Google និងវិនិយោគប្រាក់ 550 លានដុល្លារចូលក្នុង JD.com ដើម្បីដណ្តើមទីផ្សារអាស៊ីឲ្យបានកាន់តែច្រើន ហើយក៏ជាគោលបំណងប្រកួតប្រជែងជាមួយ amazon.com ផងដែរ។
ម្ចាស់ភាគហ៊ុនធំៗរបស់ JD.com មានទាំងក្រុមហ៊ុនយក្ស Tencent Holdings Ltd និង Walmart Inc ហើយក្រុមហ៊ុននេះក៏ជាដៃគូរបស់ក្រុមហ៊ុនលក់រាយធំបំផុតរបស់បារាំង Carrefour SA ផងដែរ។
Google ឈានជើងវិនិយោគមកក្នុងក្រុមហ៊ុននៅអាស៊ី ដែលជាទីកន្លែងដែលកំពុងតែមានសញ្ញានៃការលូតលាស់នៃទីផ្សារលក់រាយ និងទូទាត់ប្រាក់តាមអ៊ីនធើណែត ហើយអាស៊ីក៏ជាទីផ្សារប្រកួតប្រជែងរវាង ចិន និង អាមេរិចផងដែរ ខណៈ Google ទើបតែបោះទុនចូលក្នុង Go-Jek របស់ឥណ្ឌូនេស៊ី ហើយបើតាមរបាយការណ៍ពី Reuters ក៏បង្ហាញថា Google ក៏ប្រហែលជាវិនិយោគក្នុង Flipkart របស់ឥណ្ឌាផងដែរ ប៉ុន្តែ Google បានបដិសេធមិនឆ្លើយនិងសំណួរក្នុងការវិនិយោគក្នុង Flipkart។
អ្នកនាំពាក្យរបស់ JD.com បានថ្លែងថា Google និងកាន់កាប់ភាគហ៊ុនថ្មីចំនួន 27.1 លានហ៊ុន ហើយវាតិចជាង 1% នៃភាគហ៊ុនទាំងអស់របស់ JD.com។
ក្រុមហ៊ុន JD.com បានថ្លែងជាផ្លូវការណ៍ថា Google និងជួយផ្នែកដឹកជញ្ជូន និងគ្រប់គ្រងទំនិញឲ្យកាន់តែប្រសើរ៕
