អ្នកប្រើប្រាស់ Facebook មួយចំនួនត្រឡប់ទៅលេង WhatsApp វិញ

578

នៅសហរដ្ឋអាមេរិក ការប្រើប្រាស់បណ្ដាញសង្គម Facebook ក្នុងការតាមដានពត៌មាន ចាប់ផ្តើមមានការធ្លាក់ចុះ ខណៈដែលយុវវ័យមួយចំនួនបានងាកមកប្រើប្រាស់កម្មវិធីផ្ញើសារ WhatsApp ដើម្បីធ្វើជាវេទិកាពិភាក្សាគ្នាជំនួសវិញ នេះបើតាមការរកឃើញរបស់ Reuters Institute

ការប្រើប្រាស់បណ្ដាញសង្គមយក្សនេះមានការធ្លាក់ចុះ ៩ ភាគរយ គិតចាប់ពីឆ្នាំ ២០១៧ នៅក្នុងសហរដ្ឋអាមេរិក ហើយ ២០ ភាគរយទៀតគឺជាយុវវ័យ បើយោងតាមការស្ទង់មតិរបស់ Reuters Institute ក្នុងចំណោមមនុស្ស ៧៤,០០០ នាក់ ពីទីតាំង ៣៧ កន្លែងខុសគ្នា។

លោក Nic Newman អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាពត៌មាន Reuters បាននិយាយនៅក្នុង Digital News Report ថា “យើងនៅតែបន្តមើលឃើញពីកំណើននៃការប្រើប្រាស់កម្មវិធីផ្ញើសារសម្រាប់ឆ្លើយឆ្លងពត៌មាន ដែលអ្នកប្រើប្រាស់ចង់ឱ្យវាអាចលាក់ការណ៍សម្ងាត់កាន់ខ្លាំងទៀតក្នុងការទំនាក់ទំនងរបស់ពួកគេ”។

បណ្ដាញសង្គម Facebook និង Twitter នៅតែមានអ្នកប្រើប្រាស់ច្រើនដើម្បីរកមើល និងតាមដានពត៌មាន ប៉ុន្តែ ការពិភាក្សាគ្នាជាញឹកញាប់គឺត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី WhatsApp វិញ ពីព្រោះអ្នកប្រើប្រាស់មានអារម្មណ៍ថាវាមានសុវត្ថិភាពជាងបណ្ដាញសង្គមទាំងពីរនោះ។

គួរបញ្ជាក់ផងដែរថា កម្មវិធី WhatsApp ត្រូវបានរកឃើញដោយអ្នកបង្កើតកម្មវិធីកុំព្យូទ័រ និងជាសហគ្រិនសញ្ជាតិពីរ អាមេរិក-រុស្ស៊ី លោក Jan Koum ក្នុងឆ្នាំ ២០០៩ ហើយក្រោយមកកម្មវិធីផ្ញើសារនេះត្រូវបានក្រុមហ៊ុន Facebook ទិញក្នុងតម្លៃ ១៩.៣ ពាន់លានដុល្លារអាមេរិកនៅខែ កុម្ភៈ ឆ្នាំ ២០១៤៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេផងដែរ។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕