណាមួយ គេប្រាកដជាមានមិត្តភក្តិ អោយតម្លៃទៅលើការជួបជុំមិត្តភក្តិ ឬមានដៃគូស្នេហា ហើយយកពេលវេលានៅជាមួយសង្សាច្រើនជាង។ អ្វីទាំងអស់នេះ គឺសុទ្ធតែអ្នកម្តាយគ្រប់រូបជ្រាបដឹងមុនរួចទៅហើយ ប៉ុន្តែពួកគាត់នៅតែខំលះបង់ដើម្បីកូនៗដូចដើម។ បើយើងត្រលប់មកមើលក្នុងអាជីវកម្មវិញ អ្នកជំនួញម្នាក់ៗរងនិងការច្រានចោល និងបដិសេធមិនតិចនោះទេ។​ ប៉ុន្តែពួកគេនៅតែមិនខ្លាចចំពោះភាពបរាជ័យ ផ្ទុយទៅវិញ ពួកគេនៅតែខំបន្តទៅមុខទៀតដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើន។

៦. គាត់ដឹងពីការចំណាយច្បាស់លាស់

ក្នុងនាមជាម្តាយ រឿងផ្សេងទៀតដែលគាត់ត្រូវធ្វើ គឺចាត់ចែងលុយកាក់ និងទិញរាល់សម្ភារៈចូលក្នុងផ្ទះ​​ជាដើម។ ការសម្រេចចិត្តលើការចំណាយមួយៗទាមទាការសម្រេចចិត្តខ្ពស់ ម្យ៉ាងទៀតត្រូវចេះសន្សំសំចៃទៀតផង។ បើនិយាយពីក្រុមហ៊ុនធំៗវិញ ស្ថាបនិកគឺជាអ្នកកាន់កាប់ការសន្សំផ្ទាល់ខ្លួន។ ហេតុដូចនេះហើយទើបអ្នកគ្រប់គ្រងលើការចំណាយត្រូវធ្វើការសម្រេចចិត្តខ្ពស់ ថាតើគួរចំណាយលើអ្វីដែលជួយអោយអាជីវកម្មទៅមុខ ឬក៏ចំណាយលើរឿងមួយចំនួនដែលគ្រាន់តែស្តាប់មើលទៅល្អ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.