Jack Ma បង្កើតការិយាល័យ Alibaba ដំបូងនៅអាស៊ាន ក្នុងប្រទេសម៉ាឡេស៊ី

491

មេ Alibaba លោក Jack Ma បានបង្កើតការិយាល័យដំបូងនៅក្នុងតំបន់អាស៊ាន នៅអាគារ UOA នៃទីក្រុង Bangsar South ប្រទេសម៉ាឡេស៊ី កាលពីព្រឹកមិញ ត្រូវនិងថ្ងៃទី 18 មិថុនា ឆ្នាំ 2018។

ប្រជាជនម៉ាឡេស៊ីជាច្រើន បានទៅរង់ចាំមើល Jack Ma នៅពេលការសម្ភោធបិទបញ្ចប់ ហើយក៏មានវត្តមានរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Lim Guan Eng ក្នុងកម្មវិធីនោះផងដែរ។

Jack Ma ក៏បានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ហើយលោកបានចែករំលែកចំណេះដឹងបច្ចេកវិទ្យាទៅឲ្យលោកនាយករដ្ឋមន្ត្រីផងដែរ។ លោក Ma បាននិយាយថា ក្នុងការជួបដែលមានរយៈពេលមួយម៉ោងនោះ ពួកគេបានជជែកគ្នាអំពីគំនិតជាច្រើន ក្នុងការជួយលុបបំបាត់ភាពក្រីក្រ និងគាំទ្រយុវជនជំនាន់ក្រោយ ហើយនិងគាំទ្រដល់អាជីវកម្មខ្នាតតូច៕

ប្រភព ៖ Asiaone

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។