យោងតាមប្រភពពត៌មាន Reuters នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បានទិញចំណែកភាគហ៊ុនបន្ថែមចំនួន ៧២,៥០០ ហ៊ុន ពីក្រុមហ៊ុនរបស់លោក នៅតម្លៃចន្លោះពី ៣៤២.៤៤ ទៅ ៣៤៧.៤៤ ដុល្លារក្នុងមួយភាគហ៊ុន គិតត្រឹមថ្ងៃព្រហស្បត៍នេះ។
តាមពិតលោក Elon Musk គឺជាអ្នកមានចំណែកភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះស្រាប់ទៅហើយ ដែលបច្ចុប្បន្នគាត់គ្រប់គ្រងភាគហ៊ុន ៣៣.៧៤ លានហ៊ុន មានតម្លៃប្រហែល ១១.៦ ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Tesla ដែលកំពុងបង្កើនសាច់ប្រាក់ និងត្រៀមរៀបចំការវិនិយោគថ្មីទៅលើផែនការផលិត ហើយបានកាត់បន្ថយការងារមិនសំខាន់ ដើម្បីបន្ថយការចំណាយ និងដើម្បីបង្កើនប្រាក់ចំណេញ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ការផលិតរថយន្តមានដំបូលម៉ូដែលទី ៣ របស់ខ្លួន។
គួររំលឹកដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនមួយ ឈ្មោះថា Byton បានត្រៀមដើមទុនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla៕
អត្ថបទដោយ៖ Ciel
