រឿងមួយចំនួនដែលអ្នកប្រហែលជាពុំធ្លាប់ដឹងពី Youtube

836

គំនិតនៃការបង្កើត Channel ដែលត្រូវបានហៅថា Youtube ត្រូវបានលេចជារូបរាងឡើងនៅឆ្នាំ២០០៥ ដោយ Chad Hurley, Steve Chen និង Jawed Karim។ អ្នកទាំងបីនាក់នេះធ្លាប់ជាបុគ្គលិកនៅ Paypal កាលពីមុន។ Youtube ត្រូវបានដាក់ដំណើរការតែម្តងនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៥។ ក្នុងរយៈពេលដំណើរការបានប៉ុន្មានខែ Youtube ត្រូវបាន Google.Inc. ទិញយកទៅក្នុងទឹកប្រាក់ ១.៦៥ ពាន់លានដុល្លាអាមេរិច។ បន្ទាប់ពីបានដឹងព័ត៍មានខ្លះៗទាក់ទង នឹងប្រវត្តិរបស់ Youtube ហើយ ពេលនេះសូមក្រលេកមកមើលរឿងមួយចំនួនដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងអំពី Youtube ៖

១. Youtube កាលពីដំបូងឡើយ គឺជាវេបសាយសម្រាប់ការណាត់ជួប

បើតាមប្រភពតៗគ្នាកន្លងមក គំនិតសំខាន់នៃការបង្កើត Youtube គឺមិនមានភាពជាក់លាក់ទេ។ គេគ្រាន់តែដឹងថា Youtube ត្រូវបានគេរំពឹងថា វានឹងជាកម្មវិធីមួយដែលអាចអោយយើងណាត់ជួបគ្នាបាន ហើយកម្មវិធីនោះមានឈ្មោះថា Tune In To Hook Up។​ ដោយសារតែស្ថិតក្រោមការជម្រុញរបស់ HotorNot គំនិតនៃការបង្កើតកម្មវិធីនេះត្រូវបានច្រានចោលតែម្តង។ Youtube ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ គឺកើតឡើងចេញពីរឿងរ៉ាវពីរផ្សេងគ្នា។ទីមួយ គឺនៅពេល Karim ដែលរកមិនឃើញនូវឯកសារដើមអំពី Janet Jackson លើអនឡាញ ទាក់ទងនឹង Wardrobe Malfunction ហើយទីពីរ គឺនៅពេលដែល Hurley និង Chen  មិនអាច ចែករំលែកវីដេអូខ្លីដែលពួកគេចូលរួមកម្មវិធីមួយបាន។

២. វីដេអូនៅលើ Youtube ដំបូងបង្អស់

វីដេអូដែលបានបង្ហោះលើ Youtube ដំបូងបង្អស់ គឺត្រូវបានថតដោយលោកYakov Lapitsky។ វីដេអូនោះ មាន Karim ដែលកំពុងតែឈរក្នុងរោងដំរី ហើយគាត់និយាយពីប្រមោយដ៏វែងរបស់វា។ ថ្វីត្បិតតែវីដេអូនោះ មិនសូវជាពិសេសប៉ុន្មានក៏ដោយ ក៏វាបានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលមើលបានយ៉ាងច្រើនរហូត ៤៨,០៤៣,៤៨០ រាប់ពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០០៥។

៣. មួយនាទី មានអ្នកបង្ហោះវីឌីអូមានរយៈពេល ៤០០ ម៉ោង

ស្ថិតិថ្មីមួយបានបង្ហាញថា ច្រើនជាង ៤០០ម៉ោង នៃវីដេអូត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រក្នុងមួយនាទី។ ជាមួយនឹងអ្នកប្រើប្រាស់ Youtube ប្រមាណ ១ ពាន់លាននាក់លើពិភពលោក  មួយភាគបីនៃអ្នកប្រើប្រាស់បានចូលមើល និងចែកចាយវីដេអូទាំងនោះជារៀងរាល់ថ្ងៃ។

៤. April’s Fools Day នៅលើ Youtube

ការលេង April’s Fools Day នៅលើ Youtube ដំបូងបង្អស់ គឺនៅក្នុងឆ្នាំ ២០០៨។ ពេលនោះ ក្នុងវីដេអូមានបញ្ចូលបទ Never Gonna Give You Up របស់ Rick Astley ហើយចាប់ពីពេលនោះមក វាត្រូវបានគេស្គាល់ជា  Rickrolling។

៥. វីដេអូដែលមានការ Like ច្រើនបំផុត

ប្រសិនបើមិនរាប់បញ្ចូលចម្រៀង ហើយនិងវីដេអូចម្រៀងទេ ជាក់ស្តែងណាស់វីដេអូដែលទទួលបានការចូលចិត្តច្រើនជាងគេគឺ Charlie Bit My Finger។ ​វីដេអូនេះត្រូវបានបង្ហោះប្រហែលជា១០ឆ្នាំមុន ហើយទទួលបានអ្នកចូលមើលរហូតដល់ ៨៦០ លានឯណោះ។

ស្ថាបនិកទាំង ៣ របស់ Youtube

បើទោះបីជា Youtube ត្រូវបានបង្កើតឡើងមិនបាន ២ សតវត្សផង ប៉ុន្តែយើងត្រូវចំណាយពេល ១៧០០ ឆ្នាំឯណោះទម្រាំចូលមើលវីដេអូទាំងនោះអស់។ដោយសារតែគំនិតនៃការបង្កើតបានឆ្លើយតបនឹងតម្រូវការមនុស្ស។    Youtube ឈរនៅលំដាប់ជោគជ័យមួយយ៉ាងខ្លាំងរហូតដល់សូម្បីតែស្ថាបនិកដែលបង្កើតវាក៏ស្មានមិនដល់ដែរ។

អត្ថបទដោយ ៖ Xiao Mey

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។