កំពូលមនុស្សដែលធ្លាប់បរាជ័យរាប់មិនអស់ មុនពេលទទួលបានជោគជ័យកំពូល

3177

ការបដិសេធមិនមានន័យថាអ្នកមិនល្អគ្រប់គ្រាន់នោះទេវាមានន័យថាអ្នកដទៃមិនបានកត់សំគាល់អ្វីដែលអ្នកត្រូវផ្តល់។មានមនុស្សជោគជ័យជាច្រើននៅទូទាំងពិភពលោកដែលត្រូវបានគេបដិសេធជាច្រើនដង។ហើយបុគ្គលទន់ខ្សោយភាគច្រើនគឺបាត់បង់ក្តីសង្ឃឹមនិងបោះបង់ចោលការតស៊ូភាពអត់ធ្មត់ដែលជាហេតុផលអាចបំបែកភាពជោគជ័យរបស់ពួកគេបាននៅពេលអនាគត។

នៅទីនេះគឺជាបុគ្គល ៧ រូបមកពីជីវិតផ្សេងៗគ្នាដែលមិនបោះបង់ក្តីស្រមៃហើយនៅតែផ្តោតលើគោលដៅរបស់ពួកគេ៖

 ១/ លោក Isaac Newton – នៅពេលគាត់ត្រូវបានដេញចេញពីសាលា ដោយម្ដាយរបស់គាត់ចង់ឱ្យគាត់ទៅធ្វើស្រែចំការក្នុងគ្រួសាររបស់គាត់។ លោក Isaac បានបរាជ័យយ៉ាងខ្លាំងក្នុងការរក្សាស្រែចំការរបស់គាត់។ ផ្ទុយទៅវិញគាត់បានក្លាយជាអ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលបំផុត។ ហើយបច្ចុប្បន្ននេះគេបានស្គាល់លោក Isaac Newton ជាអ្នកបង្កើតច្បាប់ចលនា និងទ្រឹស្ដីទំនាញផែនដី។

២/ លោក Charles Darwin – ត្រូវបានគេចាត់ទុកថាជាសិស្សកំរិតមធ្យម ហើយគាត់ថែមទាំងបោះបង់អាជីពរបស់គាត់នៅក្នុងផ្នែកឱសថ។ ខណៈពេលដែលកំពុងសិក្សាដើម្បីក្លាយជាបព្វជិត លោក Charles មិនដែលបោះបង់ការសិក្សារបស់គាត់អំពីវិទ្យាសាស្រ្តទេ។ លោក Darwin បានក្លាយជាអ្នកភូគព្ភវិកដ៏អស្ចារ្យដែលបានរួមចំណែកដល់ការវិវត្តន៍នៃវិទ្យាសាស្រ្ត។

៣/ លោក Thomas Edison – គ្រូរបស់គាត់បានប្រាប់គាត់ថា គាត់ជាមនុស្សឆោតល្ងង់ក្នុងការរៀនអ្វីៗគ្រប់យ៉ាង។ ហើយឥឡូវនេះគាត់ត្រូវបានគេពណ៌នាថាជាអ្នកឆ្នៃប្រឌិតដ៏ធំបំផុតរបស់អាមេរិច។ លោក Edison បានបង្កើតឧបករណ៍ជាច្រើនដូចជាម៉ាស៊ីនថត កាមេរ៉ា ហើយអ្វីដែលពិសេស យើងមានអំពូលភ្លើងប្រើរាល់ថ្ងៃ គឺដោយសារគាត់នេះហើយ។

៤/ លោក Henry Ford បានខូចកេរ្តិ៍ឈ្មោះរបស់គាត់ជាមួយនឹងអាជីវកម្មរថយន្ត ដែលត្រូវបានបរាជ័យ។ លោក Henry បានបន្តធ្វើជាស្ថាបនិកក្រុមហ៊ុន Ford Motor។ ក្រុមហ៊ុន Ford បានបង្កើត និងផលិតរថយន្តដែលជនជាតិអាមេរិកកំរិតមធ្យមភាគច្រើនអាចមានលទ្ធភាពទិញ។

៥/ លោក Albert Einstein – ដំបូងគាត់មានការលំបាកខ្លះក្នុងការរៀនសូត្រនិងទំនាក់ទំនងតាមលក្ខណៈប្រពៃណី។  លោក Albert Einstein ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានពិការភាពក្នុងការរៀនដែលក្រោយមកគាត់បានសញ្ជ័យ។ បន្ទាប់មកគាត់បានក្លាយជាអ្នករូបវិទូដ៏ល្បីម្នាក់។​ លោក Einstein ត្រូវបានគេស្គាល់ថាជាបុគ្គលម្នាក់អស្ចារ្យក្នុងការបង្កើតរូបមន្តសមមូលកម្លាំងថាមពលរបស់គាត់ដែលជាជំហានសំខាន់នៅក្នុងការវិវត្តនៃទ្រឹស្តីមុំខ្វែង។

៦/ លោក Walt Disney – ត្រូវបានគេបណ្តេញចេញពី Kansas City Star ដោយសារតែអ្នកនិពន្ធរបស់គាត់មានអារម្មណ៍ថា លោកWalt ខ្វះការច្នៃប្រឌិតហើយគ្មានគំនិតល្អទេ។ លោក Walt Disney បានក្លាយទៅជាសហគ្រិនជនជាតិអាមេរិច ជាអ្នកគូគំនូរ អ្នកសំដែង និងផលិតករភាពយន្ត។ ឥឡូវនេះលោក Walt Disney គឺជាអ្នកដឹកនាំរបស់ឧស្សាហកម្មគំនូរជីវចលដ៏ធំនៅអាមេរិច។

៧/ លោកស្រី J.K. Rowling – អ្នកនិពន្ធមហាសេដ្ឋីដំបូងគេដែលមានភាពល្បីល្បាញដោយសារ រឿង Harry Potter។ លោកស្រី Rowling គឺជាស្ត្រីតែម្នាក់ដែលចាប់ផ្តើមសរសេររឿងប្រលោមលោកមុនគេ ហើយត្រូវបានច្រានចោលដោយអ្នកសារព័ត៌មាន ១២ នាក់។ ប៉ុន្តែបច្ចុប្បន្នលោកស្រីត្រូវបានគេទទួលស្គាល់ជាអន្តរជាតិសម្រាប់សៀវភៅប្រាំពីរក្បាលរបស់គាត់គឺ  សៀវភៅ Harry Porter ។

សរុបសេចក្តីមកបុគ្គលយើងម្នាក់ៗអាចក្លាយទៅជាអ្នកឈ្នះតែនៅពេលដែលយើងក្រោកឈរក្រោយពីបរាជ័យទាំងអស់ហើយព្យាយាមបន្ត។យើងក៏គួររៀនសូត្រពីភាពបរាជ័យរបស់យើងមិនមែនគ្រាន់តែពីជោគជ័យរបស់យើងប៉ុណ្ណោះទេ៕

អត្ថបទដោយ ៖ Mary Everlynn

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។